ព័ត៌មានជាតិ
ក្រសួងព័ត៌មានគ្រោងបើក «យុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ» ចុងខែនេះ ដើម្បីទប់ស្កាត់ការរាលដាលព័ត៌មានមិនពិត
រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក នេត្រ ភក្ត្រា បានលើកឡើងក្រសួងគ្រោងនឹងបើក «យុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ» នាចុងខែមករា ឆ្នាំ២០២៥នេះ ដើម្បីបញ្ជ្រាបការយល់ដឹងដល់ប្រជាជនចំពោះព័ត៌មានក្លែងក្លាយ និងកុំឱ្យប្រជាជនងាយលង់ជឿជាមួយព័ត៌មានប្រឌិត ដែលមានប្រភពមិនច្បាស់លាស់។ លោកលើកឡើងនេះ នាថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ ក្នុងពិធីផ្សព្វផ្សាយ «ការលើកកម្ពស់វិស័យទេសចរណ៍ និងការប្រឆាំងព័ត៌មានក្លែងក្លាយ»។

លោក នេត្រ ភក្ត្រា បាននិយាយថា៖ «ទាក់ទងជាមួយនឹងព័ត៌មានក្លែងក្លាយនេះ ដែលថា តើយុទ្ធនាការរបស់យើងធ្វើឡើងនៅពេលណា? យើងនឹងធ្វើឡើងនៅក្នុងខែមករានេះ ហើយប្រហែលជាក្រោយសន្និបាតរបស់ក្រសួងដែលធ្វើចាប់ពីថ្ងៃទី២០ ដល់២២។ ចាប់ពីហ្នឹងយើងនឹងបើកយុទ្ធនាការតែម្តង នូវយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ ដែលមានគោលបំណងក្នុងការផ្តល់ចំណេះដឹងទៅដល់ប្រជាពលរដ្ឋឱ្យគាត់យល់ ថាតើអ្វីទៅដែលហៅថាព័ត៌មានក្លែងក្លាយ? »។
លោករដ្ឋមន្ត្រីបានបន្តថា យុទ្ធនាប្រឆាំងព័ត៌មានក្លែងក្លាយនេះ ដើម្បីឱ្យពលរដ្ឋបានដឹងពីព័ត៌មានក្លែងក្លាយ ហើយមុននឹងជឿព័ត៌មានអ្វីមួយ តើត្រូវឈរលើមូលដ្ឋានអ្វីខ្លះ? ដូចជាការផ្ទៀងផ្ទាត់ប្រភព ការពិនិត្យមើលថា តើប្រភពត្រឹមត្រូវទេ? បន្ថែមពីនេះ យុទ្ធនាការនេះ ក៏មានបំណង ទប់ស្កាត់ និងបង្ការដើម្បីកុំឱ្យមានការផ្សព្វផ្សាយនូវព័ត៌មានក្លែងក្លាយកាន់តែច្រើន។ ត្រង់ចំណុចនេះ លោកបញ្ជាក់ថា ក្រសួងបានផ្តោតលើសន្តិសុខព័ត៌មាន៣សំខាន់ គឺការធានាសិទ្ធិទទួលបានព័ត៌មានរបស់ពលរដ្ឋ, គុណភាពព័ត៌មាន និងសុវត្ថិភាពព័ត៌មាន ព្រោះបច្ចុប្បន្នលោកថា សម្បូរដោយព័ត៌មានក្លែងក្លាយច្រើន។ លោក បានសង្កត់ធ្ងន់ថា នៅពេលដែលមានព័ត៌មានក្លែងក្លាយកើតឡើង អ្វីដែលត្រូវចាត់វិធានការបន្ទាន់ គឺការឆ្លើយតប ប្រតិកម្ម ច្រានចោលនូវព័ត៌មានមិនពិតនោះ ហើយបកស្រាយព័ត៌មានពិតមកវិញ។

ចំពោះសកម្មភាពនៃយុទ្ធនាការនេះ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានឱ្យដឹងថា ទី១ គឺសកម្មភាពរុញតាមប្រព័ន្ធអនឡាញ។ ទី២ ការធ្វើសកម្មភាពតាមរយៈពាក្យស្លោក ការអប់រំការបណ្តុះបណ្តាល ផ្សព្វផ្សាយ និងការផ្តល់នូវគំនិត និងចំណេះជំនាញដើម្បីឱ្យពលរដ្ឋដឹងកាន់តែច្រើន ដើម្បីងាយស្រួលបែងចែកច្បាស់ថាតើព័ត៌មានមួយណាពិត និងព័ត៌មានមួយណាក្លែងក្លាយ។ ជាមួយគ្នានេះ ចំពោះបញ្ហាព័ត៌មានក្លែងក្លាយ គឺមិនមែនកើតមានតែនៅកម្ពុជាឡើយ ពោល គឺកើតមានទូទាំងពិភពលោកដែលត្រូវមានវិធានការលើបញ្ហាទាំងនេះ។

សូមជម្រាបថា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ក៏បានបញ្ជាក់ក្នុងកម្មវិធីខាងលើដែលថា ក្នុងឆ្នាំ២០២៣ មានព័ត៌មានក្លែងក្លាយចំនួន ៣,២០៨ករណី ដែលត្រូវបានផ្សព្វផ្សាយ ហើយក្នុងឆ្នាំ២០២៤ មានព័ត៌មានក្លែងក្លាយចំនួន ៣,៦៥១ករណី ដែលមានការកើនឡើងចំនួនជាង ៤០០ករណី បើប្រៀបនឹងឆ្នាំ២០២៣ ។ ពោល ក្នុង១ខែ យ៉ាងហោចណាស់មានព័ត៌មានក្លែងក្លាយចំនួន ២០០ ទៅ៣០០ករណី ត្រូវបានផ្សព្វផ្សាយ។ ឆ្លើយតបនឹងបញ្ហានេះ ក្រសួងព័ត៌មាន ក៏បានសហការជាមួយក្រសួងពាក់ព័ន្ធ ដូចជា ក្រសួងមហាផ្ទៃ និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ផងដែរ ក្នុងការបង្ក្រាប ទប់ស្កាត់លើករណីនេះ៕
ដោយ៖ អុន ស្រីមាន

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ