កីឡា
លោក Muñoz៖«មិននឹកស្មាន ការប្រកួតផ្តាច់ព្រ័ត្រ ពានសម្តេចតេជោអស្ចារ្យយ៉ាងនេះ»
លោក Josep Muñoz គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញបានដឹកនាំក្រុមព្រះខ័នរាជស្វាយរៀងគ្រងជើងឯកពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី១៧ រដូវកាល២០២៣-២៤ សម្រាប់រដូវកាលដំបូងរបស់លោកក្នុងការដឹកនាំនៅប្រទេសកម្ពុជា។

ការប្រកួតនៅលើទីលានពហុកីឡដ្ឋានជាតិអូឡាំពិក យប់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ បានប្រើពេលរហូតដល់១២០នាទីទើបរកឃើញក្រុមជ័យជម្នះ។ ខ្សែប្រយុទ្ធសញ្ជាតិកាណាដា Marcus Haber ស៊ុតជើងឆ្វេងនៅនាទី១០៩ដ៏អស្ចារ្យតាមរយៈបច្ចេកទេសទប់បាល់នៅលើទ្រូង បន្ទាប់ពីទទួលបាល់ពីខ្សែបម្រើស្លាបសញ្ជាតិប្រេស៊ីល Gabriel Silver ដែលបានក្លាយជាគ្រាប់បាល់ជ័យជម្នះតែមួយគត់ក្នុងការប្រកួតនេះ។

លោក Josep Muñoz បានផ្តល់បទសម្ភាសក្រោយការប្រកួតថា លោកពិតជាកោតសរសើរដល់ក្រុមទាំងពីរគឺព្រះខ័នរាជស្វាយរៀង និងភ្នំពេញក្រោនធ្វើបានល្អដូចគ្នា។ ទាំងការគ្រប់គ្រងបាល់ ការការពារ ការបញ្ជូនបាល់ តំបន់ប្រយុទ្ធ និងអាជ្ញាកណ្តាលសុទ្ធតែបំពេញការងារបានល្អដូចគ្នា។ លោកពិតជារំភើបរីករាយដែលមានការប្រកួតដ៏អស្ចារ្យបែបនេះ។

អ្វីដែលលោករឹតតែស្ញប់ស្វែងទៀតនោះ អ្នកគាំទ្រចូលទស្សនាផ្ទាល់យ៉ាងច្រើនកុះករនៅពហុកីឡដ្ឋានជាតិអូឡាំពិកដែលរៀបចំបានល្អ ស្មៅក៏ស្អាត និងកៅអីអង្គុយក៏ល្អគឺជាទិដ្ឋភាពដ៏អស្ចារ្យដែលលោកធ្លាប់បានឃើញនៅតំបន់អឺរ៉ុប ប៉ុន្តែនៅពេលលោកឃើញនៅលើទឹកដីប្រទេសកម្ពុជា។

លោក Josep Muñoz បានបន្ថែមថា ការឈ្នះជើងឯកសម្តេចតេជោ ហ៊ុន សែន គឺសមិទ្ធផលដ៏ធំមួយក្នុងអាជីពជាគ្រូបង្វឹករបស់លោក បន្ទាប់ពីលោកធ្លាប់ដឹកនាំក្រុមយុវជន Barcelona នៅប្រទេសអេស្ប៉ាញ និងប្រទេសចិន។
លោកបាននិយាយថា ៖«ការឈ្នះជើងឯកពានរង្វាន់សម្តេចតេជោគឺជារឿងដ៏ពិបាក មិនងាយស្រួលនោះទេ ហើយសមិទ្ធផលនេះគឺរឹតតែធ្វើឲ្យក្រុមរបស់ខ្ញុំមានកម្លាំងចិត្តក្នុងការប្រយុទ្ធដើម្បីជើងឯកលីគបន្តទៀត»។

នេះជាលើកទី៥ហើយដែលព្រះខ័នរាជស្វាយរៀង បានឈ្នះជើងឯកពានរង្វាន់សម្តេចតេជោ ហ៊ុន សែន បន្ទាប់ពីធ្លាប់បានឈ្នះ៤កន្លងមក និងធ្លាប់ទទួលបានជើងឯករង៤ដង។

ជយលាភី
- ជើងឯក៖ ព្រះខ័នរាជស្វាយរៀង ទទួលបានពាន មេដាយមាស និងប្រាក់១៥០លានរៀល
- លេខ២៖ ភ្នំពេញក្រោន ទទួលបានមេដាយប្រាក់ និងប្រាក់១០០លានរៀល
- លេខ៣៖ វិសាខា ទទួលបានមេដាយសំរិទ្ធ និងប្រាក់៧០លានរៀល
- ក្រុម Fair Play៖ ភ្នំពេញក្រោន ទទួលបាន១០លានរៀល
- ក្រុមអាជ្ញាកណ្តាលល្អ៖ លោក ឃួន វីរៈ, លោក គីមស៊ី ពិសាល, លោក ស៊ុន ច័ន្ទភារិទ្ធ និងលោក ជី សាមឌី ទទួលបាន៨លានរៀល
- គ្រូបង្វឹកឆ្នើម៖ លោក Josep Muñoz ទទួលបាន៥លានរៀល
- កីឡាករឆ្នើម៖ សារ៉េត គ្រីយ៉ា ទទួលបាន៥លានរៀល
- អ្នកចាំទីឆ្នើម៖ វីរៈ ដារ៉ា ទទួលបាន៥លានរៀល
- កីឡាកររកបានគ្រាប់បាល់ច្រើនជាងគេ៖ Jonata ទទួលបាន៥លានរៀល


អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៤ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៥ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ២ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


