ព័ត៌មានជាតិ
ក្រសួងព័ត៌មាន និង សហស្ថាបនិក Big Bad Wolf Books ធ្វើសន្និសីទផ្សព្វផ្សាយពិព័រណ៍សៀវភៅ «Big Bad Wolf Books Cambodia»
លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកស្រី Jacqueline Ng សហស្ថាបនិករបស់ Big Bad Wolf Books នៅរសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥នេះ បានធ្វើសន្និសីទសារព័ត៌មានផ្សព្វផ្សាយពិព័រណ៍សៀវភៅ «Big Bad Wolf Books Cambodia» លើកទី៤។

សន្និសីទសារព័ត៌មានផ្សព្វផ្សាយពិព័រណ៍សៀវភៅ «Big Bad Wolf Books Cambodia» ធ្វើឡើងដើម្បីបង្ហាញជូនដល់អ្នកសារព័ត៌មានពីព័ត៌មានលម្អិតស្តីពីគោលបំណង ការប្រព្រឹត្តទៅជារួម និងចំណុចពិសេសនៃពិព័រណ៍សៀវភៅដ៏ធំបំផុត និងមានប្រជាប្រិយភាព ក្នុងន័យលើកកម្ពស់ និងបណ្តុះទម្លាប់ការអាន ជាពិសេសចំពោះកុមារ និងយុវជន។

តាមរយៈពិព័រណ៍សៀវភៅ «Big Bad Wolf Books Cambodia» គឺធ្វើឡើងចាប់ពីថ្ងៃទី២៦ ខែមិថុនា ដល់ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៥ ដោយចាប់ផ្តើមបើកពី ម៉ោង១០:០០នាទីព្រឹក ដល់ម៉ោង ១២:០០នាទីយប់ នៅសាលបុរីរុងរឿង ក្នុងភូមិគៀនឃ្លាំង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដោយមានការដាក់លកសៀវភៅជាង ១លានក្បាល ច្រើនជាង ២មុឺនចំណងជើង៕

















-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


