កីឡា
Wanchaloem ប្រាប់ថា ត្រៀមខ្លួនពេញល្អ ប៉ះ ពុធ សំបូរ ដណ្តើមខ្សែក្រវាត់ WBC
កីឡាករប្រដាល់គុនខ្មែរ ពុធ សំបូរ បានធ្វើដំណើរទៅប្រទេសអូស្ត្រាលី កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ ដើម្បីប្រកួតជាមួយកីឡាករថៃ Wanchaloem Chanajan ដណ្តើមខ្សែក្រវាត់មួយថៃ WBC នៅថ្ងៃសៅរ៍ ទី២២ ខែកុម្ភៈ ឆ្នាំ២០២៥។

វានឹងក្លាយជាការប្រកួតមួយដ៏លំបាកសម្រាប់កីឡាករកម្ពុជា ពុធ សំបូរ ដែលត្រូវប៉ះដៃគូមានបទពិសោធច្រើនលើឆាកអន្តរជាតិ។ កីឡាករថៃ Wanchaloem មានបទពិសោធច្រើនក្នុងការឡើងសង្វៀននៅប្រទេសអូស្ត្រាលី និងចិន ហើយជាគ្រូបង្វឹកប្រដាល់នៅទីនោះថែមទៀត។
កីឡាករថៃ Wanchaloem បានប្រឡូកក្នុងអាជីពប្រដាល់ជាង២០ឆ្នាំ និងធ្លាប់ឡើងសង្វៀនជាង២០០ដង។ រូបគេទទួលបានសមិទ្ធផលជាច្រើនក្នុងអាជីពប្រដាល់ ប៉ុន្តែខ្សែក្រវាត់២ខ្សែដែលគួរឲ្យចាប់អារម្មណ៍បំផុតគឺនៅសង្វៀនប៉ុស្តិ៍លេខ៧ថៃ និងខ្សែក្រវាត់ប៉ុស្តិ៍លេខ៣ថៃ។

Wanchaloem បាននិយាយថា ៖«ខ្ញុំនឹងប្រឹងឲ្យអស់ពីសមត្ថភាពដើម្បីទទួលបានជ័យជម្នះសម្រាប់ការប្រកួតនេះ។ ខ្ញុំបានខំប្រឹងហ្វឹកហាត់ខ្លាំងណាស់ គឺហាត់ពេញតែម្តង។ ខ្ញុំសូមអញ្ជើញបងប្អូនដែលរស់នៅតំបន់ទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលីទៅចូលរួមទស្សនាឲ្យបានច្រើនកុះករដើម្បីជាកម្លាំងចិត្តដល់ខ្ញុំ»។
ពុធ សំបូរ ជាកីឡាករកម្ពុជាទី៣ ដែលបានទៅប្រកួតដណ្តើមខ្សែក្រវាត់ WBC នៅប្រទេសអូស្ត្រាលី បន្ទាប់ពីលោក ជ័យ កុសល និង បឺត សង្ឃឹម ប៉ុន្តែកីឡាករទាំងពីរលើកមុនមិនទទួលបានជោគជ័យទេ។ ពុធ សំបូរ បានប្តេជ្ញាធ្វើឲ្យបានល្អបំផុតដើម្បីក្លាយជាកីឡាករកម្ពុជាទី១នាំខ្សែក្រវាត់ WBC ពីទឹកដីអូស្ត្រាលីមកកម្ពុជា។

ពុធ សំបូរ ត្រូវបានអ្នកគាំទ្រចាប់អារម្មណ៍ខ្លាំង បន្ទាប់ពីរូបគេទទួលបានរង្វាន់រថយន្តថ្មី១គ្រឿង បន្ទាប់ពីឈ្នះ ស៊ន រ៉ាគីម កាលពីខែមករា ឆ្នាំ២០២៥។ យ៉ាងណា ការប្រកួតចុងក្រោយ រូបគេបានចាញ់ពិន្ទុ សុខ ធី។ ពុធ សំបូរ ជាកីឡាករដែលទាត់បានល្អ និងមានទម្ងន់៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៧ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា២ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៦ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
កីឡា២ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន


