ព័ត៌មានអន្ដរជាតិ
ក្រុមហ៊ុន Toyota ប្រមូលរថយន្តនៅ អាមេរិក ៥ ម៉ឺនគ្រឿងចូលរោងចក្រវិញ ដោយសារបញ្ហាពោងសុវត្ថិភាព
ក្រុមហ៊ុន Toyota បានជំរុញឲ្យប្រមូលរថយន្តចាស់ៗចំនួន ៥០,០០០ គ្រឿងនៅសហរដ្ឋអាមេរិកត្រឡប់ចូលរោងចក្រវិញ ដោយសារតែបញ្ហាពោងការពារសុវត្ថិភាពរបស់រថយន្តដែលផលិតដោយក្រុមហ៊ុន Takata អាចផ្ទុះជាយថាហេតុ និងបង្កគ្រោះថ្នាក់ ។ នេះបើយោងតាមការចេញផ្សាយរបស់សារពត៌មាន BBC នៅថ្ងៃទី៣០ ខែមករានេះ ។

ការណែនាំនេះ គឺគ្របដណ្តប់លើម៉ូដែលរថយន្តរបស់ក្រុមហ៊ុនផលិតរថយន្តធំជាងគេរបស់ពិភពលោកចាប់ពីសេរ៊ីឆ្នាំ ២០០៣ ដល់ឆ្នាំ ២០០៥ ខណៈនៅឆ្នាំ ២០០៩ មានករណីមនុស្សស្លាប់ជាង ៣០ នាក់ពាក់ព័ន្ធនឹងពោងសុវត្ថិភាពដែលផលិតដោយក្រុមហ៊ុន Takata ។
ក្រុមហ៊ុន Toyota និយាយថា ប្រសិនបើពោងសុវត្ថិភាពរីកមាឌ នោះផ្នែកនៅខាងក្នុងទំនងជានឹងផ្ទុះ និងបាញ់បំណែកដែកដ៏មុតស្រួចដែលអាចបង្កគ្រោះថ្នាក់ ។ រថយន្តដែលជាប់ពាក់ព័ន្ធមានម៉ូដែល Corolla និង Corolla Matrix សេរ៊ីឆ្នាំ ២០០៣-២០០៤ និងម៉ូដែល RAV4 សេរ៊ីឆ្នាំ ២០០៤-២០០៥ ។

គួរបញ្ជាក់ថា បញ្ហាធ្ងន់ធ្ងរជាមួយពោងសុវត្ថិភាពរបស់ក្រុមហ៊ុន Takata បានបណ្តាលឲ្យមានការប្រមូលមកវិញនូវឧស្សាហកម្មពោងសុវត្ថិភាពដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រ ដែលពាក់ព័ន្ធនឹងផលិតផលជាង ១០០ លាន និងក្រុមហ៊ុនផលិតរថយន្តជាង ២០ ។
បន្ទាប់ពីប្រើពេលជាងមួយទសវត្សរ៍កន្លះនៃការប្រមូលមកវិញ មានបណ្ដឹង និងការស៊ើបអង្កេតជាច្រើននៅសហរដ្ឋអាមេរិក ដែលធ្វើឲ្យក្រុមហ៊ុន Takata បានប្រកាសដាក់ពាក្យក្ស័យធនក្នុងឆ្នាំ ២០១៧ ហើយទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនមួយនេះត្រូវបានលក់ទៅឲ្យក្រុមហ៊ុន Key Safety Systems ដែលគ្រប់គ្រងដោយចិនក្នុងតម្លៃប្រហែល ១.៦ ពាន់លានដុល្លា ៕
អត្ថបទ៖ ប៊ុន សុភាព

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Google នឹងមិនប្តូរផែនទីនៅលើកម្មវិធី Maps តាមសំណើរបស់ថៃ ឡើយ
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចាត់ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ទាំងយប់ចុះជួបវីរកងទ័ពកម្ពុជាដ៏អង់អាចក្លាហាន ដេញកងទ័ពថៃឈ្លានពាន ចេញនៅចំណុចភ្នំខ្មោច
-
ព័ត៌មានជាតិ១ ថ្ងៃ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សមត្ថកិច្ចចាប់ខ្លួនបុគ្គលក្លែងរូបភាព AI ដើម្បីឆបោក និងប្រមូលលុយតាមបណ្តាញសង្គម
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៣ ឈ្មោះ មូន(Mun)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កាសែតថៃ៖ ឧកញ៉ាកុកអានប្រឈមការចាប់ខ្លួននៅថៃ ក្រោយសមត្ថកិច្ចបង្ក្រាបបទល្មើសអនឡាញ១៩ទីតាំងមានជាប់ពាក់ព័ន្ធ
-
ព័ត៌មានជាតិ១៥ ម៉ោង ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
សេដ្ឋកិច្ច២ ថ្ងៃ ago
បណ្តាពាណិជ្ជករថៃបង្វែរទិសនាំចូលទំនិញមកកម្ពុជាតាមផ្លូវទឹក ក្រោយការបិទច្រកទ្វារព្រំដែនគោក