ព័ត៌មានអន្ដរជាតិ
ថៃ ព្រមានឲ្យប្រយ័ត្នជំងឺឈាមខ្មៅ ព្រោះនៅឡាវ មានករណីឆ្លងមកមនុស្សហើយ
Bangkok Post ចុះផ្សាយកាលពីថ្ងៃអាទិត្យទី១០ខែមីនាថា នាយកដ្ឋានអភិវឌ្ឍន៍បសុសត្វ នៃប្រទេសថៃ បានព្រមានដល់អ្នកចិញ្ចឹមគោក្របី ឲ្យប្រុងប្រយ័ត្នចំពោះជំងឺឈាមខ្មៅ បន្ទាប់ពីជនជាតិឡាវ៣នាក់ រស់នៅក្នុងខេត្តចំប៉ាសក្តិ ភាគខាងត្បូងប្រទេសឡាវ បានធ្លាក់ខ្លួនឈឺ ក្រោយបរិភោគសាច់គោឆៅ។

តាមការបញ្ជាក់ពីលោក Somchuan Ratanamungklanon អគ្គនាយកនៃនាយកដ្ឋានខាងលើ, ពាក់ព័ន្ធបញ្ហានេះ មន្ត្រីបសុសត្វដែលមានមូលដ្ឋាននៅខេត្តភាគឦសានជាប់ព្រំដែនជាមួយឡាវ ត្រូវណែនាំឲ្យរៀបចំយុទ្ធនាការចាក់វ៉ាក់សាំងដល់សត្វគោក្របីរួចហើយ។
លោកបន្ថែមថា អ្នកចិញ្ចឹមគោក្របី ក៏ត្រូវបានណែនាំឲ្យរាយការណ៍ជាបន្ទាន់ដល់មន្ត្រីបសុសត្វនៅក្នុងមូលដ្ឋានរបស់ខ្លួនផងដែរ ប្រសិនបើគោ ក្របី ពពែឬចៀម ឈឺនិងងាប់លឿន ហើយកុំប៉ះពាល់ ឬយកសាច់ទៅចម្អិនឲ្យសោះ រង់ចាំអាជ្ញាធរចុះទៅពិនិត្យសិន។

ស្របពេលជាមួយគ្នានោះដែរ អ្នកនាំពាក្យរងនៃវិមានរដ្ឋាភិបាលថៃកញ្ញា Kaenika Oonchit និយាយថា មន្ត្រីនៅមណ្ឌលចក្តាឡីស័កសត្វតាមព្រំដែនថៃ-ឡាវ ត្រូវបានបញ្ជាឲ្យពង្រឹងការគ្រប់គ្រងសណ្តាប់ធ្នាប់ ដើម្បីការពារការរត់ពន្ធគោក្របី ពពែ ឬចៀម ឬសាច់ចូលទៅក្នុងប្រទេសថៃ។
សូមបញ្ជាក់ ឈាមខ្មៅ គឺជាជំងឺឆ្លងធ្ងន់ធ្ងរដែលបណ្តាលមកពីបាក់តេរី Bacillus anthracis។ វាកើតឡើងដោយធម្មជាតិនៅក្នុងដី ហើយជាទូទៅប៉ះពាល់ដល់សត្វក្នុងស្រុក និងសត្វព្រៃ។

មនុស្សអាចឆ្លងជំងឺនេះតាមរយៈការប៉ះពាល់ផ្ទាល់ ឬដោយប្រយោលជាមួយសត្វឈឺ។ ទោះបីជាយ៉ាងណាក៏ដោយ មិនមានព័ស្តុតាងណាមួយបង្ហាញថា ជំងឺឈាមខ្មៅ អាចចម្លងពីមនុស្សទៅមនុស្សបានទេ។
រោគសញ្ញាជំងឺនេះមានដូចជាចេញពងបែកតូចៗ ឈឺក្បាល រាគ និងដង្ហើមខ្លី ហើយរោគសញ្ញានឹងចេញក្រោយការឆ្លង២ខែ។ បើមិនមានការព្យាបាលទាន់ពេលទេ មនុស្សអាចស្លាប់បាន៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


