ព័ត៌មានអន្ដរជាតិ
ការវាយប្រហារដ៏សាហាវនៅស៊ូដង់សម្លាប់បុគ្គលិកUN ៥នាក់ចំពេលវិបត្តិស្រេកឃ្លានកាន់តែធ្ងន់ធ្ងរ
ការវាយឆ្មក់យ៉ាងសាហាវមួយ បានធ្វើឡើងលើក្បួនរថយន្តជំនួយស្បៀងអាហាររបស់អង្គការសហប្រជាជាតិនៅក្នុងប្រទេសស៊ូដង់ ដែលបណ្តាលឲ្យបុគ្គលិកជំនួយចំនួន ៥នាក់ស្លាប់ និងជាច្រើននាក់ទៀតរងរបួស ដោយធ្វើឱ្យវិបត្តិមនុស្សធម៌កាន់តែធ្ងន់ធ្ងរនៅក្នុងតំបន់ដែលសម្បូរដោយជម្លោះមួយនេះ។

បើយោងតាមការចេញផ្សាយរបស់សារព័ត៌មានAl Jazeera នៅថ្ងៃទី០៤ខែមិថុនា ក្បួនរថយន្ត ១៥គ្រឿង ដែលដឹកជញ្ជូនគ្រឿងផ្គត់ផ្គង់សំខាន់ៗពីកំពង់ផែស៊ូដង់ ទៅកាន់រដ្ឋNorth Darfur ត្រូវបានវាយប្រហារនៅជិតទីក្រុង al-Koma ដែលជាទីប្រជុំជនដែលគ្រប់គ្រងដោយកងកម្លាំងគាំទ្ររហ័សប៉ារ៉ាយោធា (RSF)។ ឡានដឹកទំនិញជាច្រើនបានឆេះ ហើយជំនួយសំខាន់ៗត្រូវបានបំផ្លាញ។
ទីភ្នាក់ងារអង្គការសហប្រជាជាតិដែលពាក់ព័ន្ធ រួមទាំងអង្គការយូនីសេហ្វ និងកម្មវិធីស្បៀងអាហារពិភពលោក (WFP) បានថ្កោលទោសការវាយប្រហារនេះថាជាការរំលោភលើច្បាប់មនុស្សធម៌អន្តរជាតិ ហើយបានជំរុញឱ្យមានការស៊ើបអង្កេតជាបន្ទាន់ ខណៈផ្លូវធ្វើដំណើរដែលរងការវាយប្រហារនេះត្រូវបានបែងចែកគ្នាគ្រប់គ្រងដោយកងកម្លាំងដែលកំពុងធ្វើសង្គ្រាមទាំងពីរគឺ RSF និងកងទ័ពស៊ូដង់ ហើយឥឡូវនេះពួកគេកំពុងចោទគ្នាទៅវិញទៅមកចំពោះការវាយប្រហារ។
ការវាយប្រហារនេះគឺជាហេតុការណ៍ហិង្សាចុងក្រោយបង្អស់ដែលផ្តោតលើកិច្ចខិតខំប្រឹងប្រែងមនុស្សធម៌ ខណៈដែលសង្រ្គាមស៊ីវិលរបស់ប្រទេសស៊ូដង់ឈានចូលដល់ឆ្នាំទី៣។ ជាពិសេសទីក្រុង El-Fasher រដ្ឋធានីរដ្ឋ North Darfur នៅតែស្ថិតក្នុងហានិភ័យ ដោយមនុស្សរាប់សែននាក់ប្រឈមនឹងភាពស្រេកឃ្លាន ដោយសារតែផ្លូវជំនួយត្រូវបានបិទដែលអាចនាំឲ្យមានគ្រោះទុរភិក្សកាន់តែអាក្រក់៕


អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១៨ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៣ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


