កីឡា
តារា កូនខ្មែរ-អាល្លឺម៉ង់ ចង់ចូលរួមជាមួយក្រុមយុវជនជម្រើសជាតិកម្ពុជា
យុវជនកូនខ្មែរ-អាល្លឺម៉ង់ តារា ចង់ចូលរួមជាមួយក្រុមបាល់ទាត់យុវជនជម្រើសជាតិកម្ពុជា ប្រសិនបើមានឱកាស ខណៈររូបគេមានសកម្មភាពលេងបាល់ទាត់ជារៀងរាល់ថ្ងៃនៅប្រទេសអាល្លឺម៉ង់។

កាលពីថ្ងៃអាទិត្យ ទី៣ ខែសីហា ឆ្នាំ ២០២៥ តារា និងឪពុករបស់ខ្លួនបានទៅទស្សនាការប្រកួតពានបើករដូវកាលថ្មី ខេមបូឌានស៊ុបភើខាប់ ឆ្នាំ ២០២៥ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ក្នុងរាជធានីភ្នំពេញ។ ការទៅទស្សនាបាល់ទាត់នៅរាជធានីភ្នំពេញនេះដោយសាររូបគេ និងក្រុមគ្រួសារធ្វើដំណើរកម្សាន្តមកប្រទេសកម្ពុជាក្នុងពេលសម្រាកពីការសិក្សា។
សារព័ត៌មាន«កម្ពុជាថ្មី» បានជួប តារា និងឪពុករបស់គេដែលកំពុងទស្សនាការប្រកួត ហើយបានសាកសួរពីចំណាប់អារម្មណ៍របស់គេ។ យុវជនខ្មែរ-អាល្លឺម៉ង់ បានប្រាប់ថា រូបគេពិតជាចូលចិត្តបាល់ទាត់ និងចង់ក្លាយជាកីឡាករអាជីព។ ជាពិសេសរូបគេចង់ចូលរួមជាមួយក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជានាពេលខាងមុខ ប្រសិនបើមានឱកាស។

គ្រាន់តែក្នុងពេលដំណើរកម្សាន្តមកប្រទេសកម្ពុជា រូបគេមិនទុកពេលវេលាចោលនោះទេគឺបានចេញទៅលេងបាល់ទាត់ជាមួយយុវជនផ្សេងទៀតជារៀងរាល់ថ្ងៃថែមទៀតផង។ តារា ដែលមានម្តាយជាជនជាតិខ្មែរ និងឪពុកជាជនជាតិអាល្លឺម៉ង់ទទួលបានការអប់រំយ៉ាងល្អពីម្តាយឲ្យចេះនិយាយភាសាខ្មែរ និងប្រទេសកម្ពុជា។ មិនត្រឹមតែប៉ុណ្ណោះឪពុកម្តាយតែងតែជំរុញលើកទឹកចិត្តកូនក្នុងការលេងបាល់ទាត់ ហើយឪពុកម្តាយក៏ចង់ឃើញកូនចូលរួមជាមួយក្រុមជម្រើសជាតិកម្ពុជាដែរ។ រូបគេទើបអាយុ ១៤ឆ្នាំ ប៉ុន្តែមានកាយសម្បទាខ្ពស់ធំល្អដែលមានអំណោយផលសម្រាប់ការលេងបាល់ទាត់តែម្តង៕





អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា១៤ ម៉ោង agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
កីឡា៤ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
សន្តិសុខសង្គម១ សប្តាហ៍ agoបុរសម្នាក់ត្រូវផ្ទាំថ្មបាក់សង្កត់ស្លាប់ ក្រោយព្យាយាមចុះរណ្ដៅរុករករ៉ែមាស


