កីឡា
ក្លិបព្រះខ័នរាជស្វាយរៀង ប្រកាសពីការប្រើឯកសណ្ឋានម៉ាកល្បី KELME របស់អេស្ប៉ាញ
ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានប្រកាសជាផ្លូវការពីការប្រើប្រាស់ឯកសណ្ឋារបស់ក្រុមហ៊ុន KELME ដែលជាម៉ាកឯកសណ្ឋានកីឡាឈានមុខគេលំដាប់ពិភពលោករយៈពេលពីរឆ្នាំ។

ក្លិបបានប្រកាសជាផ្លូវការថា ៖«យើងមានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសថា ក្រុមហ៊ុន KELME ដែលជាម៉ាកសម្លៀកបំពាក់កីឡាឈានមុខគេលំដាប់ពិភពលោក គឺជាអ្នកឧបត្ថម្ភផ្លូវការរបស់ក្លិបបាល់ទាត់ ព្រះខ័នរាជស្វាយរៀង ក្រោមកិច្ចព្រមព្រៀងភាពជាដៃគូជាមួយគ្នារយៈពេលពីរឆ្នាំ»។
«កិច្ចសហការនេះគឺជាជំហានមួយដ៏សំខាន់ ដែលយើងចូលរួមជាមួយម៉ាកយីហោអន្តរជាតិ ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញ សម្រាប់ការច្នៃប្រឌិត គុណភាព និងចំណង់ចំណូលចិត្តសម្រាប់កីឡាបាល់ទាត់។ សូមរង់ចាំការបង្ហាញឈុតផ្លូវការថ្មីរបស់យើងក្នុងពេលឆាប់ៗ»។
KELME ជាក្រុមហ៊ុនផលិតសម្ភារកីឡាដ៏ល្បីល្បាញមួយនៅក្នុងពិភពលោករបស់ប្រទេសអេស្ប៉ាញដែលមានអាយុកាល៦២ឆ្នាំមកហើយ។ សម្ភារកីឡាជាច្រើនប្រភេទដូចជា កីឡាបាល់បោះ កីឡាបាល់ទាត់ កីឡាបាល់ទះ កីឡាបាល់ទាត់ហ្វូតសាល កីឡាហុកគី កីឡាគ្រីឃីត និងកីឡាផ្សេងៗទៀត។ ក្នុងនោះមានក្លិប និងក្រុមជម្រើសជាតិជាច្រើននៅលើពិភពលោកដែលបានប្រើប្រាស់ជាផ្លូវការ៕
អត្ថបទ៖ វីរបុត្រ
-
សន្តិសុខសង្គម១ សប្តាហ៍ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
កីឡា៣ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
កីឡា១ សប្តាហ៍ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៣ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
សន្តិសុខសង្គម៥ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់


