កីឡា
ការប្រជែងជើងឯកលីគកាន់តែតឹងតែង ក្រោយគម្លាតតែ១ពិន្ទុ
ភ្នំពេញក្រោន តាមពីក្រោយ ព្រះខ័នរាជស្វាយរៀង តែ១ពិន្ទុប៉ុណ្ណោះ បន្ទាប់ពីក្រុមកំពូលតារាងបានចាញ់ វិសាខា ដោយលទ្ធផល ១-២ ខណៈក្រុមចំណាត់ថ្នាក់លេខ២បានយកឈ្នះ ណាហ្កាវើលដ៍ដោយលទ្ធផល ១-០ ក្នុងសប្តាហ៍ទី២ វគ្គ៦ក្រុមចុងក្រោយ។

ការប្រកួត៩០នាទីពេញនៅកីឡដ្ឋានខេត្តស្វាយរៀង នាល្ងាចថ្ងៃអាទិត្យ ទី៩ ខែមីនា វិសាខា បានបង្ហាញសមត្ថភាពគួរឲ្យចាប់អារម្មណ៍តាមរយៈទម្រង់វាយសម្រុក និងប្រយុទ្ធដ៏គ្រោះថ្នាក់។ ពួកគេបានបង្កើតឱកាសស៊ុតសំដៅសំណាញ់ទីរបស់ព្រះខ័នរាជស្វាយរៀងជាញឹកញាប់ ប៉ុន្តែត្រូវបានអ្នកចាំទី វីរះ ដារ៉ា បានជួយសង្គ្រោះជាញឹកញាប់។
យ៉ាងណានៅនាទី១៩ អ្នកចាំទី វីរះ ដារ៉ា លោតចាប់បាល់របូតធ្លាក់ចេញពីដៃជាហេតុធ្វើឲ្យខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Ramon ស៊ុតចូលនាំមុខ ០-១ ប៉ុន្តែរំលងបានប្រមាណ៤នាទីប៉ុណ្ណោះ ព្រះខ័នរាជស្វាយរៀងតាមស្មើ ១-១ តាមរយៈការស៊ុតពិន័យ១១ម៉ែត្របានសម្រេចដោយកីឡាករប្រេស៊ីល Matheus នៅនាទី២៣។

នៅវគ្គទី២ វិសាខា នៅតែបង្ហាញគុណភាពលេងយ៉ាងល្អ។ ជាពិសេសបាល់លើដែលខ្សែបម្រើលើកទៅឲ្យខ្សែប្រយុទ្ធ Ramon ពិតជាធ្វើបានល្អមែនទែន។ ស្ទើររាល់លើក ខ្សែការពាររបស់ព្រះខ័នរាជស្វាយរៀងមិនអាចកាត់ផ្តាច់ ឬដណ្តើមយកបាល់ពីខ្សែប្រយុទ្ធប្រេស៊ីលម្នាក់នេះឡើយ។ ទីបំផុត វិសាខា រកបានគ្រាប់បាល់ជ័យជម្នះ ដោយខ្សែបម្រើការពារ ឡេង ណូរ៉ា ស៊ុតទៅប៉ះជើងខ្សែការពាររបស់ ព្រះខ័នរាជស្វាយរៀង ហើយដាច់ចង្កេះអ្នកចាំទី និងប៉ះជើង វីរះ ដារ៉ា បន្តិចធ្វើឲ្យបាល់ចូលទីបានសម្រេច។
នៅថ្ងៃជាមួយគ្នានេះ ម្ចាស់ផ្ទះភ្នំពេញក្រោន បានប្រើពេល៩១នាទីទើបអាចបំបែកភាពជាប់គាំង និងបង្កើតភាពសប្បាយរីករាយដោយខ្សែប្រយុទ្ធសញ្ជាតិហ្វីលីពីន Gayoso ដើម្បីឲ្យម្ចាស់ផ្ទះទទួលបាន៣ពិន្ទុបន្ថែម។

តាមរយៈលទ្ធផលនេះបានធ្វើឲ្យការប្រជែងជើងឯកកាន់តែតឹងតែងដោយក្រុមកំពូលតារាងព្រះខ័នរាជស្វាយរៀងនាំមុខ ភ្នំពេញក្រោនតែ១ពិន្ទុប៉ុណ្ណោះ ហើយ វិសាខា កាន់តែមានទំនុកចិត្តក្នុងការឆ្ពោះទៅរកការប្រកួតប្រជែងជាមួយក្រុមខាងលើទាំងពីរ។
តារាងពិន្ទុក្រុមកំពូលទាំង៦
- ព្រះខ័នរាជស្វាយរៀង មាន៥៨ពិន្ទុ
- ភ្នំពេញក្រោន មាន៥៧ពិន្ទុ
- វិសាខា មាន៥៣ពិន្ទុ
- អង្គរថាយហ្គឺរ មាន៤០ពិន្ទុ
- ណាហ្គាវើលដ៍ មាន៣៦ពិន្ទុ
- បឹងកេត មាន៣៣ពិន្ទុ
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម១ សប្តាហ៍ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
កីឡា២ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៦ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា២ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ


