ព័ត៌មានអន្ដរជាតិ
ថៃ បារម្ភការរាលដាលជំងឺឈាមខ្មៅ ក្រោយមានអ្នកស្លាប់ ព្រោះបរិភោគសាច់គោ ផ្ទុកមេរោគ
នាយកដ្ឋានអភិវឌ្ឍបសុសត្វ (DLD) នៃប្រទេសថៃ កំពុងបារម្ភនិងដុតដៃដុតជើងចាត់វិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺឈាមខ្មៅ (Anthrax) បន្ទាប់ពីមានករណីមនុស្សស្លាប់លើកដំបូងដោយសារជំងឺនេះ នៅក្នុងប្រទេស។

តាមការចុះផ្សាយរបស់ The Nation នៅថ្ងៃសុក្រទី២ខែឧសភាឆ្នាំ២០២៥ អ្នកជំងឺដែលស្លាប់គឺបុរសវ័យ៥៣ឆ្នាំ ជាអ្នកស្រុក Don Tan នៃខេត្ត Mukdahan។
លោក Boonyakrit Pinprasong អគ្គនាយករង DLD បញ្ជាក់ថា បុរសម្នាក់នេះបានឆ្លងជំងឺឈាមខ្មៅ ក្រោយប៉ះពាល់និងទទួលទានសាច់គោដែលមានផ្ទុកមេរោគ Bacillus ក្នុងអំឡុងពិធីបុណ្យសាសនាមួយ។ គាត់មានចេញរោគសញ្ញាដំបៅនៅដៃស្តាំនិងហើមក្លៀកខាងស្តាំ ហើយទទួលមរណភាពនៅឯមន្ទីរពេទ្យខេត្ត Mukdahan។
ជុំវិញករណីនេះ នាយកដ្ឋានគ្រប់គ្រងជំងឺឆ្លងនៃប្រទេសថៃ (DDC) កំពុងតាមដានមនុស្សចំនួន២៤៧នាក់ទៀត ដែលពាក់ព័ន្ធក្នុងពិធីបុណ្យសាសនានោះ។

មិនមែនតែសត្វគោទេ ជំងឺនេះក៏អាចឆ្លងលើសត្វក្របីនិងសត្វពាហនៈផ្សេងទៀតផងដែរ ដូច្នេះហើយ ថៃបានជំរុញឲ្យម្ចាស់សត្វចិញ្ចឹមទាំងឡាយ ត្រូវតាមដានសត្វរបស់ខ្លួន ក្រែងចេញរោគសញ្ញាអ្វី ហើយត្រូវរាយការណ៍ទៅអាជ្ញាធរភ្លាម បើមានអ្វីមិនស្រួល។
សូមជម្រាបថា ឈាមខ្មៅ គឺជាជំងឺឆ្លងធ្ងន់ធ្ងរដែលបណ្តាលមកពីបាក់តេរី Bacillus។ វាកើតឡើងដោយធម្មជាតិនៅក្នុងដី ហើយជាទូទៅប៉ះពាល់ដល់សត្វក្នុងស្រុក និងសត្វព្រៃ។
មនុស្សអាចឆ្លងជំងឺនេះតាមរយៈការប៉ះពាល់ផ្ទាល់ឬដោយប្រយោលជាមួយសត្វឈឺ ហើយរោគសញ្ញាជំងឺនេះមានដូចជាចេញពងបែកតូចៗ ឈឺក្បាល រាគ និងដង្ហើមខ្លី ហើយរោគសញ្ញានឹងចេញក្រោយការឆ្លង២ខែ។ បើមិនមានការព្យាបាលទាន់ពេលទេ មនុស្សអាចស្លាប់បាន៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ថៃ ព្រមានឲ្យប្រយ័ត្នជំងឺឈាមខ្មៅ ព្រោះនៅឡាវ មានករណីឆ្លងមកមនុស្សហើយ

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ីរ៉ង់ ថា ប៉ាគីស្ថាន ចេញមុខធានាទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើអ៊ីស្រាអែល ក្នុងលក្ខខណ្ឌមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
យន្តហោះចម្បាំងអាមេរិក ចាកចេញពីមូលដ្ឋាននៅអង់គ្លេសហើយ ដើម្បីទៅជួយអ៊ីស្រាអែល ប្រយុទ្ធជាមួយអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ក្រោយធ្លាយសារសំឡេង ផែថងថាន ប្រឈមរឿងសំខាន់៣ លំបាករើខ្លួនរួច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
គណបក្ស Bhumjaithai ដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះដឹកនាំដោយបក្សភឿថៃ