ព័ត៌មានអន្ដរជាតិ
មូលហេតុ ៣ ដែលអធិរាជ ឈានឡុង នៃរាជវង្ស Qing បញ្ជាឲ្យកាត់ក្បាលគ្រូទាយល្បីម្នាក់
មានគ្រូទាយម្នាក់ដែលបានទស្សន៍ទាយថាអធិរាជឈានឡុង (Qianlong) នឹង រស់នៅដល់អាយុ ៨០ ឆ្នាំហើយជោគវាសនារបស់រាជវង្ស Qing នឹងមានរយៈពេល ៨០០ ឆ្នាំ ប៉ុន្តែហេតុអ្វីគាត់ត្រូវបានគេកាត់ក្បាលទៅវិញ?
នៅក្នុងប្រទេសចិនបុរាណ មានគ្រូទាយម្នាក់ឈ្មោះ Quan Thien Bao ដែលប្រកបរបរចិញ្ចឹមជីវិតដោយគ្រូទាយ។ នៅឆ្នាំទី ៤៣ នៃការសោយរាជ្យរបស់ស្ដេចឈានឡុង នៅពេលដែលមនុស្សចាប់ផ្តើមនិយាយអំពីអាយុវែងរបស់ស្ដេច នោះ Quan Thien Bao មានអារម្មណ៍ភ្លាមៗថានេះគឺជាឱកាសមួយក្នុងជីវិត ហើយគាត់ត្រូវតែធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះអធិរាជ។

ដូច្នេះហើយ គាត់បានស្នាក់នៅផ្ទះរយៈពេល ៣ ខែ ដោយផ្តោតលើការស្រាវជ្រាវ និងការគណនា ដើម្បីសរសេរសៀវភៅទស្សន៍ទាយជោគវាសនានៃរាជវង្ស Qing ដែលមានចំណងជើងថា “លេខជោគវាសនាក្នុងរាជវង្ស Qing” ។ នៅក្នុងសៀវភៅនេះ Guan Tian Bao រៀបរាប់យ៉ាងលម្អិតអំពីជោគវាសនារបស់រាជវង្ស Qing ដែលភាគច្រើនអស្ចារ្យបំផុត គាត់និយាយថា រាជវង្ស Qing អាចមានអាយុកាលបានរហូតដល់ ៨០០ឆ្នាំ ចំណែកស្តេចឈានឡុងអាចរស់នៅបានរហូតដល់ ៨០ ឆ្នាំ បើប្រៀបធៀបនឹងមនុស្សបុរាណ។
ក្រោយពីសរសេរសៀវភៅចប់ហើយគ្រូទាយ Tian Bao បានប្រាប់ពួកសិស្សភ្លាមថា គាត់ចង់ថ្វាយសៀវភៅនេះដល់ព្រះចៅអធិរាជ ។ គាត់គិតថា បើសៀវភៅដែលគាត់សរសេរ ច្បាស់ជាធ្វើឲ្យអធិរាជសប្បាយចិត្ត ហើយគាត់នឹងទទួលបានរង្វាន់យ៉ាងច្រើន។ ប៉ុន្តែនៅតាមផ្លូវទៅរាជធានី ដោយដឹងថា ស្ដេចនឹងចាកចេញពីរាជធានី ពួកគេបានផ្លាស់ប្តូរផែនការទៅកន្លែងដែលអធិរាជនឹងយាង។ ពេលទៅដល់ Tian Bao ប្រែជាមានសុខភាពខ្សោយ ទើបរូបគាត់បានឲ្យសិស្សរបស់គាត់ទៅថ្វាយសៀវភៅដល់អធិរាជ Qianlong ដោយផ្ទាល់។ នៅផ្ទះ Thien Bao គិតថា គាត់នឹងទទួលបានរង្វាន់ពីអធិរាជ ប៉ុន្តែអ្វីដែលមិននឹកស្មានដល់ នៅពេលដែលសិស្សរបស់គាត់បង្ហាញសៀវភៅភ្លាម ស្ដេចឈានបានបញ្ជាឲ្យសេនាម្នាក់ចាប់គាត់ ហើយ Tri Thien Bao ក៏ត្រូវបានចាប់ខ្លួនផងដែរ។
តាមពិតទៅ មូលហេតុចំបងគឺថា Quan Thien Bao បំពានលើបម្រាមធំៗចំនួនបី។ ទីមួយ Quan Thien Bao ជឿថា ជោគវាសនារបស់រាជវង្ស Qing ៨០០ ឆ្នាំមានរយៈពេលយូរ ប៉ុន្តែអធិរាជគ្រប់រូបគ្រាន់តែចង់រក្សារាជវង្សរបស់ទ្រង់ជារៀងរហូតតែប៉ុណ្ណោះ។
ទីពីរ អធិរាជបុរាណត្រូវបានគេប្រៀបធៀបទៅនឹងនាគ និងកូនចៅរបស់ទេពអប្សរ ដូច្នេះពួកគេតែងតែចង់រស់នៅបានយូរ សូម្បីតែអមតៈ។ ដូច្នេះហើយការទស្សន៍ទាយថា ស្តេចនឹងមានព្រះជន្ម៨០ព្រះវស្សា គឺប្រៀបដូចជាបណ្តាសាឲ្យស្តេចសោយទិវង្គតមុនអាយុ ។
ទី៣ ក្នុងនាមជាគ្រូទាយប្រជាប្រិយ Quan Thien Bao ហ៊ាននិយាយអំពីជោគវាសនារបស់ប្រទេស។ បើមិនបានគ្រប់គ្រងទង្វើនេះទេ វានឹងធ្វើឲ្យអ្នកដទៃបន្តទស្សន៍ទាយតាមអំពើរចិត្តដែលអាចប៉ះពាល់ដល់ចិត្តប្រជានុរាស្រ្ត ហើយប្រទេសនឹងមានភាពវឹកវរជាក់ជាមិនខានឡើយ។
ដូច្នេះហើយ បើទោះជា ស្ដេចឈានឡុងខឹងនឹងរឿងទាំង៣ចំណុចខាងលើក៏ដោយ ក៏ទ្រង់នឹងមិនអាចលើកលែងទោសចំពោះអាកប្បកិរិយារបស់គ្រូទាយ Quan Thien Bao បានទេ ហើយត្រូវតែដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរ ដើម្បីធ្វើជាគំរូដល់អ្នកដទៃផ្សេងទៀត។ បន្ទាប់មក ទ្រង់បានបញ្ជាឲ្យកាត់ក្បាល Tri Thien Bao និងសិស្សរបស់គាត់នៅចំពោះមុខប្រជានុរាស្រ្តដើម្បីជាការព្រមាន ហើយប្រពន្ធរបស់ Tri Thien Bao បានក្លាយជាទាសករធ្វើការអស់មួយជីវិត។
យ៉ាងណាក៏ដោយ ថ្វីបីជាអធិរាជឈានឡុងមិនអាចគង់នៅជាជាអមតៈក៏ដោយ ក៏ទ្រង់នៅតែមានព្រះជន្មដល់ទៅ ៨៩វស្សា ជាព្រះជន្មដែលគេចាត់ទុកថាខ្ពស់ខ្លាំង បើធៀបនឹងមនុស្សបុរាណនាសម័យកាលមួយនោះ។

សូមជម្រាបជូនដែរថា ស្ដេចឈានគឺជាអធិរាជទី៥នៃរាជវង្ស Qing ទ្រង់បានឡើងគ្រងរាជ្យចាប់ពីឆ្នាំ១៧៧៦ ដល់ឆ្នាំ១៧៩៧។ ក្នុងនាមជាអ្នកគ្រប់គ្រងដែលមានសមត្ថភាព និងវប្បធម៌ដែលទទួលមរតកពីអាណាចក្រដ៏រីកចម្រើនមួយ ក្នុងអំឡុងរជ្ជកាលដ៏យូរអង្វែង ចក្រភព Qing បានឈានដល់យុគសម័យដ៏ត្រចះត្រចង់ និងវិបុលភាពបំផុត ដោយមានប្រជាជនច្រើន និងសេដ្ឋកិច្ចរីកចម្រើនទៅមុខ។ ទ្រង់ជាមេដឹកនាំយោធា ពង្រីកទឹកដីរាជវង្សឲ្យធំជាងគេ ដោយដណ្តើមយក និងជួនកាលបំផ្លាញនគរអាស៊ីកណ្តាលថែមទៀតផង៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖៥០ ឆ្នាំមកនេះ បុរាណវិទូ ចិន នៅតែឈឺចាប់ ក្រោយកំណាយឃើញទ័ពដីឥដ្ឋអធិរាជ ឈិនស៊ី
-
ព័ត៌មានជាតិ៣ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ចរាចរណ៍៣ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាជ្ញាធរចិន ដាក់ក្រុមហ៊ុនថៃនាំចេញសាច់មាន់១៧ ក្នុង«បញ្ជីខ្មៅ»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរជាតិអប្សរា ប្រើពេល៦ខែ ជួសជុលកំពង់ទឹកនៅលើទំនប់ខាងលិចបារាយណ៍យសោធរតដាក ឱ្យរឹងមាំឡើងវិញ


