កីឡា
Patrick និង Kwame យល់ចិត្តគ្នាលឿនដូចលេងរាប់ឆ្នាំជាមួយ ព្រះខ័នរាជស្វាយរៀង
ខ្សែប្រយុទ្ធចំណូលថ្មី Patrick Robson និង Kwame Peprah មិនត្រូវចំណាយពេលវេលាយូរដើម្បីសម្របខ្លួននៅក្លិបព្រះខ័នរាជស្វាយរៀងឡើយ ដោយពួកគេបានចាប់ផ្តើមរដូវកាលថ្មីបានយ៉ាងល្អ។

បន្ទាប់ពីកីឡាករប្រេស៊ីល Pablo និង Gabi បានចាកចេញទៅ ព្រះខ័នរាជស្វាយរៀង បាននាំចូលខ្សែប្រយុទ្ធថ្មី Patrick Robson សញ្ជាតិប្រេស៊ីល និង Kwame Peprah សញ្ជាតិហ្គាណា។ ជាទូទៅ កីឡាករត្រូវការពេលវេលាខ្លះដើម្បីសម្របខ្លួននឹងទឹកដីថ្មី មុនពេលលេងយល់ចិត្តគ្នាជាមួយមិត្តរួមក្រុម ប៉ុន្តែសម្រាប់កីឡាករថ្មីទាំងពីរនេះបានយល់គ្នាយ៉ាងឆាប់រហ័សជាមួយមិត្តរួមក្រុម។ ៣ប្រកួតដំបូង កីឡាករទាំងពីរនាក់រកបាន ៣ គ្រាប់ដូចគ្នានៅលីគកំពូលកម្ពុជា ហើយក៏រកបានគ្រាប់បាល់ ក្នុងការប្រកួតអន្តរជាតិដែរ។
ខ្សែប្រយុទ្ធ Patrick Robson បំពេញតួនាទីខ្សែប្រយុទ្ធស្លាបឆ្វេង ខណៈ Kwame Peprah បំពេញតួនាទីប្រយុទ្ធកណ្តាល ខណៈស្លាបស្តាំត្រូវបានគេមើលឃើញខ្សែប្រយុទ្ធខ្មែរ សៀង ចន្ធា និង ញាន សុខស៊ីដាន។ Patrick តែងតែត្រូវបានខ្សែបម្រើកណ្តាលមាន យូឌៃ អូកាវ៉ា ឬ Ryo Fujii បោះបាល់ពីចម្ងាយឲ្យយ៉ាងល្អ។ ទីបំផុតរូបគេរកបានគ្រាប់ស្ទើរគ្រប់ការប្រកួត ក្នុងចំណោម ៥ប្រកួតផ្លូវការ។

ចំណែកកីឡាករ Kwame Peprah ហាក់ដូចយល់ចិត្តគ្នាខ្លាំងមែនទែនជាមួយខ្សែបម្រើ មិន រតនៈ និង គឹម សុខយុទ្ធ។ រូបគេ និងខ្សែបម្រើតែងតែក្រឡុកតំបន់បម្រើឆ្ពោះទៅប្រយុទ្ធរបស់ដៃគូ។ ជាស្តែងការប្រកួតជាមួយ បឹងកេត Kwame មានឱកាសស៊ុតជាច្រើនលើក ហើយរកបាន ២ គ្រាប់ពីការបញ្ជូនបាល់ឲ្យរបស់ មិន រតនៈ។
បច្ចុប្បន្ន ក្លិបព្រះខ័នរាជស្វាយរៀង ត្រូវបានអ្នកគាំទ្រមើលឃើញពីចង្វាក់លេងយល់ចិត្តគ្នាដ៏មានប្រសិទ្ធភាព ទាំងនៅតំបន់ការពារ តំបន់បម្រើ និងតំបន់ប្រយុទ្ធ ព្រមទាំងអ្នកចាំទីល្អថែមទៀត។ មិនថា កីឡាករខ្មែរ ឬកីឡាករបរទេសគឺសុទ្ធតែលេងដោយបច្ចេកទេស និងសហការគ្នាល្អ។

សូមបញ្ជាក់ថា Patrick Robson អាយុ ២៧ ឆ្នាំ ធ្លាប់លេងនៅក្លិបជាច្រើនក្នុងតំបន់ អាស៊ី និងអឺរ៉ុប។ មុនពេលរូបគេផ្លាស់មកកាន់ក្លិបព្រះខ័នរាជស្វាយរៀង រូបគេបានលេងនៅក្លិប Hatta Club នៃលីគរបស់ អារ៉ាប់រួម។ រូបគេធ្លាប់លេងនៅក្លិប KF Tirana នៃលីគកំពូល អាល់បានី បាន ២ រដូវកាល, ក្លិប FK Gabala នៃលីគកំពូលប្រទេស អាស៊ែបៃហ្សង់, ក្លិប Admira Wacker ស្ថិតនៅលីគទី ២ និងក្លិប SV Horn ស្ថិតនៅលីគទី ៣ ប្រទេស អូទ្រីស និងនៅក្លិបក្នុងប្រទេស ប្រេស៊ីល មួយចំនួនទៀត។

ចំណែក កីឡាករ Kwame បានលេងនៅលីគកំពូល ឥណ្ឌា ជាមួយក្រុម Kerala Blasters រយៈពេល ២ រដូវកាល។ រូបគេធ្លាប់លេងនៅក្លិប Hapoel Hadera ក្នុងលីគទី ២ របស់ប្រទេសអ៉ីស្រាអែល, ក្លិប Orlando Pirates និង Maritzburg UTD នៃលីគ អាហ្វ្រិកខាងត្បូង និង ក្លិប King Faisal ក្នុងលីគប្រទេស ហ្គាណា៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា១៦ ម៉ោង agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា៤ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន


