ព័ត៌មានអន្ដរជាតិ
ថៃ រកឃើញមនុស្សស្លាប់ច្រើនឡើងៗ ក្នុងគ្រោះបំណាក់ដីនៅ ឈៀងម៉ៃ
ប្រទេសថៃ បានរកឃើញមនុស្សស្លាប់កាន់តែច្រើនពីគ្រោះបំណាក់ដី ដែលវាយប្រហារខេត្ត ឈៀងម៉ៃ កាលពីថ្ងៃពុធ។

តាមសេចក្តីរាយការណ៍របស់ Khaosod នៅថ្ងៃសុក្រទី២៩ខែសីហាឆ្នាំ២០២៥, សាកសព២នាក់ទៀតត្រូវបានរកឃើញ ធ្វើឲ្យតួលេខមនុស្សស្លាប់ក្នុងហេតុការណ៍នេះ កើនដល់៦នាក់ហើយ។
ក្រៅពីមនុស្សស្លាប់ នៅមាន៣នាក់ទៀតកំពុងបាត់ខ្លួន ខណៈ១៥នាក់រងរបួស ចំណែកផ្ទះសម្បែង១៥៧ខ្នងត្រូវខូចខាត។

សូមជម្រាបជាថ្មី គ្រោះធម្មជាតិបាក់ដីដ៏រន្ធត់នេះ កើតឡើងនាវេលាម៉ោង២:៥០នាទីរំលងអធ្រាត្រឈានចូលថ្ងៃពុធទី២៧ខែសីហាឆ្នាំ២០២៥ ក្នុងភូមិ Pang Ung ឃុំ Mae Suek ស្រុក Mae Chaem។
វាគឺបណ្តាលមកពីឥទ្ធិពលនៃព្យុះ Kajiki ដែលបង្កឲ្យមានភ្លៀងធ្លាក់ខ្លាំង បាក់ដីភ្នំសង្កត់លើផ្ទះពលរដ្ឋ បំផ្លិចបំផ្លាញយានយន្ត សំណង់ហេដ្ឋារចនាសម្ព័ន្ធនានា។

នៅថ្ងៃព្រហស្បតិ៍ នាយកដ្ឋានធនធានរ៉ែ បានចេញការព្រមានថ្មីឲ្យខេត្តចំនួន២៨ ត្រូវប្រយ័ត្នបំផុតចំពោះគ្រោះបំណាក់ដីនិងទឹកជំនន់ធ្ងន់ធ្ងរ ជាបន្តទៀត ខណៈឥទ្ធិពលរបស់ព្យុះ Kajiki នៅតែជះខ្លាំងលើប្រទេសថៃ។
ក្នុងចំណោមខេត្តទាំង២៨នេះ គឺភាគច្រើនជាខេត្តស្ថិតនៅប៉ែកខាងជើងប្រទេស ជាពិសេស Mae Hong Son, Chiang Mai និង Chiang Rai៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ថៃ នឹងជួបព្យុះថ្មីមួយទៀត ខណៈព្យុះចាស់កំពុងបង្កការខូចខាតធ្ងន់ធ្ងរ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
សន្តិសុខសង្គម១ សប្តាហ៍ agoបុរសម្នាក់ត្រូវផ្ទាំថ្មបាក់សង្កត់ស្លាប់ ក្រោយព្យាយាមចុះរណ្ដៅរុករករ៉ែមាស
-
កីឡា៤ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
កីឡា១១ ម៉ោង agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ


