KPT+
អង្គការយូនីសេហ្វ បង្ហាញវិធីសាស្ត្រ៥ចំណុចដល់ឪពុកម្តាយ ដើម្បីឱ្យកូនៗស្រឡាញ់ការអាន
អង្គការ UNICEF Cambodia បានផ្សព្វផ្សាយនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនពីគន្លឹះ៥ចំណុច ដើម្បីឱ្យឪពុកម្តាយបណ្តុះគំនិតឱ្យកូនៗស្រឡាញ់ការអាន មានទម្លាប់អាន និងបង្កើនភាពស្និទស្នាលរវាងឪពុកម្តាយជាមួយកូន តាមរយៈការអាននេះ។ គន្លឹះទាំង៥ចំណុចដែលអង្គការយូនីសេហ្វបង្ហាញមានដូចជា៖

ចំណុចទី១ ការចាប់ផ្តើម៖ ទារករៀនភាសាពីមនុស្សធំតាមរយៈនិយាយពាក្យដដែលៗ និងអានឱ្យគេស្តាប់ ដូច្នេះ ការអានសៀវភៅឱ្យទារកទើបតែកើតស្តាប់ គឺជាការផ្តល់ឱ្យពួគគេនៃការចាប់ផ្តើមដ៏ល្អបំផុតក្នុងជីវិត។ អំឡុងពេលអានឱ្យទារកស្តាប់ អ្នកគួររៀបរាប់ពីតួអង្គ និងវត្ថុនៅក្នុងសៀវភៅរួមទាំងធ្វើសំឡេងត្រាប់តាមសត្វផង។ ការបញ្ចេញសំឡេងរបស់អ្នក ជួយឱ្យផ្តល់អត្ថន័យចំពោះពាក្យនីមួយៗ និងរូបភាពដែលពួកគេបានឃើញនៅក្នុងសៀវភៅ។
ទី២.ធ្វើជាគំរូ៖ អ្នកត្រូវធ្វើជាគំរូដល់កុមារ ឱ្យពួកគេមើលឃើញថាការអានពិតជាមានសារសំខាន់ សប្បាយរីករាយ មិនមែនកិច្ចការពិបាកឡើយ ដូចនេះ អ្នកគួរធ្វើជាគំរូដល់ពួកគេតាមរយៈការអានឱ្យបានញឹកញាប់ ហើយពួកគេអាចនឹងអនុវត្តការអានតាមអ្នកផងដែរ។ ចំណុចនេះ ក៏ជួយឱ្យពួកគេនៅឆ្ងាយពីឧបករណ៍អេឡិចត្រូនិចដូចជាទូរសព្ទជាដើម។

ទី៣. ប្តូរវេនគ្នាអាន៖ នៅពេលកូនកាន់តែធំ សូមប្តូរវេនគ្នាអានឱ្យឮៗដាក់គ្នាទៅវិញទៅមក ប្រសិនជាកូនអ្នកទើបតែចេញអានដំបូងៗ អ្នកអាចឱ្យពួកគេចង្អុលពាក្យ និងអក្សរដែលពួកគេស្គាល់បាន។ នៅពេលអ្នកអានជាមួយកូន គួរសួរទៅកាន់កូនបណ្តើរ អានបណ្តើរ ដូចជា ហេតុអ្វីបានជាមានរឿងនេះកើតឡើង? តើនឹងមានរឿងអ្វីបន្ទាប់ទៀត?
ចំណុចទី៤ ស្តាប់កូនរបស់អ្នក៖ អ្នកគួរតែចំណាយពេលវេលាជាមួយកូនឱ្យបានច្រើននៅពេលដែលពួកគេកាន់តែធំ និងយកចិត្តទុកដាក់ចំពោះអ្វីដែលគេប្រាប់ រួមទាំងចំណង់ចំណូលចិត្តជាដើម។ ចំពោះការអានវិញ ប្រសិនជាគេចូលចិត្តអានពីប្រធានបទអ្វី សៀវភៅប្រភេទណា អ្នកគួរស្វែងរកឱ្យពួកគេ ធ្វើបែបនេះ នឹងជួយឱ្យគេមានភាពរីកចម្រើនច្រើន។
ចំណុចទី៥ បង្កើតជាទម្លាប់៖ ដើម្បីឱ្យពួកគេមានការស្រឡាញ់សៀវភៅ និងចូលចិត្តអាន អ្នកគួរចាប់ផ្តើមបញ្ចូលសៀវភៅទៅក្នុងទម្លាប់ប្រចាំថ្ងៃរបស់ពួកគេ។ អ្នកអាចបង្កើតពេលវេលា ដោយនាំកូនៗអានសៀវភៅមុនចូលគេង ឬ ពេលធ្វើដំណើរ។ នៅពេលដែលកំពុងអានជាមួយកូន កុំឱ្យមានការរំខានពីទូរសព្ទ ឬ ចុចទូរសព្ទលេង ឬ ទូរទស្សន៍ជាដើម ពោល គឺពេលវេលានេះសម្រាប់តែអ្នក និងកូនប៉ុណ្ណោះ។

តាមការសង្កេត បច្ចុបន្នម្តាយឪពុក អាណាព្យាបាល និងអ្នកមើលថែកុមារនៅមិនទាន់យល់ដឹងពីបញ្ហានេះបានច្រើនឡើយ ជាពិសេស ស្របតាមសម័យឌីជីថលនេះ ឪពុកម្តាយមួយចំនួនបានឱ្យកូនលេងទូរសព្ទ និងមើលទូរទស្សន៍ជំនួសដោយការលួងកុំឱ្យពួកគេយំជាដើម។ ការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិចនេះ មនុស្សមួយចំនួនមិនបានកំណត់ពេលវេលាច្បាស់លាស់សម្រាប់កុមារក្នុងការប្រើប្រាស់ឡើយ រហូតធ្វើឱ្យកុមារញៀននឹងការប្រើប្រាស់ ធ្វើឱ្យពួកគេមិនចេះនិយាយជាមួយមនុស្សក៏មានដែរ។ ដូច្នេះ ឪពុកម្តាយគួរយកចិត្តទុកដាក់មើលថែ និងព្យាយាមបង្កើតទម្លាប់ឱ្យកូនអានឱ្យបានច្រើន ទើបជាការប្រសើរ៕

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
សន្តិសុខសង្គម២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៦ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ