ព័ត៌មានជាតិ
អ្នកនាំពាក្យជំរុញឱ្យគ្រប់ភាគីរាយការណ៍មកក្រសួងពេលឃើញមានការរំលោភបំពាន ការប្រើប្រាស់កម្លាំងពលកម្មកុមារ
អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋ សង្គមស៊ីវិល សហជីព និងគ្រប់ភាគីពាក់ព័ន្ធ ប្រសិនបើឃើញមានការរំលោភបំពាននូវការប្រើប្រាស់កម្លាំងពលកម្មកុមារ សូមរាយការណ៍មក ក្រសួង តាមរយៈឃ្យូអកូដ(បណ្តឹងអនាមិក) តាមផេកផ្លូវការរបស់ក្រសួង ឬផេករដ្ឋមន្ត្រី ក៏ដូចជាអ្នកនាំពាក្យក្រសួង ដើម្បីក្រសួងចុះអន្តរាគមន៍បានទាន់ពេលវេលា។

លោក ស៊ុន មេសា បានមានប្រសាសន៍នៅព្រឹកថ្ងៃទី ២៩ ឧសភា នេះថា ក្រសួងការងារ តែងតែយកចិត្តទុកដាក់ និងបញ្ជូនមន្ត្រីជំនាញ ចុះផ្សព្វផ្សាយពីបញ្ហាពលកម្មកុមារលើវិស័យឡឥដ្ឋ ក្បឿង និងកសិឧស្សាហកម្ម ជារៀងរាល់ឆ្នាំ ពីព្រោះកម្ពុជាជាសមាជិករបស់អង្គការសហប្រជាជាតិ ប្រឆាំងដាច់ខាតទៅនឹងពលកម្មកុមារ។

អ្នកនាំពាក្យក្រសួងការងារ បានបន្តថា «អីចឹងការផ្សព្វផ្សាយនេះ ជាការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើការកេងប្រវ័ញ្ចទៅលើកុមារ និងជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធចូលរួមលុបបំបាត់បញ្ហានេះទាំងអស់គ្នា»។

លោក ស៊ុន មេសា បានបន្ថែមថា ក្រោមការយកចិត្តទុកដាក់របស់រដ្ឋមន្ត្រីក្រសួងការងារ និងរាជរដ្ឋាភិបាល រោងចក្រ សហគ្រាស បានយល់ដឹងច្រើន ហើយចូលរួមយ៉ាងសកម្មភាពក្នុងការចូលរួមទប់ស្កាត់ការប្រើប្រាស់កម្លាំងពលកម្មកុមារ ហើយអាជ្ញាធរភូមិ-ឃុំ ដែលជាអ្នកឃ្លាំមើលបញ្ហានេះ ក៏បានយល់ដឹងច្រើន និងបានចូលរួមអនុវត្តលើការងារនេះបានល្អប្រសើរផងដែរ។ លើសពីនេះទៀត ឪពុកម្តាយដែលធ្វើការនៅក្នុងវិស័យនេះបានយល់ដឹង និងបានបញ្ជូនកូនរបស់ខ្លួនទៅសាលា ដែលនេះបង្ហាញពីការចូលរួមរបស់ពួកគាត់ ដោយសារពួកគាត់យល់ថា ការសិក្សាមានសារៈសំខាន់សម្រាប់កូនចៅរបស់គាត់។

លោក ស៊ុន មេសា បានបន្ថែមទៀតថា ជាមួយគ្នានេះ ចាប់តាំងពីរាជរដ្ឋាភិបាលមានគោលនយោបាយបណ្ដុះបណ្ដាលជំនាញបច្ចេកទេសវិជ្ជាជីវៈដល់គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យរួចមក ឃើញថា មានយុវជនជាច្រើនបានចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ និងទទួលការងារធ្វើសមរម្យ ក្នុងនោះ ក៏មានគ្រួសារមកពីវិស័យឡឥដ្ឋ ក្បឿង និងកសិឧស្សាហកម្មផងដែរ។

ជាចុងក្រោយ លោក ស៊ុន មេសា បានអំពាវនាវដល់ប្រជាពលរដ្ឋ សង្គមស៊ីវិល សហជីព និងគ្រប់ភាគីពាក់ព័ន្ធ ប្រសិនបើឃើញមានការរំលោភបំពាននូវការប្រើប្រាស់កម្លាំងពលកម្មកុមារ សូមរាយការណ៍មកក្រសួងតាមរយៈឃ្យូអកូដ(បណ្តឹងអនាមិក) តាមផេកផ្លូវការរបស់ក្រសួង ឬផេករដ្ឋមន្ត្រី ក៏ដូចជាអ្នកនាំពាក្យក្រសួង ដើម្បីក្រសួងចុះអន្តរាគមន៍បានទាន់ពេលវេលា សំដៅរួមគ្នាលុបបំបាត់បញ្ហាការកេងប្រវ័ញ្ចពលកម្មកុមារនេះឱ្យកាន់តែមានប្រសិទ្ធភាព៕
អត្ថបទ ៖ សំអឿន

-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


