កីឡា
មុនប៉ះកម្ពុជាថ្ងៃទី៨ធ្នូនេះ ម៉ាឡេស៊ី គ្មានកីឡាករមកពីក្លិបយក្ស Johor Darul
ក្លិបបាល់ទាត់យក្ស Johor Darul Ta’zim មិនអនុញ្ញាតឲ្យកីឡាករជម្រើសទី១របស់ខ្លួនចូលរួមជាមួយក្រុមបាល់ទាត់ជម្រើសជាតិម៉ាឡេស៊ី ក្នុងពានរង្វាន់ ASEAN Mitsubishi Electric Cup ដែលនឹងចាប់ផ្តើមនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤។
សហព័ន្ធកីឡាបាល់ទាត់ម៉ាឡេស៊ីបានចេញបញ្ជីឈ្មោះកីឡាករចំនួន២៦រូប ក្នុងនោះមានកីឡាករ៣រូបមកពីក្រៅប្រទេស ប៉ុន្តែក្លិបធំសំបូរកីឡាករល្អៗ Johor Darul Ta’zim បានផ្តល់ឲ្យកីឡាករយុវជនអាយុក្រោម២៣ឆ្នាំតែ២រូបប៉ុណ្ណោះ។ ចំពោះកីឡាករជម្រើសទី១មានរហូតដល់៧នាក់គឺមិនអនុញ្ញាតឲ្យចូលរួមជាមួយក្រុមជម្រើសជាតិឡើយ ដោយសារក្លិបធំមួយនេះមានភារកិច្ចសំខាន់ក្នុងពានរង្វាន់លំដាប់ទី១ប្រចាំទ្វីបអាស៊ី AFC Champions League Elite។

កីឡាករទាំង៧នាក់សុទ្ធតែល្អៗរបស់ Johor Darul Ta’zim គឺអ្នកចាំទី Syihan Hazmi អាយុ២៨ឆ្នាំ, ខ្សែបម្រើស្លាប Arif Aiman អាយុ២២ឆ្នាំ, ខ្សែបម្រើស្លាបស្ទាំ Matthew Davies អាយុ២៩ឆ្នាំ, ខ្សែបម្រើកណ្តាល Feroz Baharudin ២៤ឆ្នាំ, ខ្សែបម្រើស្លាបឆ្វេង La’Vere Corbin-Ong អាយុ៣៣ឆ្នាំ, ខ្សែបម្រើកណ្តាល Natxo Insa អាយុ៣៨ឆ្នាំ និងខ្សែប្រយុទ្ធ Romel Morales អាយុ២៧ឆ្នាំ។
ទោះបីជាយ៉ាងណា ម៉ាឡេស៊ី បានកោះហៅកីឡាករមកពីក្រៅប្រទេស៣នាក់។ កីឡាករដើមកំណើតប្រេស៊ីល Endrick ដែលជាខ្សែបប្រយុទ្ធនៅក្លិបវៀតណាម Ho Chi Minh City។ កីឡាករ Muhammad Khalil ជាខ្សែបម្រើក្លិប FC Osaka ប្រទេសជប៉ុន និងកីឡាករដើមកំណើតតស្កុតឡែន Fergus Tierney កំពុងលេងជាខ្សែប្រយុទ្ធនៅក្លិប Chonburi ប្រទេសថៃ។
ម៉ាឡេស៊ី ស្ថិតនៅពូល A ជាមួយ កម្ពុជា ថៃ សិង្ហបុរី និងទីម័រខាងកើត ក្នុងពានរង្វាន់លំដាប់ទី១អាស៊ាន ASEAN Mitsubishi Electric Cup ដែលការប្រកួតបើកឆាក កម្ពុជា នឹងទ្វារពហុកីឡដ្ឋានជាតិអូឡាំពិក ទទួល ម៉ាឡេស៊ី វេលាម៉ោង៥:៤៥នាទីល្ងាច ថ្ងៃទី៨ ខែធ្នូ ខណៈនៅថ្ងៃដដែល ទីម័រខាងកើត បើកទ្វារកីឡដ្ឋាន Hang Day នៅទីក្រុងហាណូយ ទទួលក្រុមខ្លាំងថៃ វេលាម៉ោង៨យប់៕

អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សពទ័ពមួកខៀវកម្ពុជា២រូប កំពុងត្រូវបានបញ្ចូនមកកម្ពុជាតាមយន្តហោះ ដែលនឹងមកដល់មាតុភូមិឆាប់ៗនេះ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
នយោបាយ១៤ ម៉ោង ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ