Connect with us

ព័ត៌មានអន្ដរជាតិ

ថៃកំពុងវឹកវរ ខណៈកងទ័ព​ចេញសារ​ដាស់តឿន​ប្រជាជន​ ​កុំ​ឈ្លោះគ្នា​ឯងឲ្យសោះ

បានផុស

នៅ

បន្ទាប់ពីមានព័ត៌មានផ្ទុះនៅលើបណ្ដាញសង្គមយ៉ាងព្រោងព្រាតថា កងទ័ពថៃវាយដណ្ដើមយកប្រាសាទតាក្របី និងភ្នំ៣៥០ ប៉ុន្តែបែរជាបរាជ័យក្រោមស្នាដៃទាហានកម្ពុជា ដោយរារាំងថៃមិនឲ្យកាន់កាប់តំបន់ទាំងពីរនេះ បានបង្កឲ្យមានការរិះគន់យ៉ាងទូលំទូលាយពីសំណាក់ជនជាតិថៃជាច្រើន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចុះផ្សាយដោយ thethaiger នៅថ្ងៃទៅ ៣ ខែសីហា ឆ្នាំ២០២៥ ដោយសារតែនៅលើបណ្ដាញសង្គមកំពុងតែវឹកវរផ្ទៃក្នុង ភ្លាមៗកងទ័ពថៃបានចេញសារ និងរូបថតមួយសន្លឹកអមដោយឃ្លាថា «គ្រោះថ្នាក់មានគ្រប់កន្លែង សូមកុំឈ្លោះគ្នាយើង! សូមនាំគ្នាគាំទ្រទាហានជួរមុខ មកដល់ពេលនេះ ពួកគេប្រហែលកាន់កាំភ្លើង ដេកមិនលក់ទាំងមូសខាំផង»។

ជាងនេះទៅទៀត កងទ័ពភូមិន្ទថៃបានបន្ថែមសារទៀតថា សូមស្នើប្រជាពលរដ្ធកុំប្រយុទ្ធគ្នាអី រាល់សមរភូមិមានការបាត់បង់ ហើយទាហានជួរមុខបានប្រឹងប្រែងអស់ពីសមត្ថភាពហើយ។ ក្នុងសមរភូមិ មានទាំងសំឡេងកាំភ្លើង និងអាវុធត្រូវបានឮពីគ្រប់ទិសទី មានទាំងអ្នករបួស និងការបាត់បង់ពិតប្រាកដ។ ជាពិសេស ព័ត៌មានខ្លះអាចមិនពេញលេញ ឬស្ថិតក្រោមកាលៈទេសៈជាក់លាក់ ប៉ុន្តែសូមប្រាកដថា នៅគ្រប់វិស័យ ទាហានកំពុងបំពេញកាតព្វកិច្ចរបស់ពួកគេដើម្បីការពារអធិបតេយ្យភាព គឺពិតជាពិត។

យ៉ាងណាមិញ ភាពចលចលរបស់ពលរដ្ធថៃនៅក្នុងប្រទេស ស្របពេលដែលអ្នកនាំពាក្យកងទ័ព ឧត្តមសេនីយ៍ទោ Winthai Suvaree កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ ២០២៥ បានចេញសេចក្តីថ្លែងការណ៍មួយដោយទទួលស្គាល់ថា កម្ពុជាពិតជាបានកាន់កាប់​ប្រាសាទតាក្របីដូចការចុះផ្សាយពិតមែន។ នាពេលនោះ លោកក៏បានធ្វើការសុំទោសប្រជាជនថៃជាសាធារណៈ ចំពោះការរអាក់រអួលណាមួយនៃព័ត៌មានមិនច្បាស់ការ ដែលបណ្តាលឲ្យមានការយល់ច្រឡំថា ទាហានថៃដណ្តើមយកបាន។

ព័ត៌មាននេះដែរ បានធ្វើឲ្យប្រជាជនថៃមិនពេញចិត្តនិងបង្ហាញក្ដីអស់សង្ឃឹមយ៉ាងខ្លាំងចំពោះកងទ័ពខ្លួនដែលមិនអាចដណ្ដើមប្រសាទតាក្របី និងប្រសាទផ្សេងៗពីប្រទេសកម្ពុជាមកបាន។ ដែលនោះបានបណ្ដាលឲ្យពួកគេមានកំហឹងជាសាធារណៈ និងបន្ទោសទៅកាន់មេដឹកនាំថៃដែលគ្មានសមត្ថភាពគ្រប់គ្រាន់ការពារប្រទេសជាតិ។

លើសពីនេះទៀត កាលពីថ្ងៃសៅរ៍ទី២ ខែសីហា ឆ្នាំ២០២៥ ប្រជាជនថៃជាង១ម៉ឺននាក់ បានប្រមូលផ្តុំគ្នាធ្វើបាតុកម្មនៅវិមានជ័យជម្នះ ក្នុងទីក្រុងបាងកក ដើម្បីទាមទារឲ្យនាយករដ្ឋមន្ត្រី ផែថងថាន ស៊ីណាវ៉ាត្រ ចុះចេញពីតំណែង ដោយមិនចាំបាច់រង់ចាំដល់តុលាការធម្មនុញ្ញ ចេញសាលក្រមនោះទេ៕

រូបភាពបាតុកម្មដឹកនាំដោយ Jatuporn Prompan, Nitithorn Lamlue និង Pichit Chaimongkol

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖កងទ័ពថៃសុំទោសប្រជាជន ដែលមិនអាចដណ្ដើមប្រាសាទតាក្របីពី កម្ពុជា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម