Connect with us

ព័ត៌មានអន្ដរជាតិ

ទឹកជំនន់ភ្លាមៗហូរពីភ្នំឆក់យកជីវិតមនុស្ស ៤ នាក់ក្នុងរដ្ឋ Uttarakhand ប្រទេសឥណ្ឌា

បានផុស

នៅ

ទឹកជំនន់ភ្លាមៗដ៏សាហាវហូរពីភ្នំបានវាយប្រហារភូមិមួយក្នុងតំបន់ភ្នំភ្នំហិម៉ាឡៃរដ្ឋ Uttarakhand ភាគខាងជើងប្រទេសឥណ្ឌា សម្លាប់មនុស្សយ៉ាងហោចណាស់ ៤ នាក់ ខណៈជាច្រើននាក់បានជាប់គាំងនិងបាត់ខ្លួន។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន​AP នៅថ្ងៃទី០៦ខែសីហា។

ទឹកជំនន់ធ្ងន់ធ្ងរជន់លិចផ្ទះអ្នកភូមិនៅក្បែរជ្រលងភ្នំ។ (រូបភាព៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផ្ទះ ហាង និង​សណ្ឋា​គារ​រាប់សិប​កន្លែងដែលទឹកជំនន់ហូរកាត់​ត្រូវ​បាន​បំផ្លាញ។ មកដល់ពេលនេះប្រតិបត្តិការជួយសង្គ្រោះកំពុងស្វះស្វែងដោយមានការចូលរួមពីកងទ័ព ប៉ូលិសឥណ្ឌា​និងប្រើឧទ្ធម្ភាគចក្រដើម្បីស្វែងរកអ្នកបាត់ខ្លួនប្រមាណជាង១០០នាក់។ សាលារៀនជាច្រើនត្រូវបានបិទ ដោយសារមានការព្យាករណ៍ថានឹងមានភ្លៀងធ្លាក់ខ្លាំងបន្ថែមទៀត។

គួរបញ្ជាក់ថាទឹកជំនន់ភ្លាមៗបែបនេះ កំពុងកើតឡើងញឹកញាប់ជាងមុន ដោយសារតែការប្រែប្រួលអាកាសធាតុ ខណៈអ្នកជំនាញព្រមានថាផ្ទាំងទឹកកករលាយ និងភ្លៀងធ្លាក់ខ្លាំងកំពុងធ្វើឱ្យតំបន់ហិម៉ាឡៃទាំងមូលប្រឈមនឹងហានិភ័យកាន់តែខ្លាំង។ កាលពីឆ្នាំ ២០១៣ ក៏មានគ្រោះមហន្តរាយស្រដៀងគ្នានេះដែរដោយបានឆក់យកជីវិតមនុស្សជាង ៦,០០០ នាក់នៅក្នុងរដ្ឋដូចគ្នា។

ទឹកជំនន់គឺជាផ្នែកមួយនៃវិបត្តិកាន់តែទូលំទូលាយដែលប៉ះពាល់ដល់តំបន់ហិម៉ាឡៃ។ នៅឆ្នាំ ២០២៤ អាស៊ីបានកត់ត្រាគ្រោះមហន្តរាយចំនួន ១៦៧ ដែលជាគ្រោះមហន្តរាយបំផុតនៅទូទាំងពិភពលោកបណ្តាលឱ្យមានការខាតបង់ជាង ៣២ ពាន់លានដុល្លារ៕

(រូបភាព៖ Reuters)
(រូបភាព៖ AP)
(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម