វប្បធម៌ ជំនឿ
ដាក់កាក់ប្រាក់ក្នុងកាបូប ឬមានព្យួរនៅផ្ទះ ជានិមិត្តរូបហៅលាភសក្ការចូលឥតដាច់
ក្នុងក្បួនហុងស៊ុយបុរាណចិន តមកទល់នឹងបច្ចុប្បន្ន គេតែងតែប្រើកាក់ប្រាក់ដាក់ក្នុងផ្ទះ ឬទុកជាប់ខ្លួន ដើម្បីហៅនូវថាមពលវិជ្ជមាន ព្រមទាំងសំណាងចូលក្នុងផ្ទះ និងជោគវាសនាជីវិត។
:max_bytes(150000):strip_icc():format(webp)/Chinese-coins-GettyImages-127525171-58c313e43df78c353c43cadb.jpg)
កាក់ប្រាក់ ជាទូទៅត្រូវវបានដាក់ជាប់នឹងកាបូបលុយ ឬចងភ្ជាប់ជាមួយខ្សែពណ៌ក្រហមដើម្បីព្យួរលម្អសម្រាប់បង្កើនរាសីទាំងសមាជិកគ្រួសារ និងនៅកន្លែងធ្វើការផងដែរ។ នៅក្នុងក្បួនហុងស៊ុយ កាក់ប្រាក់ ជាគ្រឿងឥស្សរិយយសដ៏មានអានុភាព និងមានអត្ថន័យវិជ្ជមានដែលអាចប្រើដើម្បីនាំលាភសក្ការ ទ្រព្យសម្បត្តិ និងវិបុលភាព។
អត្ថន័យនៃកាក់ប្រាក់ចិន
:max_bytes(150000):strip_icc():format(webp)/GettyImages-510577627-a84a416e57004930a4f02a8eedc33c96.jpg)
កាក់ប្រាក់ធ្លាប់ជារូបិយប័ណ្ណនៅប្រទេសចិនបុរាណ ដូច្នេះទើបបានជាគេប្រើតំណាងឱ្យទ្រព្យសម្បត្តិ និងភាពសម្បូររបែប។ កាក់នេះត្រូវបានគេចាត់ទុកជាទ្រព្យសម្បត្តិមួយក្នុងចំណោមនិមិត្តរូបទ្រព្យសម្បត្តិធំៗទាំង៨ របស់ជាជនចិន។
កាក់ប្រាក់ហុងស៊ុយនេះមានរាងរង្វង់ខាងក្រៅ និងមានរាងការ៉េនៅចំកណ្តាល ដែលរូបរាងនេះតំណាងឱ្យឥទ្ធិពលនៃស្ថានសួគ៌មកលើផែនដី ជាពិសេសបុគ្គលណាដែលជាម្ចាស់របស់វា។
ជាធម្មតាអ្នកនឹងឃើញកាក់ប្រាក់ចងភ្ជាប់ជាមួយខ្សែបូរពណ៌ក្រហម ឬពណ៌លឿងដើម្បីឱ្យវាអាចព្យួរនៅលើជញ្ជាំង។ ពណ៌ក្រហម ជាពណ៌ហុងស៊ុយល្អផុតលេខ ជានិមិត្តរូបនៃភាពរឹងមាំ ការការពារ និងថាមពលជីវិត។ រីឯពណ៌លឿងត្រូវបានភ្ជាប់ទៅនឹងភាពរុងរឿងនៃអំណាច និងយសសក្តិ។
វិធីប្រើកាក់ប្រាក់ចិនសម្រាប់ហុងស៊ុយ
:max_bytes(150000):strip_icc():format(webp)/GettyImages-1177018349-70df45f94724412eb965a62dfafbad19.jpg)
ទិសអាគ្នេយ៍៖ ព្យួរកាក់ប្រាក់ នៅភាគខាងត្បូងឆៀងខាងកើតនៃគេហដ្ឋាន ជាប្រផ្នូលនាំនូវទ្រព្យសម្បត្តិហូរហៀរ។
ទ្វារខាងមុខ៖ ព្យួរកាក់ប្រាក់មួយគូនៅច្រកទ្វារចូលផ្ទះ ប្រផ្នូលទាក់ទាញប្រាក់កាស និងភាពរុងរឿងសម្រាប់គ្រួសារ។
ការិយាល័យ៖ កាក់ចំនួន ១០ ភ្ជាប់ជាមួយខ្សែពណ៌ក្រហមឬពណ៌លឿង ព្យួរនៅពីក្រោយកៅអី ឬជិតច្រកចូលការិយាល័យ ជាប្រផ្នូលទាក់ទាញចំណូល កិត្តិយស និងថាមពលសំណាងល្អសម្រាប់អាជីព។
កាបូបលុយ៖ ជាកន្លែងដែលដាក់រូបិយប័ណ្ណ កាតឥណទាន និងអត្តសញ្ញាណ ហើយវាក៏ទាក់ទងទៅនឹងទ្រព្យសម្បត្តិរបស់អ្នកផងដែរ។ ដាក់កាក់ប្រាក់មួយឬរពីរនៅក្នុងកាបូប ពិតជាអាចហៅចំណូលមកនៅជាមួយមិនឱ្យដាច់ឡើយ។
កាក់ និងវត្ថុសំណាងផ្សេងទៀត៖ អ្នកក៏អាចផ្សំកាក់ប្រាក់ជាមួយនិមិត្តសញ្ញាហុងស៊ុយផ្សេងទៀតដូចជា ដំរី រូបព្រះ ឬកង្កែបជាដើម ដើម្បីបង្កើនសំណាងល្អ និងអញ្ជើញភាពសម្បូររុងរឿងមកដល់ខ្លួនឯង និងគ្រួសារទាំងមូល៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ក្បួនដាក់កង្កែបប្រាក់នាំសំណាងល្អដល់ក្រុមហ៊ុនឬអាជីវកម្ម
ចុចអាន៖ បដិមាដំរី និមិត្តរូបនៃអាទិទេព ផ្ដល់នូវការការពារ និងកម្លាំងខ្លាំងក្លាចំពោះអាជីព

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
Google នឹងមិនប្តូរផែនទីនៅលើកម្មវិធី Maps តាមសំណើរបស់ថៃ ឡើយ
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ ago
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចាត់ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ទាំងយប់ចុះជួបវីរកងទ័ពកម្ពុជាដ៏អង់អាចក្លាហាន ដេញកងទ័ពថៃឈ្លានពាន ចេញនៅចំណុចភ្នំខ្មោច
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ ខឹង Google Map ពេលឃើញដៅទីតាំង ប្រាសាទតាមាន់ធំ នៅក្នុងដីខ្មែរ
-
ព័ត៌មានជាតិ១១ ម៉ោង ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានជាតិ១ ថ្ងៃ ago
សមត្ថកិច្ចចាប់ខ្លួនបុគ្គលក្លែងរូបភាព AI ដើម្បីឆបោក និងប្រមូលលុយតាមបណ្តាញសង្គម
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៣ ឈ្មោះ មូន(Mun)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កាសែតថៃ៖ ឧកញ៉ាកុកអានប្រឈមការចាប់ខ្លួននៅថៃ ក្រោយសមត្ថកិច្ចបង្ក្រាបបទល្មើសអនឡាញ១៩ទីតាំងមានជាប់ពាក់ព័ន្ធ
-
សេដ្ឋកិច្ច២ ថ្ងៃ ago
បណ្តាពាណិជ្ជករថៃបង្វែរទិសនាំចូលទំនិញមកកម្ពុជាតាមផ្លូវទឹក ក្រោយការបិទច្រកទ្វារព្រំដែនគោក