ព័ត៌មានអន្ដរជាតិ
កងទ័ពថៃសុំទោសប្រជាជន ដែលមិនអាចដណ្ដើមប្រាសាទតាក្របីពី កម្ពុជា
កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ ២០២៥ អ្នកនាំពាក្យកងទ័ព ឧត្តមសេនីយ៍ទោ Winthai Suvaree បានចេញសេចក្តីថ្លែងការណ៍មួយដោយទទួលស្គាល់ថា កម្ពុជាពិតជាបានកាន់កាប់ប្រាសាទតាក្របីដូចការចុះផ្សាយពិតមែន។ លោកក៏បានធ្វើការសុំទោសប្រជាជនថៃជាសាធារណៈ ចំពោះការរអាក់រអួលណាមួយនៃព័ត៌មានមិនច្បាស់ការ ដែលបណ្តាលឲ្យមានការយល់ច្រឡំថា ទាហានថៃដណ្តើមយកបាន។

ម្យ៉ាងវិញទៀត ទន្ទឹមនឹងការប្រកាសរបស់អ្នកនាំពាក្យកងទ័ពថៃ កាលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ ក៏មានរូបភាពរបស់អ្នកសារព័ត៌មានកម្ពុជាបានចុះផ្សាយយ៉ាងព្រោងព្រាតថា មន្ត្រីកម្ពុជា អមដោយអនុព័ន្ធយោធា និងអ្នកសារព័ត៌មានជាច្រើន សុទ្ធតែបានបញ្ជាក់ថា កងទ័ពកម្ពុជាកំពុងឈរជើងនៅលើទឹកដីខ្លួន ពោលគឺនៅប្រសាទតាក្របី មិនមែនដូចការបំផ្លៃរបស់ប្រព័ន្ធផ្វផ្សផ្សាយថៃចោទនោះទេ។
ចេញផ្សាយដោយសារព័ត៌មានថៃ news1live ឧត្តមសេនីយទោ Winthai បានចេញសេចក្តីថ្លែងការណ៍ដោយទទួលស្គាល់ការពិត ប៉ុន្តែទោះជាមិនបានគ្រប់គ្រងមែនពិត កងទ័ពថៃនៅតែឈរជើងជុំវិញតំបន់នោះដូចគ្នា។ ចំពោះមូលហេតុដែលថៃមិនអាចវាយយកបាន លោកបានផ្តល់ហេតុផលថា ប្រាសាទតាក្របីជាតំបន់ទំនាប ហើយវាមិនមែនជាចំណុចយុទ្ធសាស្ត្រសំខាន់ទេ។ ការដាក់ពង្រាយកងទ័ពនៅក្នុងទីតាំងទាំងនេះ អាចគ្មានសុវត្ថិភាព និងបង្កហានិភ័យនៃការក្លាយជាគោលដៅអកម្ម។ ជាពិសេសភ្នំ ៣៥០ ប៉ុន្តែប្រតិបត្តិការចុងក្រោយត្រូវបានរារាំងដោយឧបសគ្គពេលវេលាពិបាកនឹងចុះចូលបំផុត។
យ៉ាងណាមិញ ឧត្តមសេនីយទោ Winthai សេចក្តីថ្លែងការណ៍ភ្លាមៗ ស្របពេលដែលប្រព័ន្ធផ្វផ្សផ្សាយថៃជាច្រើនបានចុះផ្សាយថា កងទ័ពខ្លួនដណ្ដើមយកបានប្រសាទតាក្របីបានសម្រេច ដោយនាំឲ្យប្រជាជនចេញមកសាទរយ៉ាងគគ្រឹកគគ្រេងបំផុត ទាំងដែលគ្មានរូបភាពជាអំណះអំណាង ឬមួយក៏ភត្តុតាងជាតឹងតាងចេញមកបញ្ចាក់ការពិតឡើយ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ថៃអស់ល្បិចចោទ ហើយទទួលស្គាល់ថា កម្ពុជា ពិតជាកាន់កាប់ប្រាសាទតាក្របីមែន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


