Connect with us

កីឡា

លោក​ ធន់​ សុភា​ ក្លឹប​ថ្មី​នឹង​ជួយ​យុវជន​នៅ​​តំបន់​នោះ​ងាកមក​ហាត់​កីឡាកាត់​បន្ថយ​​ក្មេងទំនើង​ផង​

បានផុស

នៅ

គ្រូ​ប្រដាល់​ល្បីឈ្មោះ​លើ​វិស័យ​គុន​ខ្មែរ​ លោក​ ធន់​ សុភា​ ថា​ក្លឹប​ថ្មី​ធន់សុភាគុនខ្មែរ​នេះ​នឹង​ជួយ​ដល់​យុវជន​ក្នុង​តំបន់​ពន្សាំង​ងាក​មក​ហាត់​កីឡា​ពិសេស​មរតក​ក្បាច់​គុន​ខ្មែរ​ និង​ចូលរួម​កាត់​បន្ថយ​ក្មេង​ទំនើង​នៅ​តាម​ភូមិ​ស្រុក​ផង​ដែរ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទិដ្ឋភាពក្លឹបលោក ធន់ សុភា

លោក​ ធន់​ សុភា​ បាន​ឲ្យ​ដឹង​ថា​ ក្លឹប​ប្រដាល់​ធន់សុភា​គុន​ខ្មែរ​នឹង​ជួយ​ដល់​យុវជន​ក្នុង​សង្កាត់​ពន្សាំង​ ខណ្ឌ​ព្រែកព្នៅ​ ឬ​តំបន់​ក្បែរ​នោះ​ងាក​មក​ហាត់​កីឡា​ដើម្បី​សុខភាព​ល្អ​ផង​ និង​ហាត់​ចាប់​អាជីព​នេះ​ផង។​ ក្លឹប​នៅ​ជិត​ផ្ទះ​ប្រជាពលរដ្ឋ​​ ដូច្នេះ​ងាយ​ស្រួល​ចូល​ហាត់​​ និង​មិន​សូវ​ចំណាយ​ពេល ឬ​ថវិកា​អស់​ច្រើន​ជាក់ស្ដែង​មាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​មក​ផ្ញើ​កូន​ឲ្យ​ហាត់​ជា​មួយ​លោក​បណ្ដើរៗ​ហើយ​ដែរ។​

ទិដ្ឋភាពក្លឹបលោក ធន់ សុភា

គ្រូ​ប្រដាល់​រូប​នេះ​បន្ថែម​ទៀត​ថា​ ក្លឹប​ប្រដាល់​គឺ​មាន​ប្រយោជន៍​ និង​ជួយ​សង្គម​បាន​ច្រើន​តាម​រយៈ​ការ​បណ្ដុះ​ចិត្ត​ប្រជាពលរដ្ឋ​ឲ្យ​ស្រឡាញ់​ចូលចិត្ត​ហាត់​កីឡា​មាន​សុខភាព​ល្អ​ ជា​កន្លែង​អប់រំ​ កែប្រែ​យុវជន​ឲ្យ​ដើរ​ក្នុង​ផ្លូវ​ល្អ​ ជៀសវាង​អំពើ​អបាយមុខ​នានា​ ជួយ​កាត់​បន្ថយ​ក្មេង​ទំនើង​តាម​រយៈ​ការ​អប់រំ​ ស្ដី​ប្រដៅ​ យក​ពេល​ទំនេរ​ចាប់​ហាត់​កីឡា​ជំនួស​វិញ។​ មួយ​វិញ​ទៀត​ផ្ដល់​អាជីព​មួយ​ច្បាស់លាស់​ និង​ទទួល​បាន​ចំណូល​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​ផង​ដែរ។​

ទិដ្ឋភាពក្លឹបលោក ធន់ សុភា

បញ្ជាក់​ដែរ​ថា​ លោក​ ធន់​ សុភា​ បាន​បើក​ក្លឹប​ថ្មី​ផ្ទាល់​ខ្លួន​មួយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ និង​បាន​​សាងសង​រួចរាល់​ចូល​ហ្វឹកហាត់​ជា​បណ្ដើរៗ​ហើយ​ដែរ។​ ក្លឹប​ថ្មី​នេះ​មាន​ទីតាំង​នៅ​សង្កាត់​ពន្សាំង​ ខណ្ឌ​ព្រែកព្នៅ​ រាជធានីភ្នំពេញ៕​

លោក ធន់ សុភា

អត្ថបទដោយ៖ នួន ស៊ីណា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម៤ ម៉ោង មុន

ACU សម្រេចឃាត់ខ្លួន ព្រះរាជអាជ្ញារងខេត្តពោធិ៍សាត់ ក្រោយរកឃើញទទួលប្រាក់ពីមេការ Online Scam

ព័ត៌មានជាតិ៤ ម៉ោង មុន

ស្រុកបាណន់ មានគោលដៅ​ទេសចរណ៍​សំខាន់ ៤ ​ជា​ដែកឆក់ទាក់ទាញទេសចរទៅកម្សាន្ត​ឥត​ដាច់

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​នាយករដ្ឋមន្ត្រីចាំផ្ទះថៃ ​កោះហៅ​ឯកអគ្គរាជទូត​​ពីកម្ពុជា​​ក្នុងទង្វើដែលថៃបង្កហេតុ​​ជាន់មីនថ្មី​​

ព័ត៌មានជាតិ៤ ម៉ោង មុន

៦ ខែដើមឆ្នាំ ២០២៥ ខេត្តក្រចេះ​កើត​ករណីគ្រុនឈាម ៨១៥ ករណី និងស្លាប់ចំនួន ៤ ករណី

ព័ត៌មានជាតិ៥ ម៉ោង មុន

ពេទ្យសត្វខេត្ត ចុះបាញ់ថ្នាំសម្លាប់មេរោគជំងឺផ្តាសាយបក្សី បន្ទាប់ពីកុមារម្នាក់បានឆ្លង

Sokha Hotels

ព័ត៌មានពេញនិយម