ព័ត៌មានជាតិ
គេហទំព័រ Weather៖ សប្តាហ៍នេះ កម្ពុជា នឹងក្តៅខ្លាំង ឈានដល់កម្រិតគ្រោះថ្នាក់ ៤០អង្សាសេ
យោងតាមគេហទំព័រ Weather.com, សប្តាហ៍នេះ អាកាសធាតុនៅប្រទេសកម្ពុជា នឹងហក់ឡើងខ្ពស់ដល់កម្រិតគ្រោះថ្នាក់ ពោលគឺ៣ថ្ងៃចុងសប្តាហ៍ សីតុណ្ហភាពនឹងឈានដល់៤០អង្សាសេឯណោះ។

តាមការព្យាករ សីតុណ្ហភាពចាប់ពីថ្ងៃចន្ទដល់ថ្ងៃព្រហស្បតិ៍ គឺឈានដល់៣៩អង្សាសេ ហើយកម្តៅនឹងឡើងដល់ចំណុចកំពូល នៅថ្ងៃសុក្រ សៅរ៍និងអាទិត្យ ពោលគឺ៣ថ្ងៃនេះ សីតុណ្ហភាពនឹងហក់ដល់ ៤០អង្សាសេ (មានអារម្មណ៍ដូច៤៦អង្សាសេ)។
សីតុណ្ហភាពបែបនេះ ត្រូវបាន Weather ចាត់ថ្នាក់ថា ឈានដល់កម្រិតគ្រោះថ្នាក់ពណ៌ក្រហមហើយ ព្រោះវាអាចប៉ះពាល់ដល់សុខភាពមនុស្សយ៉ាងធ្ងន់ធ្ងរ។

អាកាសធាតុនៅកម្ពុជា ក៏មិនខុសពីតំបន់មួយចំនួននៅប្រទេសថៃដែរ ពោលគឺសីតុណ្ហភាពបានហក់ឡើងដល់ ៣៩ឬ៤០ អង្សា ហើយក្រុមអ្នកជំនាញថៃ ព្រមានថា រលកកម្តៅនឹងបន្តវាយប្រហារថែមទៀត ដោយមិនទាន់ធូរស្រាលឆាប់ៗនេះទេ។
ជាមួយគ្នានេះ នាយកដ្ឋានឧតុនិយមថៃ ព្យាករថា សន្ទស្សន៍កម្តៅនឹងឡើងដល់កម្រិតពណ៌ក្រហម (គ្រោះថ្នាក់ខ្លាំង) ដល់២៧ខែមេសា ក្នុងខេត្តចំនួន១៥។

មិនត្រឹមប៉ុណ្ណឹង អំឡុងពេលមេឃក្តៅខ្លាំង ថៃ ក៏រកឃើញអាការចំនួន៣ ដែលកើតឡើងខ្លាំងបំផុតលើប្រជាជនរបស់ខ្លួនផងដែរ នោះគឺ ឈឺក្បាល ទល់លាមក និងរមួលក្រពើ។
ការស្ទង់មតិដែលធ្វើឡើងចន្លោះថ្ងៃទី១ដល់ទី៤ខែមេសាបានបង្ហាញថា អ្នកឆ្លើយសំណួរមានអាករឈឺក្បាលចំនួន ២១.៩%, ទល់លាមក ១៣.៦% និងរមួលក្រពើ ១២.៧%៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ កម្តៅនៅទីក្រុងភ្នំពេញ ឈានដល់កម្រិតគ្រោះថ្នាក់ធ្ងន់ធ្ងរ ពេញមួយសប្តាហ៍ ដល់ថ្ងៃចូលឆ្នាំ

-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២០ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?