Connect with us

សន្តិសុខសង្គម

ជាងផ្សារដែកដំបូល ធ្លាក់កម្ទេចផ្កាភ្លើង ឆេះខ្ចុសស្បូវចំនួន ០៦ ខូចខាតទាំងស្រុង

បានផុស

នៅ

ធ្លាក់​កម្ទេច​ភ្លើង​ពី​លើ​ដំបូល​ចុះ​មក​ក្រោម​ត្រូវ​ខ្ចុស​ប្រក់​ស្បូវ ចំនួន ០៦ ផ្អើល​អស់​សមត្ថកិច្ច​ចេញ​រថយន្ត​ជួយ​អន្តរាគមន៍​ពន្លត់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​នេះ​បង្ក​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង ១២ ថ្ងៃត្រង់ ថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២៥ នៅ​ចំណុច​ផ្លូវ​ ៣០​ ម៉ែត្រ ក្រោយ​វត្ត​ឃ្មួញ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ។

តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បានឲ្យដឹងថា មុន​កើតហេតុ មាន​ជាង​មួយក្រុម​បានមក​ជួសជុល ដំបូល ដើម្បី​ផ្សារ ខណៈ​កំពុងតែ​ផ្សារ​ដំបូល ក៏​ស្រាប់តែ​ធ្លាក់​កម្ទេច​ផ្កាភ្លើង​ចុះទៅ​ក្រោម ដែល​ខាង​ក្រោម​មាន​ខ្ចុស​ប្រក់​ស្បូវ​ជាច្រើន​ជាប់ៗ ​គ្នា បណ្តាល​ឲ្យ​ឆាបឆេះ​យ៉ាង​ខ្លាំង​តែម្ដង។ ភ្លាមៗ ប្រជាពលរដ្ឋ​បាន​នាំគ្នា​ជួយ​យក​ទឹក​បាញ់​ពន្លត់ ប៉ុន្តែ​ដោយសារ​អណ្តាតភ្លើង​ភាយ​ចំហាយ​ក្តៅ​ខ្លាំង​ពេក ទើប​សម្រេចចិត្ត​ប្រញាប់​រាយការណ៍​ជូន​សមត្ថកិច្ច​ជំនាញ​អគ្គិភ័យ​ចុះ​មក​ជួយ​អន្តរាគមន៍។

អគ្គិភ័យ​នេះ​បាន​ឆាបឆេះ​ខ្ចុស​ប្រក់​ស្បូវ​អស់​ចំនួន​ ០៦ អស់ទាំង​ស្រុង និង​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ អស់​ចំនួន​ ០២​ គ្រឿង បាញ់​ឲ្យ​រលត់​ជា​ស្ថាពរ។ ចំពោះ​មូលហេតុ សមត្ថកិច្ច​ស្រាវជ្រាវ​រកឃើញថា បណ្តាលមកពី​ជាង​ផ្សារ​ធ្លាក់​កម្ទេច​ភ្លើង៕

អត្ថបទ ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម