ព័ត៌មានជាតិ
សម្ដេចតេជោថាការភៀសសឹករបស់ពលរដ្ឋខ្មែរបង្ហាញច្បាស់ពីចរិតឈ្លានពានរបស់ថៃ
ប្រធានព្រឹទ្ធសភា សម្ដេចតេជោ ហ៊ុន សែន ស្នើឱ្យបរទេសទាំងឡាយដែលប្រកាន់សច្ចធម៌ និងនិយមសន្ដិភាពក្រឡេកមើលពីភាពលំបាករបស់ប្រជាជនកម្ពុជាដែលរងគ្រោះពីសំណាក់ការឈ្លានពានរបស់ថៃ និងបានភៀសសឹកមកកាន់មណ្ឌលសុវត្ថិភាពបណ្ដោះអាសន្ន។

ថ្លែងពីមណ្ឌលសុវត្ថិភាពបណ្ដោះអាសន្ន វត្តពោធិ៍៥ពាន់ដើម នៅខេត្តព្រះវិហារ ល្ងាចថ្ងៃទី២៦ ខែមិថុនានេះ សម្ដេចតេជោ ហ៊ុន សែន បានរលឹកដល់អតីតកាលនៃសង្គ្រាមកម្ពុជាដែលបានវិលត្រលប់មកវិញតាមរយៈការឈ្លានពានរបស់ប្រទេសថៃ ដែលធ្វើឱ្យមានពលរដ្ឋខ្មែរភៀសសឹករាប់ពាន់នាក់។
សម្ដេចថា៖ «នេះហើយជាទង្វើ និងសុំឱ្យអន្តរជាតិត្រូវមើលឱ្យឃើញថាតើប្រទេសកម្ពុជា ឬថៃអ្នកណាឈ្លានពានអ្នកណា? តើថៃមានបានជម្លៀសប្រជាជនរបស់ខ្លួនចេញពីព្រំដែនទេ តើថៃមានជនភៀសសឹកដោយកម្ពុជាឈ្លានពានទេ? នៅទីនេះគឺជាសាក្សីរស់សម្រាប់បង្ហាញទៅកាន់ពិភពលោកថាកម្ពុជាគឺប្រទេសរងគ្រោះដោយសារការឈ្លានពានពីកងទ័ពថៃទើបមានជនភៀសសឹកមកនៅទីនេះ»។

គួរឱ្យដឹងថាបន្ទាប់ពីថៃឆ្មក់ចូលមកបាញ់សម្លាប់ទាហានខ្មែរម្នាក់នៅព្រំដែនមុំបីស្រុកជាំក្សាន្តព្រះវិហារ ធ្វើឱ្យពលរដ្ឋខ្មែរដែលរស់នៅជិតព្រំដែនថៃជាបន្តបន្ទាប់បានភៀសខ្លួនដោយខ្លួនឯងមកកាន់មណ្ឌលសុវត្ថិភាពបណ្ដោះអាសន្ន វត្តពោធិ៍៥ពាន់ដើម នៅក្នុងស្រុកគូលែន ខេត្តព្រះវិហារ។ មកដល់ពេលនេះមានពលរដ្ឋជម្លៀសខ្លួនមកចំនួនជិត ១ ៣០០គ្រួសារ ស្មើនឹងចំនួនមនុស្សជិត ៤ពាន់នាក់៕





អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ក្រោយធ្លាយសារសំឡេង ផែថងថាន ប្រឈមរឿងសំខាន់៣ លំបាករើខ្លួនរួច