ព័ត៌មានជាតិ
ក្រសួងសុខាភិបាលអំពាវនាវឱ្យយុវវ័យចៀសវាងការប្រើប្រាស់គ្រឿងស្រវឹង
ក្រសួងសុខាភិបាលបានធ្វើការអំពាវនាវដល់សាធារណជនពិសេសយុវវ័យត្រូវចៀសវាងពីការប្រើប្រាស់គ្រឿងស្រវឹងដើម្បីបង្ការផលប៉ះពាល់ដល់សុខភាពក៏ដូចជាប្រព្រឹត្តិអំពើអបាយមុខផ្សេងៗដែលប្រាសចាកពីសីលធម៌សង្គម។
យោងតាមសេចក្តីប្រកាសព័ត៌មានស្តីពីផលប៉ះពាល់សុខភាពពីការប្រើប្រាស់គ្រឿងស្រវឹងដែលទើបផ្សព្វផ្សាយនៅព្រឹកថ្ងៃទី១០មករានេះបានឱ្យដឹងថា ការប្រើប្រាស់គ្រឿងស្រវឹងផ្តល់ផលវិបាកយ៉ាងធ្ងន់ធ្ងរដល់សុខភាព សេដ្ឋកិច្ច និងសង្គមជាពិសេសសមាជិកគ្រួសារ មិត្តភ័ក្តិរួមការងារ និងអ្នកដទៃផងដែរ។

ជាតិអាល់កុលក្នុងផលិតគ្រឿងស្រវឹងប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ភ្លាមៗ និងរយៈពេលយូរ។ ក្នុងរយៈពេលតែ ២ ទៅ ៣នាទីតែប៉ុណ្ណោះ ជាតិអាល់កុលអាចជ្រៀបចូលដល់ខួរក្បាល ហើយអាចបង្ករោគសញ្ញាទៅតាមកំហាប់ជាតិអាល់កុល ការចាប់ផ្តើមនិយាយច្រើន ចលនាអន់ថយ គំហើញថយចុះ និងក្អួតចង្អោរ ឬបាត់បង់ស្មារតី ហើយការទទួលគ្រឿងស្រវឹងច្រើនពេក អាចបង្កឱ្យសន្លប់ ប្រឈមនឹងជំងឺឆ្លងដូចជាជំងឺអេដស៍ និងជំងឺផ្សេងៗទៀត។
ក្រសួងបានបន្តថា គ្រឿងស្រវឹងក៏បង្កឱ្យមានផលប៉ះពាល់រយៈពេលវែងដូចជា ជំងឺក្រិនថ្លើម ខូចថ្លើម ជំងឺមហារីក រួមមានមនហារីកមាត់ បំពង់ក បំពង់អាហារ ថ្លើម ពោះវៀនធំ សុដន់ ។ល។ ជំងឺមហារីកឈាម ធ្វើឱ្យប្រព័ន្ធភាពស៊ាំចុះខ្សោយ ងាយធ្លាក់ខ្លួនឈឺដោយសារការបង្ករោគ បញ្ហាសុខភាពផ្លូវចិត្តដូចជា ជំងឺថប់បារម្ភ(Anxiety) ជំងឺធ្លាក់ទឹកចិត្ត (Depression) មានជំងឺវង្វេងពេលឈានចូលវ័យចំណាស់ (Dementia) ក្លាយជាបុគ្គលញៀនគ្រឿងស្រវឹង
អសមត្ថភាពផ្លូវភេទ ជំងឺបេះដូង និងសរសៃឈាម និងជំងឺសរសៃឈាមខួរក្បាល(ស្ទះ ឬបែកសរសៃឈាមខួរក្បាល)ជំងឺខ្សោយសាច់ដុំ និងឆ្អឹង ទារកមានការលូតលាស់មិនប្រក្រតីនៅក្នុងផ្ទៃស្ត្រីប្រើប្រាស់គ្រឿងស្រវឹងអំឡុងពេលពរពោះ។
ជាមួយគ្នានេះដែរគ្រឿងស្រវឹងបានធ្វើឱ្យប្រឈមនឹងជំងឺមិនឆ្លងផ្សេងៗទៀតដូចជា លើសជាតិអាស៊ីត លើសសម្ពាធឈាម លើសជាតិខ្លាញ់ក្នុងឈាម លើសជាតិស្ករ(ជំងឺទឹកនោមផ្អែម) អាចវិវត្តទៅរកផលវិបាកធ្ងន់ធ្ងរ និងស្លាប់មុនអាយុ ។ល។ លើសពីនេះទៀត វាអាចបណ្តាលឱ្យយុវវ័យឈានទៅរកការប្រើប្រាស់គ្រឿងញៀន និងថ្នាំជក់ ដែលប្រាសចាកពីសីលធម៌សង្គម។ ទន្ទឹមនឹងនេះដែរគ្រឿងស្រវឹងបង្កឱ្យមានផលប៉ះពាល់ដូចជា អំពើហឹង្សា ការប្រព្រឹត្តបទឧក្រិដ្ឋ
ជម្លោះបុគ្គល ការចំណាយថវិកាទៅលើការទិញគ្រឿងស្រវឹង ការព្យាបាលសុខភាព គ្រោះថ្នាក់ចរាចរណ៍ និងការខាតបង់ផ្សេងៗ។

ក្រសួងសុខាភិបាល ក៏បានអំពាវនាវដល់សាធារណជនទាំងអស់ជាពិសេសយុវវ័យត្រូវចៀសវាងពីការប្រើប្រាស់គ្រឿងស្រវឹង។ ចំពោះអ្នកមិនធ្លាប់ប្រើប្រាស់គ្រឿងស្រវឹងសូមកុំសាកល្បង ដោយឡែកអ្នកកំពុងប្រើប្រាស់គ្រឿងស្រវឹង សូមកាត់បន្ថយឱ្យបានជាអតិបរមា ដើម្បីសុខភាពរបស់អ្នក និងមនុស្សជាទីស្រឡាញ់របស់អ្នក។ ភស្តុតាងថ្មីៗរបស់អង្គការសុខភាពពិភពលោកបង្ហាញថា មិនមានកម្រិតសុវត្ថិភាពនៃការប្រើប្រាស់គ្រឿងស្រវឹងនោះទេហើយគ្រប់ផលិតផលគ្រឿងស្រវឹងសុទ្ធតែបង្កផលប៉ះពាល់ដល់សុខភាព។ សូមកុំប្រើប្រាស់គ្រឿងស្រវឹងនៅពេលកំពុងបើកបរ ឬកំពុងបញ្ជាគ្រឿងម៉ាស៊ីនផ្សេងៗ ពេលកំពុងមានផ្ទៃពោះ និងបំបៅដោះកូន ឬអ្នកមានបញ្ហាសុខភាពផ្សេងៗ។
ក្រសួងសុខាភិបាលសូមអំពាវនាវដល់អាជ្ញាធរមូលដ្ឋាន គ្រួសារ សាលារៀន និងសហគមន៍ ចូលរួមបង្កើតបរិយាកាសកាត់បន្ថយការប្រើប្រាស់គ្រឿងស្រវឹងដូចជា អប់រំ ផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងលើកទឹកចិត្តគាំទ្រអ្នកប្រើប្រាស់គ្រឿងស្រវឹងឱ្យលះបង់ការប្រើប្រាស់គ្រឿងស្រវឹង។
ជាមួយគ្នានេះ ក្រសួងក៏សូមឲ្យស្ថាប័នផ្សេងទៀត ចូលរួមជួយគាំទ្រ និងទប់ស្កាត់ការប្រើប្រាស់ផលិតផលគ្រឿងស្រវឹង តាមរយៈការឆ្លើយតបពហុវិស័យដោយផ្តោតលើការរៀបចំលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធផ្សេងៗក្នុងការជំរុញការផ្លាស់ប្តូរឥរិយាបថបុគ្គល គ្រួសារ សហគមន៍ឱ្យជ្រើសរើសទម្លាប់រស់នៅដោយគ្មានផលិតផលគ្រឿងស្រវឹង។ សូមអាជ្ញាធរដែនដី
សហការគ្រប់គ្រងការដាក់ស្លាកប៉ាន់ណូផ្សព្វផ្សាយអំពីផលប៉ះពាល់សុខភាពពីការប្រើប្រាស់គ្រឿងស្រវឹង៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៦ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា២ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា៥ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន


