Connect with us

វប្បធម៌ ជំនឿ

លេខ ៤៩ ក្នុងជំនឿអាស៊ីផ្សារភ្ជាប់ជាមួយភាពអពមង្គល និងពពួកអមនុស្ស

បានផុស

នៅ

ជំនឿអំពីលេខ បានផ្សារភ្ជាប់ជាមួយការរស់នៅ ទំនៀមទម្លាប់ ​និងប្រពៃណីរបស់មនុស្សអស់ជាច្រើនពាន់ឆ្នាំមកហើយ មិនថានៅលោកខាងលិចឬនៅតំបន់អាស៊ីនោះទេ។ លេខអាចនាំមកនូវសំណាងល្អ និងអាចជាប្រផ្នូលអាក្រក់ ប្រសិនយើងមើលស្រាល ហើយប្រមាថ។

Superstition or Cultural Fact? Major Unlucky Numbers To Know About in Japan  | Guidable
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមក្បួននព្វន្តសាស្ត្រ លេខដែលគេចាត់ទុកជាជាលេខចង្រៃបំផុតគឺលេខ ៤ និងលេខ ១៣។ លេខ ៤ មានប្រភពដំបូងមកពីប្រទេសចិនជាលេខនៃតំណាងសេចក្ដីស្លាប់ រីឯលេខ ១៣ មានកំណើតមកពីអឺរ៉ុប ដែលវាតំណាងឱ្យភាពចង្រៃឧបទ្រព។

36 Lucky Thirteen ideas | thirteenth, lucky, lucky number

ចំណែកលេខដែលប្រជាជានទូទៅលើលោកតែងចាត់ទុកជាលេខនាំសិរីសួស្ដីជាងគេគឺលេខ ៧ និងលេខ ៩ ព្រោះវាជានិមិត្តរូបនៃអាទិទេពសំណាង និងតំណាងឱ្យទិសទាំង ៩ ផងដែរ។ ប៉ុន្តែលេខ ៤៩ ដែលមានលេខ ៩ ជាប់មកជាមួយ បែរជាគេមានជំនឿផ្សេងទៅវិញ។

Superstition or Cultural Fact? Major Unlucky Numbers To Know About in Japan  | Guidable

លេខ ៤៩ គេឧស្សាហ៍ឃើញនិងឮញឹកញាប់​ពាក់ព័ន្ធទៅនឹងអាគមងងឹត របៀនផ្សេងៗ ឬទាក់ទងនឹងពពួកអមនុស្សនៃឋានមនុស្សស្លាប់។

នៅប្រទេសចិន លេខ ៤៩ ជាលេខចង្រៃស្មើនឹងលេខ ១៣ ​ដែរ។ មូលហេតុដើមដំបូងដោយសារលេខ ៤ ជាលេខអពមង្គលបំផុតរបស់ប្រជាជនចិន ព្រោះវាស្តាប់ទៅដូចជាពាក្យថា “ស្លាប់” ។ អគារជាច្រើននៅក្នុងប្រទេសចិនមិនមានជាន់ទី ៤ ទេ។ អគារខ្លះរំលងជាន់ដែលមានលេខដូចជា ១៤, ២៤, ៣៤ និងជាន់ទាំងអស់ដែលមានលេខចាប់ពី ៤០-៤៩ ។ បែបនេះហើយទើបលេខ ៤៩ មិនត្រូវបានជនជាតិចិនប្រើប្រាស់ឡើយមិនថានៅផ្ទះ នៅការិយាល័យ​ ឬហាងលក់ដូរនានារបស់ពួកគេ ។

នៅប្រទេសជប៉ុន លេខ ៤៩ ត្រូវបានប្រជាជនក្នុងស្រុកចៀសវាង ហើយក៏ស្អប់ណាស់ដែរ។ ជនជាតិជប៉ុនគិតថា លេខ ៤ បញ្ចេញសំឡេងដូចទៅនឹងអក្សចិន (“ 死-ស៊ី)” ដែលមានន័យថា ស្លាប់។

ដូច្នេះនៅក្នុងប្រទេសជប៉ុន លេខ ៤ ស្ទើរតែមិនត្រូវបានប្រើជាលេខបន្ទប់ មន្ទីរពេទ្យ ផ្ទះថែទាំ សណ្ឋាគារ និងអាផាតមិនឡើយ។ ផ្ទុយទៅវិញ មានតែអ្នកលក់មឈូសឬផ្កាបុណ្យសពប៉ុណ្ណោះដែលប្រើលេខ ៤ ជាលេខទូរសព្ទ។ល។

រីឯលេខ ៩ ក៏ត្រូវបានប្រជាជនជប៉ុនចៀសវាងដូចគ្នា ដោយសារតែវាបញ្ចេញសំឡេងដូចទៅនឹងអក្សរ “ 苦-គុ” ដែលមានន័យថា ការឈឺចាប់ឬការធ្វើទារុណកម្ម។

មូលហេតុនេះទើបបានជាលេខ ៤៩ ត្រូវបានជប៉ុនប្រៀបប្រដូចនឹងអត្ថន័យនៃ “សេចក្ដីស្លាប់ ឬការងទុក្ខឈឺចាប់” ។

Japanese Superstitions: The Basics | Japan Info

ចំណែកនៅ កូរ៉េខាងត្បូងវិញ ​លេខ ៤៩ ផ្សារភ្ជាប់គ្នានឹងពពួកមនុស្ស។ យើងតែឃើញរឿងភាគកូរ៉េមួយចំនួននិយាយអំពីព្រលឹងមនុស្សស្លាប់ ភ្ជាប់ជាមួយនឹងលេខ​ ៤៩ ​ហើយការពិតទៅ ប្រជាជនកូរ៉េពិតជាមានអបិយជំនឿលើរឿងនេះមែន។

តាមប្រភពពី folkency.nfm បានឱ្យដឹងថា ប្រជាជនកូរ៉េ​ជឿថា មនុស្សដែលស្លាប់ទៅ នឹងមិនទាន់អាចទៅចាប់ជាតិភ្លាមៗបានឡើយ ដោយសារពួកគេត្រូវរង់ចាំចន្លោះពី ៧ ទៅ ៤៩ ថ្ងៃសិន ដើម្បីទទួលការវិនិច្ឆ័យទោស។

រៀងរាល់ ៧ថ្ងៃម្ដង ព្រលឹងមនុស្សស្លាប់នឹងត្រូវវិនិច្ឆ័យទោសម្ដង រហូតដល់គ្រប់៧ដង ពោលគឺពួកគេមានពេលតែ ៤៩ថ្ងៃប៉ុណ្ណោះដើម្បីកាត់សេចក្ដីថាអាចទៅចាប់កំណើតថ្មី ​ឬត្រូវជាប់នៅឋានមនុស្សស្លាប់។ បើរកមិនឃើញបុណ្យកុសលអ្វីទេ ព្រលឹងនោះមិនអាចទៅណារួចឡើយ។ ក្នុងកំលុងពេលនេះ សាច់ញាតិសពត្រូវធ្វើបុណ្យឧទ្ទិសកុសលជូនអ្នកស្លាប់ ដើម្បីជួយពួកគេឱ្យជ្រះស្រឡះអំពើបាប ឆាប់បានទៅកាន់ភពថ្មី៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ ជំនឿបុរាណដែលចាស់ៗតែងផ្ដាំ និងហាមមិនឲ្យធ្វើ សុទ្ធតែបញ្ជាក់អត្ថន័យ ខាងក្រោមនេះទាំងអស់

ចុចអាន៖ នៅក្រោយហេតុផល ដែលមនុស្សជាច្រើន​មានតំណមនឹងលេខ​​១៣

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ៧ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ១០ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម