ព័ត៌មានអន្ដរជាតិ
ការវាយប្រហារនៅស៊ូដង់បណ្តាលឱ្យស្លាប់និងរបួស៥៥នាក់
យ៉ាងហោចណាស់មនុស្ស២៥នាក់បានបាត់បង់ជីវិតនិង៣០នាក់បានរងរបួសនៅក្នុងការវាយប្រហារដោយកាំភ្លើងធំដោយកងកម្លាំងRSFកាលពីថ្ងៃចន្ទនៅក្នុងទីក្រុង El Fasher រដ្ឋ Darfur ភាគខាងលិចប្រទេសស៊ូដង់។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Xinhua នៅថ្ងៃទី២៨ខែសីហានេះ។

យោងតាមលោក Ibrahim Khatir ប្រធានផ្នែកសុខភាពនៃរដ្ឋ Darfur បានឲ្យដឹងថា RSF បានកំណត់គោលដៅទីផ្សារ Abu Shouk ជាមួយនឹងកាំភ្លើងធំចំនួន៤គ្រាប់ កាលពីម្សិលមិញ ដែលបណ្តាលឱ្យមនុស្ស២៥នាក់បានស្លាប់ និងប្រហែល៣០នាក់ផ្សេងទៀតបានរងរបួស។
ជាមួយគ្នានេះ កងកម្លាំងរបស់RSFកាលពីថ្ងៃចន្ទបានទម្លាក់គ្រាប់បែកលើមហាវិទ្យាល័យឯកជនមួយនៅ El Fasher ដោយបំផ្លាញសាលធំ បន្ទប់ពិសោធន៍ កន្លែងបញ្ចុះសព និងកន្លែងផ្សេងៗទៀត។ ទោះយ៉ាងណាRSF មិនទាន់ចេញសេចក្តីអធិប្បាយណាមួយទាក់ទងនឹងការវាយប្រហារនេះនោះទេ ខណៈចាប់តាំងពីថ្ងៃទី១០ ខែឧសភា ការប៉ះទង្គិចគ្នាយ៉ាងខ្លាំងក្លាបានកើតឡើងនៅក្នុងទីក្រុង El Fasher រវាងកងកម្លាំងប្រដាប់អាវុធស៊ូដង់ (SAF) និង RSF។

គួរបញ្ជាក់ថាប្រទេសស៊ូដង់បាននិងកំពុងជួបប្រទះជម្លោះដ៏សាហាវរវាង SAF និង RSF ចាប់តាំងពីថ្ងៃទី ១៥ ខែមេសាឆ្នាំ ២០២៣ ដែលបណ្តាលឱ្យមានការបាត់បង់ជីវិតមនុស្សយ៉ាងហោចណាស់ ១៦៦៥០នាក់ ។ ហើយបើយោងតាមទិន្នន័យចុងក្រោយរបស់អង្គការសហប្រជាជាតិបានឱ្យដឹងថា មនុស្សប្រមាណ ១០,៧ លាននាក់ឥឡូវនេះត្រូវបានផ្លាស់ទីលំនៅក្នុងប្រទេសស៊ូដង់ ដោយមានប្រហែល ២,២ លាននាក់ផ្សេងទៀតកំពុងស្វែងរកការជ្រកកោននៅក្នុងប្រទេសជិតខាង។
ក្រៅពីបញ្ហាសង្គ្រាមប្រទេសនេះក៏កំពុងជួបវិបត្តិទឹកជំនន់ផងដែរ ដែលបណ្ដាលឲ្យមនុស្សប្រមាណ១៣៨នាក់ហើយបានបាត់បង់ជីវិត និង មនុស្សរាប់រយនាក់នៅតែបន្តបាត់ខ្លួនបន្ទាប់មានការបាក់ទំនប់វារីអគ្គិសនី៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


