ព័ត៌មានអន្ដរជាតិ
ការវាយប្រហារដ៏សាហាវសម្លាប់មនុស្ស៧នាក់ក្នុងប្រទេសកូឡុំប៊ី
យោងតាមការចេញផ្សាយរបស់សារព័ត៌មានBBC នៅថ្ងៃទី១១ខែមិថុនានេះ ប្រទេសកូឡុំប៊ីកំពុងវិលទៅរករលកនៃការវាយប្រហារដោយហិង្សាដែលបានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់មនុស្ស៧នាក់ស្លាប់ និងរាប់សិបនាក់រងរបួសនៅទូទាំងតំបន់ភាគនិរតី រួមទាំងទីក្រុង Cali។

ក្នុងចំណោមអ្នកស្លាប់ក៏មានប៉ូលិសពីរនាក់ផងដែរ ដោយការវាយប្រហារទាំងនោះពាក់ព័ន្ធនឹងការបំផ្ទុះរថយន្ត និងម៉ូតូ ការបាញ់កាំភ្លើង រួមទាំងយន្តហោះគ្មានមនុស្សបើកបានវាយប្រហារប៉ុស្តិ៍ប៉ូលិស អគារក្នុងទីក្រុង និងតំបន់ជនស៊ីវិលរស់នៅ។
ក្រសួងការពារជាតិកូឡុំប៊ីបាននិយាយថា មានការវាយប្រហារសរុបចំនួន ១៩ដង ដោយ១២ដងនៅក្នុងតំបន់ Cauca និង ៧ដងនៅតំបន់ Valle del Cauca ។ ក្រសួងបានចោទការវាយប្រហារនេះទៅលើ ក្រុមឧក្រិដ្ឋជនប្រដាប់អាវុធ ដែលប៉ូលិសកំពុងតាមប្រមាញ់។ ក្រុមទាំងនេះត្រូវបានគេរាយការណ៍ថាមិនសប្បាយចិត្ត ដោយសារតែសកម្មភាព និងប្រតិបត្តិការខុសច្បាប់របស់ពួកគេកំពុងត្រូវបានរំខាន។

បើតាមសេចក្តីរាយការណ៍របស់ព័ត៌មានក្នុងស្រុក ក្រុមបំបែកខ្លួនចេញពីអតីតក្រុមឧទ្ទាម FARC ប្រហែលជានៅពីក្រោយការវាយប្រហារនេះ ប៉ុន្តែនេះមិនទាន់មានការបញ្ជាក់ជាផ្លូវការនោះទេ។
ពាក់ព័ន្ធបញ្ហានេះ អភិបាលក្រុង Cali បានប្រដូចអំពើហិង្សាបច្ចុប្បន្នទៅនឹងអំពើហិង្សាកាលពីឆ្នាំ១៩៨៩ ជាពេលដែលក្រុមជួញដូរគ្រឿងញៀនបង្កបញ្ហាជាច្រើននៅក្នុងទីក្រុង ខណៈរលកនៃការវាយប្រហារនាពេលថ្មីៗនេះកើតឡើងតែប៉ុន្មានថ្ងៃបន្ទាប់ពីមានមនុស្សព្យាយាមសម្លាប់បេក្ខជនប្រធានាធិបតីលោក Miguel Uribe Turbay នៅរដ្ឋធានី Bogota។
គួរបញ្ជាក់ថា ការវាយប្រហារថ្មីៗនេះបានបង្ហាញពីការកើនឡើងយ៉ាងខ្លាំងនៃបញ្ហាប្រឈមផ្នែកសន្តិសុខរបស់ប្រទេសកូឡុំប៊ី ដែលបង្ហាញពីការកើតឡើងវិញនៃក្រុមប្រដាប់អាវុធ និងភាពផុយស្រួយនៃកិច្ចខិតខំប្រឹងប្រែងសន្តិភាពនៅក្នុងតំបន់៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


