ព័ត៌មានជាតិ
មន្ទីរទេសចរណ៍ខេត្តក្រចេះ រៀបចំដំណើរកម្សាន្ដនារដូវបៃតង ដើម្បីទាក់ទាញទេសចរបន្ថែម
មន្ទីរទេសចរណ៍ខេត្តក្រចេះ បានរៀបចំកម្មវិធីដំណើរកម្សាន្តថ្មីមួយសម្រាប់ជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមានបំណងចង់មកលេងកម្សាន្តនារដូវបៃតងដែលមានរយៈពេល ១យប់ ២ថ្ងៃ ឆ្ពោះទៅកាន់តំបន់អេកូរទេសចរណ៍ល្បីៗក្នុងខេត្តក្រចេះ។

លោក ចាន់ សុគន្ធី ប្រធានមន្ទីរទេសចរណ៍ខេត្តក្រចេះ បានឲ្យដឹងថា មន្ទីរមានរៀបចំឲ្យមានកម្មវិធីដំណើរកម្សាន្ត ១យប់ ២ថ្ងៃ ដែលជាដំណើរកម្សាន្តថ្មីមួយក្នុងខេត្តក្រចេះ ក្នុងគោលបំណងជំរុញផ្សព្វផ្សាយសក្តានុពលទេសចរណ៍ថ្មីៗ ចូលរួមបំផុសចលនាទេសចរក្នុងស្រុក និងចូលរួមកិច្ចការពារធនធានធម្មជាតិទន្លេមេគង្គ។ លោកបានបន្តថា សម្រាប់ថ្ងៃទី០១ នៃដំណើរកម្សាន្ត មន្ទីរនឹងរៀបចំជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ទៅទស្សនាកម្សាន្តទៅកាន់វត្តវិហារបុរាណ រកាកណ្ដាល និងផ្ទះសសរ១០០ នៅក្នុងក្រចេះ ដើម្បីសិក្សាស្វែងយល់ពីប្រវត្តិវិហារបុរាណ ប្រវត្តិផ្ទះសសរ១០០ គយគន់រចនាបថខ្មែរដ៏ស្រស់ស្អាតនៃវិហារបុរាណ និងផ្ទះសសរ ១០០។ មិនត្រឹមតែប៉ុណ្ណោះ ភ្ញៀវទេសចរនឹងបានបន្តដំណើរ កម្សាន្តទៅកាន់សហគមន៍ ទេសចរធម្មជាតិកោះទ្រង់ ដែលមានទីតាំងនៅទល់មុខទីរួមខេត្តក្រចេះ ដោយធ្វើដំណើរឆ្លង ទឹកទន្លេមេគង្គតាមរយៈដចម្លង ដើម្បីស្វែងយល់ពីប្រវត្តិនៃការកកើតសហគមន៍ កោះទ្រង់ និងការធ្វើដំណើរកម្សាន្តជុំវិញកោះដោយប្រើមធ្យោបាយ ជិះកង់ ម៉ូតូ រទេះសេះ រទេះគោ និងរ៉ឺម៉កកង់បី មើលទេសភាពលើកោះ សួនបន្លែ និងដើមរការដ៏ធំ ដែលមានអាយុកាលរាប់រយឆ្នាំ រៀនធ្វើម្ហូបបែបសហគមន៍ ជាពិសេស គឺបានស្វែងយល់ពី ជីវភាព ការរស់នៅរបស់ប្រជាពលរដ្ឋនៅលើកោះទ្រង់នោះតែម្តង។ ហើយនៅពេលរសៀល ភ្ញៀវទេសចរអាចគយគន់ទស្សនាសម្រស់ដ៏ស្រស់ត្រកាលនៃក្រុងក្រចេះ ថ្ងៃលិច និងអគាររចនាបថបារាំង និងការស្នាក់នៅមួយយប់នៅទីរួមខេត្តតែម្តង។

ក្រៅពីទស្សនាកម្សាន្តតំបន់ទេសចរណ៍ធម្មជាតិ និងប្រវត្តិសាស្ត្រ ដ៏ស្រស់ស្អាត ខាងលើ សម្រាប់ថ្ងៃទី០២ វិញនោះដែរ លោកប្រធានមន្ទីរទេសចរខេត្ត បានឲ្យដឹងអំពីគោលដៅសំខាន់បន្តទៀតនោះ គឺការទៅទស្សនាសត្វផ្សោតទន្លេមេគង្គ នៅអន្លង់ផ្សោតកាំពី ក្នុងស្រុកចិត្របុរី តាមផ្លូវខេត្តលេខ៣៧៧ តាមមាត់ទន្លេមានចម្ងាយប្រមាណជា ១៥ គីឡូម៉ែត្រពីទីរួមខេត្ត ហើយទើបនឹងស្ថាបនាក្រាលកៅស៊ូរួចរាល់ទាំងស្រុង។

បន្ទាប់ពីទស្សនា សត្វផ្សោតរួចមក ភ្ញៀវទេសចរនឹងបានបន្តដំណើរឆ្ពោះទៅកាន់រមណីយដ្ឋានប្រវត្តិសាស្ត្រ វិមានរណសិរ្ស ២ធ្នូ នៅស្រុកស្នួល ធ្វើដំណើរតាមផ្លូវជាតិលេខ៧ មានចម្ងាយប្រមាណជា ៨៦ គីឡូម៉ែត្រ រួមទាំងបានទៅទស្សនាសកម្មភាពចរាចរណ៍របស់ភ្ញៀវចេញ ចូលតាមច្រកទ្វារ អន្តរជាតិត្រពាំងស្រែ បង្គោលព្រំដែនលេខ៦៩ និងផ្លូវក្រវាត់ព្រំដែន ប្រវែង ១០៣,៧ គីឡូម៉ែត្រ៕
អត្ថបទ៖ ប្រុញ វិធិន








-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ