ព័ត៌មានជាតិ
សម្រស់ស្ទឹងថ្វាក ក្លាយជារមណីយដ្ឋានធម្មជាតិ ដ៏ពេញនិយមទាក់ទាញភ្ញៀវមកលេងកម្សាន្តឥតដាច់
ស្ទឹងថ្វាក គឺជាដងស្ទឹងសង្កែដែលបានកែច្នៃចេញជាបែបធម្មជាតិ បាននិងកំពុងក្លាយគោលដៅទេសចរណ៍មួយដ៏សំខាន់ក្នុងចំណោមគោលដៅទេសចរណ៍ជាច្រើនរបស់ស្រុករតនមណ្ឌល ខេត្តបាត់ដំបង និងបានទាក់ទាញភ្ញៀវទេសចរមកពីទីជិតឆ្ងាយទៅលេងកម្សាន្តឥតដាច់។

តំបន់រមណីយដ្ឋានទេសចរណ៍មួយនេះ បាននិងកំពុងស្ថិតក្នុងក្រសែភ្នែកអ្នកទេសចរមកគយគន់ទេសភាពដ៏ស្រស់បំព្រង និងងូតទឹកលេង ជាហូរហែពីមួយថ្ងៃទៅមួយថ្ងៃ ជាមួយនិងមុខម្ហូបដ៏សម្បូរបែប តាមរយៈស្នាដៃកូនអ្នកខេត្តបាត់ដំបង។
ប្រជាពលរដ្ឋដែលជាអ្នករស់នៅក្នុងស្រុករតនមណ្ឌល បានមានឲ្យដឹងថា នៅតំបន់រមនីយដ្ឋាន ស្ទឹងថ្វាក នេះមិនដែលអាក់ខានឡើយសម្រាប់ភ្ញៀវមកលេងកម្សាន្ត សូម្បីតែអ្នកនៅក្នុងស្រុកក៏នាំគ្នាមកលំហែរកាយជាបន្តបន្ទាប់រាល់ចុងសប្តាហ៍ ក្នុងនោះភាគច្រើនមានអ្នកពីចម្ងាយ និងជនបរទេសក៏មានជាហូហែរផងដែរ។
អ្នកស្រី ចិន្តា បានប្រាប់ថា រៀងរាល់ចុងសប្តាហ៍ គឺថ្ងៃសៅរ៍ ឬថ្ងៃអាទិត្យ ក្រុមគ្រួសារអ្នកស្រីតែងទៅលំហែរកាយជានិច្ច ដើម្បីបំបាត់ក្តីកង្វល់ ព្រោះនៅទីនោះក៏មានមុខម្ហូបច្រើនតាមតម្រូវការពីភ្ញៀវបានកម្ម៉ង់ មិនចាញ់ម្ហូបនៅតាមហាងធំៗមួយចំនួនក្នុងក្រុងនោះទេ ជាពិសេសភ្ញៀវទេសចរអន្តរជាតិ ក៏ពេញនិយមម្ហូបអាហារនៅទីនោះដែរ។

មន្ត្រីរដ្ឋបាលសាលាស្រុក បានចាត់ទុកថា ការកើនឡើងនៃចំនួនភ្ញៀវទេសចរមកលេងកម្សាន្តក្នុងមូលដ្ឋានកាន់តែច្រើននេះ អាចធ្វើឲ្យកម្រិតសេដ្ឋកិច្ចគ្រួសាររបស់ប្រជាពលរដ្ឋ ដែលរស់នៅក្បែរតំបន់នោះកាន់តែប្រសើឡើង តាមរយៈលក់ដូរនំចំណី ឬម្ហូបអាហារផ្សេងៗ រួមនិងនិន្នផលកសិកម្មនានាផងដែរ។
មន្ត្រីដដែល សំណូមពរដល់អ្នកគ្រប់គ្រងត្រូវ គ្រប់គ្រងផ្នែកអនាម័យឲ្យខានតែបាន ព្រោះទឹកស្ទឹងក៏ត្រូវបានប្រជាពលរដ្ឋផ្នែកខាងក្រោមប្រើប្រាស់ជាប្រចាំថ្ងៃផងដែរ ហើយក្នុងនោះក៏ត្រូវគ្រប់គ្រងឲ្យបានប្រសើផ្នែកសន្តិសុខសុវត្ថភាពរបស់ភ្ញៀវ បើទោះបីការលេងទឹកក្នុងកម្រឹតរាក់ក៏ដោយ ជាពិសេសលើក្មេងៗតូចៗ ត្រូវយកចិត្តទុកដាក់ជាចម្បង និងត្រូវមានក្រមសិលធម៌ទៅលើភ្ញៀវ ជាពិសេសភ្ញៀវជាជនបរទេស។
លោក ហម អរុណ អនុប្រធាននៃមន្ទីរទេសចរណ៍ខេត្ត បានឲ្យដឹងថា គ្រប់គោលដៅតំបន់រមណីយដ្ឋាន ក្នុងខេត្ត លោកតែងធ្វើការណែនាំអ្នកគ្រប់គ្រងទៅលើផ្នែកសេវ៉ាកម្មទទួលភ្ញៀវ ប្រកបដោយក្រមសីលធម៌ រួសរាយ រាក់ទាក់ ដែលជាផ្នែកមួយមិនអាចខ្វះបាន ហើយក៏ជាផ្នែកមួយសម្រាប់ឆក់យកកំណើនភ្ញៀវទេសចរផងដែរ។

លោកថា បើសិនជាខ្វះនៅផ្នែកទាំងនេះ បើទោះបីតំបន់នោះមានទេសភាពល្អប៉ុណ្ណា ហើយម្ហូបអាហារមានរស់ជាតិឆ្ងាញ់ប៉ុណ្ណា ក៏ភ្ញៀវគេមិនមកលេងជាលើកទីពីរឡើយ ដែលកត្តានេះក៏ធ្វើឲ្យប៉ះពាល់មុខមាត់ខេត្តបាត់ដំបងដែរ។
គួបញ្ជាក់ថា រមណីយដ្ឋាន ស្ទឹកថ្វាក ស្ថិតនៅមិនឆ្ងាយពីទីប្រជុំជនស្រុករតនមណ្ឌលប៉ុន្មានទេ ដោយគ្រាន់តែធ្វើដំណើរចេញពីមុខសាលាស្រុក ប្រ៉បតាមផ្សារស្រុករតនមណ្ឌល នៅលើផ្លូវកៅស៊ូដែលទើបតែចាក់ក្រាលរួចរាល់ថ្មីៗ ត្រូវចំណាយពេលត្រឹមតែជាង ១៥នាទីប៉ុណ្ណោះ នឹងទៅដល់រមណីយដ្ឋានដែលគេឲ្យឈ្មោះថា ស្ទឹងថ្វាក ព្រោះនៅតំបន់នេះមានវត្តមួយឈ្មោះថា វត្តថ្វាក ហើយនៅទល់មុខវត្តនេះ គឺជាដងស្ទឹងសង្កែដែលបាននាំទឹកដ៏ត្រជាក់ថ្លាឈ្វេង មកកាន់ក្រុងបាត់ដំបងសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តោយដងស្ទឹងសង្កែ៕
អត្ថបទ៖ សៅ សារិទ្ធ


-
ព័ត៌មានជាតិ២០ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


