ព័ត៌មានអន្ដរជាតិ
ប៉ូលិសជប៉ុន ចាប់ខ្លួនជនជាតិថៃមួយក្រុម ដែលលួចខ្សែភ្លើងពីរោងចក្រ
តាមការចុះផ្សាយរបស់ NHK នៅថ្ងៃសុក្រទី១៨ខែតុលាឆ្នាំ២០២៤, ប៉ូលិសក្រុងតូក្យូ បានចាប់ខ្លួនជនជាតិថៃមួយក្រុម ដែលលួចខ្សែភ្លើងពីរោងចក្រផលិតថាមពលពន្លឺព្រះអាទិត្យមួយកន្លែង។

ប៉ូលិសនិយាយថា ជនជាតិថៃចំនួន៤នាក់នេះ ត្រូវចោទប្រកាន់ពាក់ព័ន្ធការលួចខ្សែភ្លើងប្រវែង៨៤០ម៉ែត្រមានតម្លៃប្រហែល១.៩លានយ៉េនឬ១២ ៩០០ដុល្លារពីរោងចក្រក្នុងទីក្រុង Hinode។
ប៉ូលិសបញ្ជាក់ថា ពួកគេមិនមែនទើបធ្វើសកម្មភាពម្តងទេ ហើយក៏មានបណ្តាញច្រើនដែរ។ ក្រោយការតាមដាននិងកំណត់មុខសញ្ញា ប៉ូលិសក៏ឈានដល់ការចាប់ខ្លួនពួកគេតែម្តង។
ក្នុងចំណោមអ្នកទាំង៤ មានមេក្រុមម្នាក់ដែលជាអ្នកមើល App ផែនទី ហើយបញ្ជាឲ្យកូនក្រុមធ្វើសកម្មភាពកាត់ខ្សែភ្លើងយកទៅលក់ ហើយពេលលួចបានម្តង មេក្រុមនោះទទួលបានលុយប្រហែល ១០០ ០០០យ៉េន ឬ៦៧០ដុល្លារ ហើយលុយនៅសល់ ត្រូវចែកឲ្យអ្នកធ្វើសកម្មភាពស្មើៗគ្នា។
ប្រភពរបស់ NHK បញ្ជាក់ថា លុយដែលពួកគេបានពីលក់ខ្សែភ្លើង គឺយកទៅចាយវាយនៅជប៉ុន ឬបញ្ជូនខ្លះទៅស្រុកកំណើតរបស់ពួកគេ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៤ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដំណាំសក្តានុពលសំខាន់ៗរបស់កម្ពុជា ជាគោលដៅនាំចេញ ស្រូបទាញចំណូលចូលជាតិមួយឆ្នាំៗរាប់ពាន់លានដុល្លារ


