ព័ត៌មានជាតិ
រដ្ឋមន្ត្រីសុខាភិបាល ណែនាំគ្រប់មន្ទីរពេទ្យរដ្ឋ និងមណ្ឌលសុខភាព ត្រូវផ្ដល់សេវាជូនអ្នកជំងឺ ២៤ ម៉ោង ក្នុង ១ ថ្ងៃ
លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានធ្វើការណែនាំដល់ថ្នាក់ដឹកនាំមន្ត្រីសុខាភិបាលរាជធានី-ខេត្ត ឱ្យត្រួតពិនិត្យបានគត់មត់នៅគ្រប់មន្ទីរពេទ្យរដ្ឋ និងមណ្ឌលសុខភាព ដើម្បីធានាផ្តល់សេវាជូនអ្នកជំងឺ ២៤ ម៉ោង ក្នុង ១ ថ្ងៃ មានតម្លៃសមស្រប និងធ្វើឡើងឆាប់រហ័ស។

នៅក្នុងឱកាសធ្វើបាឋកថាស្តីពី “ការប្រើប្រាស់កិច្ចសហការដើម្បីសម្រេចបានលទ្ធផល” តាមប្រព័ន្ធវីដេអូសន្និសីទ ជូនដល់មន្ត្រីក្រោមឱវាទក្រសួងសុខាភិបាល កាលពីថ្មីៗ នេះ លោករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ការធ្វើបាឋកថាស្ដីពី “ការប្រើប្រាស់កិច្ចសហការដើម្បីសម្រេចបានលទ្ធផល” តាមប្រព័ន្ធវីដេអូសន្និសីទនេះ ដើម្បីពង្រឹងស្ថាប័នដែលជាយុទ្ធសាស្ត្រអាទិភាពមួយ ក្នុងចំណោមអាទិភាព ៣ បានដាក់ចេញដោយក្រសួងសុខាភិបាល ក្នុងការគាំទ្រកំណែទម្រង់ អនុវត្តយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី ៧ នៃរដ្ឋសភា ខណៈមេរៀនក្នុងសប្ដាហ៍នេះ ផ្ដោតលើការប្រើប្រាស់កិច្ចសហការ ដើម្បីសម្រេចលទ្ធផល (Collaborating to Achieve Results)។
នៅក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានទាញចំណាប់អារម្មណ៍ថ្នាក់ដឹកនាំសុខាភិបាលគ្រប់ជាន់ថ្នាក់ ធ្វើការឆ្លុះបញ្ចាំងលើការប្រើប្រាស់កិច្ចសហការនៅតាមអង្គភាព និងបានផ្តល់ទ្រឹស្ដីនៅក្នុងការដឹកនាំការងារសហការរវាងបុគ្គល រវាងអង្គភាព និង រវាងស្ថាប័នឱ្យមានប្រសិទ្ធភាព តាមរយៈការបង្កើនទំនុកចិត្តលើគ្នាទៅវិញទៅមក។

លោករដ្ឋមន្ត្រី ក៏បានណែនាំថ្នាក់ដឹកនាំមន្ត្រីសុខាភិបាលរាជធានី-ខេត្ត ឱ្យត្រួតពិនិត្យបានគត់មត់នៅ គ្រប់មន្ទីរពេទ្យរដ្ឋ និងមណ្ឌលសុខភាព ដើម្បីធានាផ្តល់សេវា ២៤ ម៉ោង ក្នុង ១ ថ្ងៃ និងផ្តល់សេវាថែទាំព្យាបាលដែលផ្តល់ផលប្រយោជន៍ខ្ពស់ដល់អ្នកជំងឺ មានតម្លៃសមស្រប និង ធ្វើឡើងឱ្យបានឆាប់រហ័ស៕
អត្ថបទ ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៦ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា២ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៥ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន


