ព័ត៌មានអន្ដរជាតិ
សភាអ៊ីរ៉ង់ បោះឆ្នោតរក្សាទុកលោក Ghalibaf ជាប្រធានសភា ១ អាណត្តិទៀត
លោក Mohammad Bagher Ghalibaf ដែលជាប្រធានក្រុមអ្នកចរចារបស់ប្រទេសអ៊ីរ៉ង់ ក្នុងកិច្ចចរចាជាមួយសហរដ្ឋអាមេរិក ត្រូវបានជាប់ឆ្នោតឡើងវិញជាប្រធានសភាក្នុងប្រទេស។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Fars គ្រប់គ្រងដោយរដ្ឋរបស់អ៊ីរ៉ង់ បានចុះផ្សាយកាលពីថ្ងៃចន្ទ ទី២៤ ខែឧសភា ឆ្នាំ២០២៦។

លោក Ghalibaf ទទួលបានសំឡេងគាំទ្ររហូតដល់ ២៣៥សំឡេង វ៉ាដាច់បេក្ខជនស្តាំនិយម លោក Mohammad Taghi Naghdi Ali ដែលទទួលបានត្រឹមតែ ២៩សំឡេង និងតំណាងរាស្ត្រម្នាក់ទៀតគឺលោក Othman Salari ទទួលបាន ៧ សំឡេង ខណៈសន្លឹកឆ្នោតអនុប្បវាទ (សន្លឹកឆ្នោតមិនបានការ) មានចំនួន ៥ សំឡេង។
ការបោះឆ្នោតនេះ បានប្រព្រឹត្តទៅចំពេលដែលស្ថានភាពនយោបាយនៅក្នុងប្រទេសអ៊ីរ៉ង់ កំពុងមានភាពរសើបខ្លាំង ដោយសារតែកិច្ចចរចាដោយប្រយោលរវាងទីក្រុងតេហេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន កំពុងតែមានសន្ទុះទៅមុខ ហើយការបែកបាក់ផ្ទៃក្នុងលើគោលនយោបាយការបរទេសក៏ កាន់តែមានភាពស្រួចស្រាល់ផងដែរ។
សូមជម្រាបជូនថា លោក Ghalibaf ដែលជាអតីតមេបញ្ជាការកងឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) និងជាអតីតអភិបាលក្រុងតេហេរ៉ង់ បានលេចធ្លោឡើង ដោយក្លាយជាតួអង្គកណ្តាលដ៏សំខាន់មួយរូប ចាប់តាំងពីសង្គ្រាមក្នុងតំបន់បានផ្ទុះឡើងកាលពីថ្ងៃទី ២៨ ខែកុម្ភៈ។ លោកបានដើរតួនាទីឈានមុខគេនៅក្នុងការចរចាដោយប្រយោលជាមួយទីក្រុងវ៉ាស៊ីនតោន ហើយក៏ត្រូវបានតែងតាំងជាប្រេសិតពិសេសរបស់អ៊ីរ៉ង់ប្រចាំប្រទេសចិនផងដែរ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
-
ព័ត៌មានជាតិ៥ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


