ព័ត៌មានអន្ដរជាតិ
ប៉ូលិស ថៃ ដាក់ទោសភេទទី ៣ ម្នាក់ជាប់ពន្ធនាគារ ៥ ឆ្នាំ ក្រោមបទចោទប្រកាន់ថតរូបស៊ិចស៊ីមុខទីសក្ការៈ
ប៉ូលិសខេត្ត Buriram បានចោទប្រកាន់ Net Idol ភេទទី៣ម្នាក់ ពីបទថតរូបសិចស៊ីហួសហេតុនៅមុខមុខទីសក្ការៈ ព្រះបរមរតនកោដ្ឋព្រះបាទរាមាទី១ ដោយមានទោសធ្ងន់ធ្ងរអាចជាប់ពន្ធនាគារ ៥ ឆ្នាំ នេះបើយោងតាមប្រភពពីសារព័ត៌មាន thethaiger នៅថ្ងៃទី២៥ ខែមីនានេះ។
ប្រភពដដែលបានដកស្រង់នូវសម្ដីរបស់លោកឧត្តមសេនីយ៍ទោ Ruthaphon Naowarat ឲ្យបញ្ជាតាមចាប់អ្នកបង្ហោះរូបនោះដើម្បីមកផ្តន្ទាទោស។ ក្រោយមក ក្រុមស៊ើបអង្កេតនៃស្ថានីយ៍ប៉ូលិស Muang Buriram បានស្វែងរកអត្តសញ្ញាណអ្នកដែលបង្ហោះរូបនេះ ត្រូវបានគេស្គាល់ថាឈ្មោះអប្សរា ឬភីម អាយុ២២ឆ្នាំ ជាភេទទី៣ ហើយនាងគឺជាបុគ្គលមានអ្នកតាមដានលើអ៉ិនធើណេតដល់ទៅ២០ម៉ឺននាក់។

យ៉ាងណាក៏ដោយ ផ្អែកតាមការស៊ើបអង្កេតរបស់តារាស្រីរូបនេះ នាងបានសារភាពថា ខ្លួនជាអ្នកយករូបថតនោះមកបង្ហោះដោយខ្លួនឯង ប៉ុន្តែមិនមានបំណងបង្ខូចឈ្មោះខេត្តនោះទេ។ បន្ទាប់ពីយកបង្ហោះប៉ុន្មាននាទី មានមនុស្សជាច្រើនបានមកបញ្ចេញមតិតិះដៀលជេរប្រមាថឪពុកម្ដាយ ដល់ថ្នាក់ទទួលយកស្ទើរតែមិនបាន ដូច្នេះហើយទើបនាងប្រញាប់លុបសារដែលបង្ហោះនោះចោលភ្លាមៗ។
តារាភេទទី៣ Net idol ដែលមានអ្នកតាមដានដល់ទៅ២០ម៉ឺននាក់រូបនេះ បាននិយាយដោយយល់ព្រមទទួលស្គាល់កំហុសថា “ខ្ញុំទទួលស្គាល់ថាខ្ញុំគិតមិនបានវែងឆ្ងាយ! ដូច្នេះខ្ញុំចង់ព្រមានអ្នកដែលប្រើប្រព័ន្ធផ្សព្វផ្សាយសង្គម សូមប្រយ័ត្នចំពោះករណីរបស់អ្នកដែលលេងជាមួយជំនឿ និងអារម្មណ៍របស់មនុស្សនៅពេលនេះ។ ខ្ញុំយល់ ហើយខ្ញុំក៏បានសុំទោសតាមប្រព័ន្ធផ្សព្វផ្សាយរួចហើយ”។
ថ្វីបើយ៉ាងណាក៏ដោយ លោកវរសេនីយ៍ឯក Chamrat Siriliang ស្នងការនគរបាល Muang Buriram បាននិយាយថា បន្ទាប់ពីមាននិន្នាការក្ដៅគគុក ក្រុមស៊ើបអង្កេតបានរកឃើញថា អ្នកដែលបង្ហោះ គឺជាភេទទី៣។ ប៉ុន្តែយ៉ាងណាក៏ដោយ សកម្មភាពនេះគឺប្រឆាំងនឹងប្រជាពលរដ្ឋខេត្ត Buriram ដែលគោរពនិងជំនឿលើរូបចម្លាក់បុព្វបុរសរបស់ពួកគេ។

យ៉ាងណាមិញ ជនដែលបង្កហេតុនោះបានឆ្លើយសារភាពចំពោះសកម្មភាពទាំងអស់ ប៉ុន្តែប៉ូលិសនៅតែចោទប្រកាន់ភេទទី ៣ រូបនេះពីបទផ្សព្វផ្សាយរូបភាពអាសអាភាសទៅក្នុងប្រព័ន្ធអនឡាញដែលសាធារណជនទូទៅអាចចូលទៅមើលបាន និងដាក់ពន្ធនាគារលើសពី ៥ ឆ្នាំ រួមជាមួយនឹងការពិន័យជាប្រាក់មិនលើស ១០ ម៉ឺនបាត ។ ការចោទប្រកាន់មួយទៀត ចំពោះជនណាក៏ដោយ ដែលធ្វើអំពើនាំឲ្យអាម៉ាស់មុខឬបញ្ចេញរាងកាយអាក្រាត, ប្រព្រឹត្តអំពើអាសអាភាសផ្សេងៗ ពិន័យជាប្រាក់មិនលើសពី ៥០០បាត ក្រមព្រហ្មទណ្ឌ មាត្រា៣៨៨។ បច្ចុប្បន្ន ជនសង្ស័យភេទទី៣រូបនេះ ត្រូវបានប៉ូលិសបញ្ជូនទៅស៊ើបអង្កេតបន្ត ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖មេ MU ថៃ ប្ដឹងចោទប្រកាន់៤ករណី ទៅកាន់ភាគីម្ខាងទៀត ក្រោយតុលាការចេញដីកាចាប់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៧ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា២ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៦ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា២ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ


