ព័ត៌មានអន្ដរជាតិ
ជំងឺអាសន្នរោគផ្ទុះឡើងខ្លាំងនៅស៊ូដង់សម្លាប់មនុស្ស១៧២នាក់ក្នុងពេលត្រឹមមួយសប្ដាហ៍
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី២៨ខែឧសភានេះ ប្រទេសស៊ូដង់កំពុងប្រឈមនឹងការផ្ទុះឡើងនៃជំងឺអាសន្នរោគធ្ងន់ធ្ងរដែលបានសម្លាប់មនុស្ស ១៧២នាក់ និងករណីឆ្លង ២៧០០ នាក់ក្នុងរយៈពេលត្រឹមតែមួយសប្តាហ៍ប៉ុណ្ណោះ។

ក្រសួងសុខាភិបាលស៊ូដង់ បានបញ្ជាក់ថា ភាគច្រើននៃករណីឆ្លងប្រមាណ៩០% កើតឡើងនៅក្នុងរដ្ឋធានី Khartoum ដែលជាកន្លែងដែលការផ្គត់ផ្គង់ទឹក និងអគ្គិសនីបានដួលរលំដោយសារតែការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក(ដ្រូន)របស់កងកម្លាំង RSF ដែលមានជម្លោះជាមួយកងទ័ពចាប់តាំងពីខែមេសា ឆ្នាំ ២០២៣។ ជម្លោះនេះធ្វើឲ្យប្រទេសស៊ូដង់កាន់តែជួបវិបត្តិមនុស្សធម៌កាន់តែធ្ងន់ធ្ងរបន្ថែមទៀត។
ជំងឺអាសន្នរោគ ដែលជាជំងឺរាតត្បាតក្នុងប្រទេសស៊ូដង់ បានកើនឡើង ខណៈដែលសង្រ្គាមបានបំផ្លិចបំផ្លាញទឹក អនាម័យ និងហេដ្ឋារចនាសម្ព័ន្ធថែទាំសុខភាព។ ការវាយប្រហារលើស្ថានីយថាមពលបានធ្វើឱ្យរោងចក្រប្រព្រឹត្តិកម្មទឹកមិនអាចដំណើរការបាន ដោយបង្ខំឱ្យអ្នកស្រុកប្រើប្រាស់ប្រភពទឹកកខ្វក់ជំនួសវិញ។

MSF ដែលជាអង្គការមនុស្សធម៌អន្តរជាតិឯករាជ្យផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់ប្រជាជនដែលរងផលប៉ះពាល់ដោយជម្លោះ ជំងឺរាតត្បាត និងគ្រោះមហន្តរាយធម្មជាតិ បានព្រមានពីការរីករាលដាលយ៉ាងឆាប់រហ័សនៃជំងឺនេះដោយសារតែកង្វះទឹកស្អាត និងភ្នាក់ងារពេទ្យ។ អង្គការសុខភាពពិភពលោក និងសហជីពរបស់វេជ្ជបណ្ឌិតស៊ូដង់រាយការណ៍ថា រហូតដល់ ៩០% នៃមន្ទីរពេទ្យបានបិទក្នុងអំឡុងពេលសង្រ្គាម ។
មកដល់ពេលនេះជម្លោះនៅក្នុងប្រទេសស៊ូដង់ បានឈានដល់ឆ្នាំទី៣ហើយ និងបានសម្លាប់មនុស្សរាប់ម៉ឺននាក់ ជម្លៀសប្រជាជន១៣លាននាក់ និងបានបង្កើតវិបត្តិមនុស្សធម៌ដ៏ធំបំផុតរបស់ពិភពលោក ខណៈជំងឺអាសន្នរោគបានបន្ថែមស្រទាប់ថ្មីដ៏គ្រោះថ្នាក់ដល់ការរងទុក្ខរបស់ប្រជាជនស៊ូដង់បន្ថែមទៀត៕


អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៥ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


