ព័ត៌មានអន្ដរជាតិ
កូរ៉េខាងត្បូង ចាប់ផ្ដើមលេងធម៌ក្ដីព្យួរអាជ្ញាប័ណ្ណគ្រូពេទ្យដែលបន្តធ្វើបាតុកម្មជិត ៥ ពាន់នាក់
ប្រទេសកូរ៉េខាងត្បូងបានចាប់ផ្តើមដំណើរការព្យួរអាជ្ញាប័ណ្ណវេជ្ជសាស្ត្ររបស់គ្រូពេទ្យចំនួន ៤,៩០០ នាក់ដែលបានលាលែងពីតំណែង និងឈប់ធ្វើការដើម្បីតវ៉ានឹងកំណែទម្រង់ការបណ្តុះបណ្តាលផ្នែកវេជ្ជសាស្រ្តរបស់រដ្ឋាភិបាល ដែលបង្កឲ្យមានភាពវឹកវរផ្នែកថែទាំសុខភាពពេញទីក្រុងសេអ៊ូល ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA កាលពីថ្ងៃទី១១ ខែមីនា ។

គ្រូពេទ្យវ័យក្មេងជិត ១២,០០០ ដែលស្មើនឹង ៩៣ ភាគរយនៃកម្លាំងសិក្ខាកាមសរុប មិនបានចូលធ្វើការងារនោះទេ ចាប់តាំងពីមានការតវ៉ាមក បើទោះបីជារដ្ឋាភិបាលបញ្ជាឲ្យត្រឡប់ទៅធ្វើការវិញ និងគំរាមកំហែងតាមផ្លូវច្បាប់ក៏ដោយ ដោយបង្ខំឲ្យទីក្រុងសេអ៊ូលប្រមូលពេទ្យយោធា និងប្រាក់បម្រុងរដ្ឋរាប់លានដុល្លារដើម្បីជួយទប់ទល់ ។
យោងតាមលោក Chun Byung-wang ប្រធានផ្នែកគោលនយោបាយសុខភាព និងវេជ្ជសាស្ត្រនៅក្រសួងសុខាភិបាលបានប្រាប់អ្នកយកព័ត៌មានថា គិតត្រឹមថ្ងៃទី៨ ខែមីនា គ្រូពេទ្យជាង ៤,៩០០ នាក់ត្រូវបានព្យួរអាជ្ញាប័ណ្ណ ហើយនេះជាជំហានដំបូងដែលរដ្ឋាភិបាលធ្វើបែបនេះ បន្ទាប់ពីពួកគេបានផ្គើននឹងបទបញ្ជាដែលប្រាប់ឲ្យត្រឡប់ទៅធ្វើការវិញ ។

ការដើរក្បួនតវ៉ាដែលបានចាប់ផ្តើមតាំងពីថ្ងៃទី២០ ខែកុម្ភៈ គឺមានគោលបំនងឲ្យរដ្ឋាភិបាលត្រូវតែដោះស្រាយបញ្ហាប្រឈមជាច្រើនពាក់ព័ន្ធនឹងប្រព័ន្ធថែទាំសុខភាពជាជាងបន្ថែមចំនួនវេជ្ជបណ្ឌិត ជាពិសេសពួកគេទាំងនោះមានការខឹងសម្បារយ៉ាងខ្លាំងចំពោះលក្ខខណ្ឌការងារលំបាកៗ រួមទាំងប្រាក់ខែតិច ប៉ុន្តែម៉ោងធ្វើការច្រើន ។
ផែនការរបស់រដ្ឋាភិបាលដែលបានប្រកាសកាលពីខែកុម្ភៈនឹងបង្កើនចំនួនសិស្សចូលរៀននៅសាលាពេទ្យចំនួន ២,០០០ នាក់ដោយចាប់ផ្តើមនៅឆ្នាំសិក្សា ២០២៥ ដែលនឹងនាំឲ្យចំនួនសិស្សសរុបឈានដល់ ៥,០០០ នាក់ក្នុងមួយឆ្នាំ ។ យោងតាមរដ្ឋាភិបាលបានឲ្យដឹងថា គោលការណ៍នេះធ្វើឡើងក្នុងគោលបំណងដើម្បីបំពេញតម្រូវការថែទាំសុខភាពក្នុងប្រទេសដែលមានវ័យចំណាស់លឿនបំផុតមួយរបស់ពិភពលោកមួយនេះ ៕

អត្ថបទ ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២២ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


