ព័ត៌មានជាតិ
នាយករដ្ឋមន្រ្តីកម្ពុជា៖ មុនដំណើរការរោងចក្រ ត្រូវរៀបចំឲ្យមានអាងចម្រោះទឹកកខ្វក់ មិនមែនផ្តើមដំណើការ ទើបចាប់ផ្តើមធ្វើនោះទេ
នាយករដ្ឋម្រ្តីកម្ពុជាបានណែនាំដល់មន្រ្តីជំនាញ និងអាជ្ញាធរតាមមូលដ្ឋានត្រូវយកចិត្តទុកដាក់ពិនិត្យតាមដានរោងចក្រសហគ្រាស ធ្វើយ៉ាងណាត្រូវរៀបចំឲ្យមានអាងចម្រោះទឹកកខ្វក់ ដើម្បីការពារការបំពុលបរិស្ថាន និងនាំឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។
ថ្លែងពីវេទិកានៅក្នុងពិធីបើកការដ្ឋានគម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់ក្រុងតាខ្មៅខេត្តកណ្តាល កាលពីម្សិលមិញនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែងថា រោងចក្រមួយចំនួនដែលផលិតវត្ថុធាតុដើម ឬប្រើប្រាស់សារធាតុគីមីខ្ពស់ដូចជារោងចក្របោកគក់សំលៀកបំពាក់ ទាមទារអនុវត្តក្របខណ្ឌបរិស្ថានឲ្យបានច្បាស់លាស់។

សម្តេចបញ្ជាក់យ៉ាងដូច្នេះថា «មុនដំណើរការរោងចក្រ សហគ្រាសត្រូវរៀបចំឲ្យមានអាងចម្រោះទឹកកខ្វក់ឲ្យហើយ មិនមែនចាប់ផ្តើមដំណើការទើបចាប់ផ្តើមធ្វើនោះទេ»។
ជាក់ស្ដែងនាយករដ្ឋមន្ត្រីលើកឡើងរោងចក្រមួយនៅខេត្តបាត់ដំបង ដែលរងការផាកពិន័យនិងឲ្យផ្អាកដំណើរការទាំងស្រុង ដោយសារបង្ហូរទឹកចូលស្ទឹងសង្កែ។
សម្តេចបានណែនាំដល់បណ្តារាជធានីជាពិសេសនៅជាប់ដងទន្លេ និងសមុទ្រ ត្រូវយកចិត្តទុកដាក់ចុះពិនិត្យតាមដានជាប់ជាប្រចាំ និងមិនត្រូវយោគយល់ ករណីរកឃើញការបំពានគោលការណ៍បរិស្ថានត្រូវផ្អាកទាំងស្រុងមុនឲ្យបើកឲ្យដំណើរការឡើងវិញ។
រដ្ឋាភិបាលបានកំណត់គោលដៅកាត់បន្ថយទឹកកខ្វក់ដែលមិនទាន់ធ្វើប្រព្រឹត្តិកម្មបានត្រឹមត្រូវចូលក្នុងតំបន់ទឹកសាធារណៈដូចជាសមុទ្រ ទន្លេ ស្ទឹង បឹង ព្រែក ឲ្យបាន ៥០ ត្រឹមឆ្នាំ ២០២៥០ តាមរយៈការដាក់ចេញវិធានការចាំបាច់ រួមទាំងការអភិវឌ្ឍប្រព័ន្ធប្រព្រឹត្តិកម្មទឹកកខ្វក់ឲ្យបានទូលំទូលាយនិងប្រកបដោយនវានុវត្តន៍។

ក្នុងក្របខណ្ឌនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធចម្រោះទឹកកខ្វក់ ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានកំពុងសហការជាមួយបណ្តាប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍នានា ដោយគិតមកដល់បច្ចុប្បន្ននេះ ក្រសួងបានបញ្ចប់និងកំពុងសាងសង់ស្ថានីយចម្រុះទឹកកខ្វក់សរុបចំនួន ១៤ កន្លែង។
នៅក្នុងពិធីបើកការដ្ឋានគម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់ក្រុងតាខ្មៅខេត្តកណ្តាល លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធាណការនិងដឹកជញ្ជូនបានគូសបញ្ជាក់ថា ក្រសួងសាធារណការនិងដឹកជញ្ជូន បានកំពុងគិតគូរលើការរៀបចំលិខិតបទដ្ឋានគតិយុត្ត គោលនយោបាយ គោលការណ៍ណែនាំ និងបទដ្ឋានបច្ចេកទេស នៃការគ្រប់គ្រងនិងអភិវឌ្ឍវិស័យទឹកកខ្វក់នៅកម្ពុជា ព្រមទាំងការសិក្សា រៀបចំផែនការមេ និង គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធចម្រុះទឹកកខ្វក់ តាមរយៈការបន្តពង្រឹងកិច្ចសហការ ជាមួយប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍នានា ដើម្បីជំរុញការសាងសង់ស្ថានីយប្រព័ន្ធចម្រោះទឹកកខ្វក់ ស្ថានីយបូមទឹកកខ្វក់ ប្រព័ន្ធបណ្តាញលូទឹកកខ្វក់ ប្រព័ន្ធលូរំដោះទឹកភ្លៀង និងការសាងសង់ ទីលានទុកដាក់សំរាម និងកែច្នៃសំរាម នៅតាមតំបន់ទីក្រុង និងទីប្រជុំជនក្នុងខេត្តគោលដៅសំខាន់ៗ ដែលកំពុងប្រឈមនឹងការបង្ហូរចូលនូវទឹកកខ្វក់ និងកាកសំណល់ផ្សេងៗ ដើម្បីលើកកម្ពស់ អនាម័យបរិស្ថាន និងសុខុមាលភាពសាធារណៈ។

បើតាមលោករដ្ឋមន្រ្តី ការលើកកម្ពស់អនាម័យបរិស្ថាននិងសោភ័ណភាពនៅក្នុងទីក្រុង និងការគ្រប់គ្រងប្រព័ន្ធចម្លោះទឹកកខ្វក់ ត្រូវបានរាជរដ្ឋាភិបាលអាណត្តិទី៧ កំណត់ជាអាទិភាពនៅក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលស្ថិតនៅបញ្ចកោណទី៤ មុំទី៤ ត្រង់ចំណុចទី៣ “ការគ្រប់គ្រង ទុកដាក់ និង កែច្នៃសំរាម និងការពង្រីកបណ្តាញប្រព័ន្ធលូរំដោះទឹកភ្លៀង ប្រព័ន្ធចម្រោះនិងប្រព្រឹត្តកម្មទឹកកខ្វក់” និងចំណុចទី៥ “ការតម្រូវឱ្យមានការរៀបចំច្បាប់ស្តីពីប្រព័ន្ធទឹកកខ្វក់”។
ច្បាប់ស្តីពីប្រព័ន្ធទឹកកខ្វក់ ត្រូវបានព្រះមហាក្សត្រឡាយព្រះហស្ថលេខាប្រកាសឱ្យប្រើជាផ្លូវការនៅថ្ងៃទី២២ ខែ វិច្ឆិកា ឆ្នាំ២០២៤ ដែលច្បាប់នេះមានវិសាលភាពអនុវត្តចំពោះប្រព័ន្ធទឹកកខ្វក់នៅកម្ពុជាទាំងមូល និងបានកំណត់អំពីការគ្រប់គ្រង ការអភិវឌ្ឍ ការសាងសង់ ការជួសជុល ការថែទាំ ការធ្វើប្រតិបត្តិការ និងការប្រើប្រាស់ប្រព័ន្ធទឹកកខ្វក់ ដើម្បីធានាប្រសិទ្ធភាព គុណភាព សុវត្ថិភាព និង និរន្តរភាពនៃប្រព័ន្ធទឹកកខ្វក់ និងការការពារបរិស្ថាន រួមចំណែកធ្វើឱ្យប្រសើរឡើងនូវសុខុមាលភាពសាធារណៈនៅកម្ពុជា៕
-
សន្តិសុខសង្គម១ សប្តាហ៍ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
កីឡា៣ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា១ សប្តាហ៍ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៣ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
សន្តិសុខសង្គម៥ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់


