ព័ត៌មានជាតិ
ហេតុអ្វី ស្រុកវាលវែង ជាតំបន់ទេសចរណ៍ទាក់ទាញបំផុត របស់ខេត្តពោធិ៍សាត់?
ស្រុកវាលវែង ជាតំបន់ទេសចរណ៍ដ៏មានសក្តានុពលមួយ របស់ខេត្ត ដែលអាចទាក់ទាញទេសចរកម្សាន្តច្រើនជាងគេ ក្នុងចំណោមតំបន់ទេសចរណ៍ទាំងអស់ទូទាំងខេត្ត។ នេះបើតាមមន្ទីររបាយការណ៍ របស់មន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ កាលពីពេលកន្លង។
បើតាមលោក អុឹង បញ្ញា អ្នករៀបចំដំណើរកម្សាន្ត បែបផ្សងព្រេងមួយរូប អះអាងថា ផ្អែកលើបទពិសោធន៍ដឹកនាំក្រុមទេសចរ ប៉ុន្មានឆ្នាំមកនេះ អំឡុងរដូវភ្លៀងធ្លាក់ ជាពេលដែលលោកទទួលបានការកក់ធ្វើដំណើរកម្សាន្ត ញឹកញាប់ជាង ពេលផ្សេងទៀត ពិសេសមកកម្សាន្តទឹកដីស្រុកវាលវែងនេះតែម្តង។ លោកយល់ថា មូលហេតុដែលទេសចរណ៍តំបន់នេះ មានភាពទាក់ទាញខ្លាំងអំឡុងរដូវនេះ ក៏ព្រោះតែស្រុកនេះ សម្បូរដោយព្រៃភ្នំធម្មជាតិ និងជ្រលងដងអូច្រើនកន្លែង ម៉្យាង តំបន់កម្សាន្តនីមួយៗ មិនសូវជានៅឆ្ងាយពីគ្នាប៉ុន្មានឡើយ។

ខ្លះៗ ពីតំបន់ទេសចរណ៍ទាក់ទាញ លើទឹកដីនៃស្រុកវាលវែង៖
១. តំបន់ទេសចរណ៍ធម្មជាតិភ្នំ១៥០០ (ផ្លូវអន្ទង់អាំង)
ដោយសារតែជាតំបន់បៃតង មានផ្លូវកាច់កោងរាងដូចអន្ទង់អាំង មើលពីលើចុះក្រោម និងអមដោយធម្មជាតិ ធ្វើឱ្យទេសចរ ដែលធ្ង្វើដំណើរកម្សាន្តទៅកាន់ខេត្តពោធិ៍សាត់ មិនដែលរំលងទិដ្ឋភាពកន្លែងនេះឡើយ។ ក្រៅពីផ្តិតរូបភាព ទេសចរ អាចបន្តដំណើរកម្សាន្តកន្លែងផ្សេងទៀត នៅបរិវេណភូមិសាស្ត្រធម្មជាតិទីនេះជាច្រើនកន្លែង ដែលកំបាំងកាយ ក្រោយចំណោទភ្នំនេះ។


២. តំបន់ទេសចរណ៍ ព្រៃ ភ្នំ ទឹកធ្លាក់
គ្រាន់តែធ្វើដំណើរឆ្លងកាត់ភ្នំ១៥០០ ទេសចរនឹងទៅដល់តំបន់ទេសចរណ៍ ព្រៃ ភ្នំ ទឹកធ្លាក់ ផ្សេងទៀត ដែលមិនត្រឹមតែអាចគយគន់ទេសភាពជាច្រើនកន្លែងនោះទេ នៅអាចសម្រាកកម្សាន្ត និងទទួលទានអាហារ នៅរមណីយដ្ឋាន បរិវេណភ្នំថែមទៀត។

៣. ភ្នំខ្នងព្រះ
លោក អុឹង បញ្ញា អ្នករៀបចំដំណើរកម្សាន្តបែបផ្សងព្រេង អះអាងថា អាកាសធាតុនៅតំបន់ភ្នំខ្នងព្រះ គឺត្រជាក់ គ្រប់រដូវកាល។ ចំពោះការធ្វើដំណើរកម្សាន្តឡើងភ្នំនេះ អាចនឹងពិបាកបន្តិច ប៉ុន្តែទេសចរអាចទទួលបានមកវិញ នូវអារម្មណ៍មួយផ្សេងទៀត ជាមួយនឹងធម្មជាតិ។

៤. ភ្នំទំព័រ
តាមបទពិសោធអ្នកធ្វើដំណើរផ្សងព្រេង លើភ្នំទំព័រ បញ្ជាក់ថា មិនសូវជាខុសគ្នានឹងការឡើងភ្នំខ្នងព្រះឡើយ កុំប្រថុយឡើងបើគ្មានអ្នកនាំផ្លូវ ព្រោះស្ថានភាពផ្លូវឡើង គឺពិបាក ដោយសារតែជាភ្នំមួយដែលមានជ្រលងភ្នំ ដែលតម្រូវឱ្យឆ្លងកាត់ខ្នងភ្នំផ្សេងៗគ្នា។ តែទោះជាបែបនេះ ក្តីពិត របស់ទេសចរ គឺទេសភាពនៃជ្រលងភ្នំនីមួយៗ ជាអ្វីដែលពុំធ្លាប់បានឃើញ។

-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


