ព័ត៌មានអន្ដរជាតិ
តៃវ៉ាន់ ហាមនារីសិង្ហបុរីម្នាក់មិនឲ្យជាន់ទឹកដីខ្លួន ៥ ឆ្នាំ ក្រោយធ្វើមាតិកាប៉ះពាល់មុខមាត់វិស័យទេសចរណ៍
តុលាការនៃកោះតៃវ៉ាន់បានសម្រេចកាត់ទោសនារីជនជាតិសិង្ហបុរីម្នាក់ឈ្មោះ Kiaraakitty ដោយហាមប្រាមមិនឲ្យចូលទឹកដីរយៈពេល ៥ ឆ្នាំ បន្ទាប់ពីនាងបានក្លែងធ្វើការវាយប្រហារថាមានមនុស្សធ្វើបាបដោយគប់ស៊ុតមកលើខ្លួន ខណៈកំពុងដើរតាមផ្លូវ។
យោងតាមសាតព័ត៌មាន Mothership បានបញ្ចាក់ឲ្យដឹងថា អាជ្ញាធរតៃវ៉ាន់បានប្រកាសហាមប្រាមកាលពីថ្ងៃអង្គារដោយចោទប្រកាន់អ្នកផ្សាយឬអ្នកផលិតមាតិកាថា បានឲ្យបក្សពួកជាបុរសម្នាក់ស្លៀកពាក់ជាស្ត្រីដោយក្លែងជាគប់ស៊ុតដាក់នាងអំឡុងពេលផ្សាយផ្ទាល់។

ព្រឹត្តិការណ៍ដែលបានរៀបចំត្រូវបានចាក់ផ្សាយដោយផ្ទាល់នៅលើប៉ុស្តិ៍(Chanel) របស់នាង ខណៈខ្លួនកំពុងដើរលេងតាមដងផ្លូវនៃក្រុង Kaohsiung កាលពីថ្ងៃទី ០៩ ខែកុម្ភៈ។ ភ្លាមៗនៅពេលដែលបុរសតែងកាយជាស្រីបានគប់ស៊ុតមកលើរូបនាងរួច Kiaraakitty បានប្រាប់ទៅកាន់ហ្វេនៗដែលកំពុងទស្សនាផ្ទាល់ថាមិនអីទេ! នាងមិនរងរបួសឬមានបញ្ហាអ្វីឡើយ។ ប៉ុន្តែនាងនឹងដាក់ពាក្យប្ដឹងទៅជនល្មើសដែលគប់ស៊ុតមកលើនាងជាក់ជាមិនខានឡើយ។
ថ្វីបើយ៉ាងនេះក្ដី តែអ្នកគាំទ្រជាច្រើនមានការព្រួយបាម្ភ ជាពិសេសវាអាចប៉ះពាល់ដល់មុខមាត់វិស័យទេសចរណ៍របស់តៃវ៉ាន់ថែមទៀតផង។ ក្រោយមកទើបពួកគេបានប្រាប់អ្នកកាសែតតៃវ៉ាន់នៅថ្ងៃទី ១០ ខែកុម្ភៈថា នាងបានរាយការណ៍ពីហេតុការណ៍នេះទៅអាជ្ញាធរមូលដ្ឋានរួចរាល់ហើយ។
ទោះបីជាយ៉ាងណាក៏ដោយ ប៉ូលិសក្រុង Kaohsiung បានបំភ្លឺនៅថ្ងៃបន្ទាប់ថា មិនមានអ្នកណាម្នាក់មកដាក់ពាក្យប្ដឹងទេ។ ក្រោយមកទើបប៉ូលិសស៊ើបដឹងថា Kiaraakitty និងបុរសតែងកាយជាស្រ្តីគប់ស៊ុតមកនាងគឺជាបក្សពួកតែមួយ ហើយបានជំរុញឲ្យនាងចេញការសុំទោសចំពោះការធ្វើឲ្យខូចកេរ្តិ៍ឈ្មោះទីក្រុង។
នៅក្នុងការផ្សាយផ្ទាល់នៅថ្ងៃទី ២៤ ខែកុម្ភៈ នាងបានសារភាពថា វីដេអូនោះគឺជាការសម្ដែងតែប៉ុណ្ណោះ ដោយរូបនាងបានសុំទោសចំពោះទង្វើរបស់ខ្លួន ហើយបញ្ជាក់ថាចេតនារបស់នាងគ្រាន់តែជាការលេងសើចប៉ុណ្ណោះ។ ទោះជាមានការសុំទោស ប៉ុន្តែសារព័ត៌មានតៃវ៉ាន់បានរិះគន់ថា នាងប្រឌិតព្រឹត្តិការណ៍នេះដើម្បីទាក់ទាញការចាប់អារម្មណ៍ពីសាធារណជន។
យ៉ាងណាមិញ ដោយសារតែប្រជាជនតៃវ៉ាន់មិនពេញចិត្តនិងប្រតិកម្មខ្លាំងថាទង្វើនាងបានប៉ះពាល់ដល់មុខមាត់វិស័យទេសចរណ៍ដែលជាហេតុអាចធ្វើឲ្យអ្នកផ្សេងលែងហ៊ានមកទស្សនាដោយសារតែភ័យខ្លាច។ដូច្នេះទើបតុលាការសម្រេចកាត់ទោសនាងហាមមិនឲ្យចូលកោះតៃវ៉ាន់៥ឆ្នាំឯណោះ។
សូមជម្រាបជូនថា Kiaraakitty គឺជាអ្នកផលិតមាតិកាដ៏ល្បីប្រចាំប្រទេសសិង្ហបុរី ដោយរូបនាងទទួលបានអ្នកតាមដានច្រើនជាង ៥៣០,០០០ នៅលើសេវាកម្មផ្សាយផ្ទាល់ Twitch ហើយបណ្ដាញសង្គម Instagram នាងក៏មានអ្នកតាមដានដល់ទៅ ២៣៤,០០០នាក់ផងដែរ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖កូនប្រុសអ្នកនយោបាយតៃវ៉ាន់ ចុះឃោសនាបោះឆ្នោតជាមួយឪពុក បែរក្លាយជាចំណាប់អារម្មណ៍
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៧ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា២ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៦ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន


