កីឡា
ព្រឿង សុជាតិ ឆ្លៀតមកមើលម្ដាយកំពុងឈឺក្រោយស្ថានការណ៍ព្រំដែនធូរស្រាលបន្តិច
អតីតអ្នកប្រដាល់គុនខ្មែរ ព្រឿង សុជាតិ បន្ទាប់ពីឈរជើងនៅព្រំដែនខេត្តឧត្តរមានជ័យទប់ទល់ជាមួយការឈ្លានពានរបស់សៀមអស់ជាច្រើនសប្ដាហ៍កន្លងទៅនេះ ឥលូវឆ្លៀតពេលមកមើលម្ដាយកំពុងឈឺនៅឯខេត្តត្បូងឃ្មុំក្រោយស្ថានការណ៍ធូរស្រាលបន្តិច។

សុជាតិ ពេលមកដល់ផ្ទះ
ព្រឿង សុជាតិ បានឲ្យដឹងថា ម្ដាយរបស់ខ្លួនកំពុងឈឺជំងឺលើសឈាម និងត្រូវបញ្ចូនមកពេទ្យដើម្បីសម្រាកព្យាបាលនៅឯខេត្តកំពង់ចាម។ ស្ថានភាពជំងឺនៅមិនទាន់ធូរស្រាលនៅឡើយទេ ពោលគ្រូពេទ្យកំពុងតាមដានជំងឺនៅពេលនេះ។

ឪពុកម្ដាយ ព្រឿង សុជាតិ
សិស្សគុនក្លឹបលោក សេន ប៊ុនថេន លើកឡើងទៀតថា ក្រុមគ្រួសាររបស់ខ្លួនជាអ្នកធ្វើចំការ និងឪពុកម្ដាយមានជីវភាពក្រលំបាកបានចំណូលតែពីការងារនេះ និងការឧបត្ថម្ភខ្លះៗពីកូនប៉ុណ្ណោះ។ ដោយមួយរយៈពេលនេះមានបញ្ហាព្រំដែនត្រូវទៅឈរជើងច្បាំងជាមួយសៀមផងនោះទើបធ្វើឲ្យខ្លួនមិនមានពេលមកមើលថែ ឬជូនថវិកាដល់ឪពុកម្ដាយនោះឡើយ។ ពេលនេះស្ថានការណ៍ធូរស្រាលបន្តិច ដូច្នេះទើបរូបគេឆ្លៀតមកមើលម្ដាយដែលកំពុងឈឺសម្រាកព្យាបាល។

ព្រឿង សុជាតិ ពេលនៅបន្ទាយ
អតីតអ្នកប្រដាល់រូបគេក៏បានលើកពីទុក្ខកង្វល់របស់ខ្លួនដែរថា ឥលូវនេះកំពុងខ្វះខាតខ្លាំង ពោលខ្លួនឯងឈឺផង និងមួយទៀតម្ដាយក៏ត្រូវសម្រាកព្យាបាលជំងឺទៀត។ ដូច្នេះកំពុងជួបទុក្ខលំបាកមិនសូវមានថវិកាសម្រាប់ដោះស្រាយបញ្ហានេះឡើយ។

ព្រឿង សុជាតិ ពេលមើលម្ដាយ
សុជាតិ ប្រាប់ទៀតថា ខ្លួននឹងវិលត្រឡប់ទៅបន្ទាយនៅឯខេត្តឧត្តរមានជ័យវិញឆាប់ៗនេះ ព្រោះមិនអាចនៅបានយូរនោះឡើយ។ បញ្ជាក់ដែរថា ព្រឿង សុជាតិ ជាអតីតអ្នកប្រដាល់គុនខ្មែរដោយសារតែរវល់ក៏អាក់ខានឡើងប្រកួតមួយរយៈពេលធំ។ រូបគេជាទាហាននៅកងពលតូចលេខ៦ ចំណុះឲ្យកងពលធំអន្តរាគមន៍លេខ២ ខេត្តឧត្តរមានជ័យ។ នេះលេខទំនាក់ទំនង និងតេឡេក្រាមរបស់ ព្រឿង សុជាតិ 087 210 991៕
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៦ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា១ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
កីឡា៥ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
កីឡា១ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ


