ព័ត៌មានអន្ដរជាតិ
លោក ត្រាំ ចង់ប្ដូរឈ្មោះក្រសួងការពារជាតិទៅជាឈ្មោះដើមថា«ក្រសួងសង្គ្រាម»
ក្នុងអំឡុងពេលកិច្ចប្រជុំការទូតកាលពីថ្ងៃចន្ទទី២៥ខែសីហាជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោកប្រធានាធិបតី ដូណាល់ ត្រាំ បានបង្ហាញថា លោកកំពុងពិចារណាយ៉ាងហ្មត់ចត់អំពីការផ្លាស់ប្តូរឈ្មោះក្រសួងការពារជាតិត្រឡប់ទៅឈ្មោះដើមវិញគឺ «ក្រសួងសង្គ្រាម»។

លោក ត្រាំ បានហៅរដ្ឋមន្ត្រីក្រសួងការពារជាតិលោក Pete Hegseth ក្រៅផ្លូវការថាជា «រដ្ឋមន្ត្រីសង្គ្រាម» ដោយបន្ថែមថា «លោក Pete Hegseth មានភាពអស្ចារ្យមិនគួរឲ្យជឿដូចដែលខ្ញុំហៅវាថា ក្រសួងសង្គ្រាម។ អ្នកដឹងទេថាយើងហៅវាថាក្រសួងការពារជាតិ ប៉ុន្តែរវាងពួកយើង ខ្ញុំគិតថាយើងនឹងប្តូរឈ្មោះ»។ លោកបានបញ្ជាក់បន្ថែមថា ការប្រកាសជាផ្លូវការអាចនឹងកើតឡើងនៅពេលខាងមុខ ដោយនិយាយថា «យើងនឹងមានព័ត៌មានខ្លះអំពីរឿងនោះប្រហែលជាឆាប់ៗនេះ»។
លោក ត្រាំ បានរឭកថា វាត្រូវបានគេហៅថា «ក្រសួងសង្គ្រាម» ក្នុងអំឡុងពេលជ័យជម្នះរបស់សហរដ្ឋអាមេរិកកាលពីសម័យសង្គ្រាមលោកលើកទី១ និងសង្គ្រាមលោកលើកទី២។ មេដឹកនាំអាមេរិកវ័យ៧៩ឆ្នាំរូបនេះ បានសង្កត់ធ្ងន់ថា ឈ្មោះ«ក្រសួងសង្គ្រាម» ហាក់មានអត្ថន័យមាំមួនជាង ខណៈឈ្មោះ«ក្រសួងការពារជាតិ» មានលក្ខណៈការពារជ្រុលពេក។
សូមជម្រាបថា ក្រសួងសង្គ្រាម ត្រូវបានបង្កើតឡើងដោយលោក George Washington ក្នុងឆ្នាំ១៧៨៩។ លុះដល់ឆ្នាំ១៩៤៩ វាត្រូវបានរៀបចំឡើងវិញដោយប្រធានាធិបតី Harry Truman ដោយប្តូរឈ្មោះទៅជា ក្រសួងការពារជាតិ៕

ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៦ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា២ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា៥ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន


