ព័ត៌មានជាតិ
គណៈចលនាសាសនាឥស្លាមកម្ពុជា ប្រគល់សត្វគោជិត១០០ក្បាលជូនពលរដ្ឋខ្មែរឥស្លាមនៅខេត្តកោះកុង ដើម្បីអបអរសាទរពិធីបុណ្យរ៉ូយ៉ាហាជ្ជី
សត្វគោជិត១០០ក្បាល ត្រូវបានគណៈចលនាសាសនាឥស្លាមកម្ពុជា ចែកប្រគល់ជូនដល់ប្រជាពលរដ្ឋខ្មែរឥស្លាមនៅទូទាំងខេត្តកោះកុង ក្នុងឱកាសពិធីបុណ្យរ៉ូយ៉ាហាជ្ជី នាពេលខាងមុខ នៅវិហារភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ។

សត្វគោទាំងនេះ ជាអំណោយរបស់អង្គការមូលនិធិអាស៊ានដើម្បីការអប់រំ និងអភិវឌ្ឍន៍ ដឹកនាំដោយតំណាងលោក អូស្មាន ហាស្សាន ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកម្មពិសេស និងជាប្រធានគណៈចលនាសាសនាឥស្លាមកម្ពុជា និងលោក សុះ ម៉ាត់លី សមាជិកក្រុមប្រឹក្សាខេត្តកោះកុង យកទៅប្រគល់ជូនពលរដ្ឋខ្មែរឥស្លាមជានិមិត្តរូប ដើម្បីអបអរសាទរពិធីបុណ្យរ៉ូយ៉ាហាជ្ជី។

បើតាមលោក ម៉ន គ្រីយ៉ា តំណាងគណៈចលនាសាសនាឥស្លាមកម្ពុជា បានឱ្យដឹងនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ថា សត្វគោដែលប្រគល់ជូនគណៈអ៊ីមុំានៅតាមក្រុងស្រុកទាំង៧នៅពេលនេះ ក្នុងគោលបំណងរៀបចំធ្វើពិធីបុណ្យ រ៉ូយ៉ាហាជ្ជី ប៉ុណ្ណោះមិនមែនយកទៅចិញ្ចឹម ឬលក់ដូរអ្វីឡើយ។
លោក គ្រីយ៉ា បន្តអំពាវនាវដល់ពលរដ្ឋខ្មែរឥស្លាមនៅខេត្តកោះកុង បន្តគាំទ្ររាជរដ្ឋាភិបាលកម្ពុជា និងគោលនយោបាយសុខដុមរមនីយកម្ម ធ្វើឱ្យបងប្អូនសាសនិកឥស្លាមកម្ពុជាមានលទ្ធភាពបរិច្ចាកទ្រព្យសម្បត្ដិ របស់ខ្លួនចូលរួមធ្វើបុណ្យ និងមានលទ្ធភាពបានទៅចូលរួមធ្វើបុណ្យហាជ្ជីនៅទីក្រុងម៉ាកះ ប្រទេសអារ៉ាប៊ីសាអូឌីតរៀងរាល់ឆ្នាំ។

តំណាងគណៈចលនាសាសនាឥស្លាមកម្ពុជា ស្នើឱ្យពលរដ្ឋបង្កើនការប្រុងប្រយ័ត្នចំពោះការចេញទូកទៅនេសាទនៅឯសមុទ្រ ជំរុញដល់កូនចៅទៅសិក្សាឱ្យបានគ្រប់គ្នា ថែរក្សាបរិស្ថានសោភណ្ឌភាពអនាម័យ និងសុខសន្តិភាពស្ថេរភាពនយោបាយការអភិវឌ្ឍន៍។ ប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា គោរពសាសនាព្រះពុទ្ធប៉ុន្តែបានយកចិត្តទុកដាក់គិតគូរដល់សាសនិកឥស្លាមទាំងសេរីភាពការរស់នៅ សិទ្ធិគោរពប្រតិបត្តិសាសនាយ៉ាងពេញលេញដូចអ្នកគោរពសាសនាដទៃទៀតហើយសាសនាទាំងអស់ មានសុខដុមរមនីកម្ម ជាមួយគ្នាដោយគ្មានការរើសអើងចំពោះសាសនាណាមួយឡើយដោយសារគោលនយោបាយដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា។

ចំណែកលោក ជា សូវី អភិបាលរងខេត្តកោះកុង លើកឡើងថា ឈរលើមូលដ្ឋានសុខសន្តិភាព និងស្ថេរភាពនយោបាយ រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ និងគិតគូរលើការអភិវឌ្ឍវិស័យសាសនា ដែលក្នុងនោះបានផ្ដល់នូវសិទ្ធិសេរីភាពខាងជំនឿ និងសាសនា តាមរយៈការសាងសង់ វត្តអារាម វិហារឥស្លាម និងវិហារសាសនាផ្សេងៗទៀត។

លោកអភិបាលរងខេត្ត បានបន្ថែមថា អាជ្ញាធរមន្ទីរជំនាញ មិនរើសអើងពណ៌សម្បុរ មានស្មារតីសាមគ្គី ស្រលាញ់រាប់អានគ្នាយ៉ាងទូលំទលាយនៅក្នុងសង្គម និងចូលរួមអភិវឌ្ឍសង្គមជាតិ។ ជាក់ស្តែងបច្ចុប្បន្ន ខេត្តកោះកុង មានវិហារឥស្លាមចំនួន១៣វិហារ សូរ៉ាចំនួន០៤ និងសាលាបង្រៀនអក្សរឥស្លាមមានចំនួន១៣សាលា ដើម្បីរួមចំណែកក្នុងការអប់រំស្មារតីផ្លូវចិត្តដល់ខ្មែរឥស្លាមនៅក្នុងខេត្ត៕
អត្តបទ៖ សិរីវឌ្ឍនៈ


-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


