Connect with us

វប្បធម៌ ជំនឿ

សុបិនឃើញស្រះទឹក បកស្រាយពីការងារបច្ចុប្បន្ន មានល្អនិងអាក្រក់មកជាមួយគ្នា

បានផុស

នៅ

កាលបើសុបិនឃើញស្រះទឹក ដែលបោះបង់ចោល ឬធ្លាក់ចូលក្នុងស្រះនោះដោយចៃដន្យ តើវាមានន័យយ៉ាងដូចម្ដេច ទាក់ទងទៅនឹងជំនឿពីដូនតាមក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សុបិនឃើញ​ស្រះទឹក​បានន័យថា​​ ​ការងារ​នៅក្នុងរយៈពេលនេះ ​ឬអ្វីដែលត្រូវ​សង្ឃឹម ប្រហែល​ជាមិន​សូវ​ទទួល​បាន​នូវជោគជ័យឡើយ។ ប៉ុន្តែ​នៅក្នុង​លក្ខខណ្ឌ​នៃ​ការរស់នៅ ទាំង​អាហារ​ហូបចុក​ និង​លុយ​កាក ​មាន​សម​ល្មម​មិន​ខ្វះ​នោះ​ទេ។

សុបិន​ឃើញ​ជីក​ស្រះ​មាន​ន័យថា ក្នុង​អំឡុង​ពេល​នេះ​ ភារកិច្ច​ការងារ​ស្ថិត​ក្នុង​ស្ថានភាព​ល្អ​ប្រសើរ។ វា​អាច​មាន​រហូត​ដល់​ការ​ដំឡើង​ឋានៈ​ និង​ប្រាក់ខែ។

សុបិន​ឃើញ​ស្រះ​ដែល​គេ​បោះបង់ចោល​បាន​ន័យថា ក្នុងអំឡុង​ពេលនេះ​ អាជីវកម្ម​របស់​អ្នក​អាច​មាន​បញ្ហា។ អ្នក​ត្រូវ​តែ​រឹងមាំ​ ដើម្បី​កែប្រែ​បញ្ហា​នេះ​ ប្រសិន​បើ​ទន់ជ្រាយយើង​នឹង​ដួល​ទៅ​តាម​ទំនោរ​នៃ​បញ្ហា​នោះ​ដែរ។ មានសត្រូវប៉ងចង់ផ្ជាញ់យើង ដូច្នេះរឹងមាំនឹងបញ្ហានេះឲ្យបាន ទើបមើលឃើញទ្វារសុភមង្គល។

សុបិន​ឃើញ​ស្រះ​ទឹក​ជ្រៅ​ខ្លាំង​បានន័យថា អ្នក​អាច​មាន​សំណាង​តិចតួច​​​​នៅ​ក្នុង​រយៈពេល​នេះ​ អាច​ថា​មាន​លុយ​ចាយ​ដោយ​មិន​ចាំបាច់​ប្រឹង​ តែ​ក៏​មិនមែន​ឲ្យ​អ្នក​ខ្ជិល​ដែរ។ បានន័យថា អ្នកមានរឿងល្អនិងអាក្រក់មករួមគ្នា ដូច្នេះត្រូវចេះច្នៃបញ្ហាមកជាឱកាស។

សុបិន​​ធ្លាក់​ចូល​ក្នុងស្រះទឹកបានន័យថា អ្វីដែល​អ្នក​សម្រេចចិត្ត ឬធ្វើ​សកម្មភាព​នៅ​ថ្ងៃនេះ អាច​បណ្ដាល​ឲ្យ​អ្នក​មាន​បញ្ហា​នៅ​ពេល​អនាគត។ ប៉ុន្តែ​ប្រសិន​បើ​អ្នក​មាន​ទំនុកចិត្ត​លើ​អ្វី​ដែល​អ្នក​បាន​ធ្វើ ​គ្មាន​អ្វី​ត្រូវ​ខ្លាច​ឡើយ។ ដាក់ទុន ដាក់ចិត្តហើយលះបង់ អ្នកនឹងទទួលបានផល បើទោះបានតិចឬច្រើន តែយ៉ាងណាអ្នកបានធ្វើវាអស់ពីចិត្តរួចទៅហើយ។

សុបិន​ឃើញ​ស្រះទឹក​សិប្បនិម្មិត​ក្នុង​អំឡុង​ពេល​នេះ ​អ្នក​ត្រូវ​ប្រយ័ត្ន​រាល់​ពាក្យ​សំដី​ធំ​តូច​ ដែលត្រូវ​ប្រើ​ជាមួយ​គ្រួសារ។ បើ​មិន​ចេះ​អត់​អោន​ឲ្យ​គ្នា​ទេ​ ជម្លោះ​ឬ​មាន​ការ​តឹង​សសៃក​ដាក់គ្នា​ អាច​នឹង​កើតឡើង​ក្នុង​រង្វង់​គ្រួសារ​មិនខាន៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖យល់សប្ដិឃើញតុកកែ អត្ថន័យល្អនិងអាក្រក់បកស្រាយរួមគ្នាខាងក្រោមនេះទាំងអស់

ចុចអាន៖បកស្រាយអត្ថន័យយល់សប្ដិឃើញសត្វឃ្មុំ ជាប្រផ្នូលឬលាភសក្ការៈ

ចុចអាន៖យល់សប្ដិឃើញរថយន្ត បញ្ជាក់ពីសំណាងជោគលាភ និងប្រផ្នូលឲ្យដល់ជីវិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤ ម៉ោង មុន

ដំណាំសណ្ដែកខៀវ កំពុងមានទីផ្សារខ្លាំង មួយគីឡូក្រាមមានតម្លៃរហូតដល់៣២០០រៀលឯណោះ

ព័ត៌មានជាតិ៥ ម៉ោង មុន

សាកលវិទ្យាល័យ ប៊ែលធី រៀបចំសន្និសីទអន្តរជាតិ ASAIHL ២០២៥ ដែលមានសាកលវិទ្យាល័យចូលរួម១៧ប្រទេសជុំវិញពិភពលោក

ព័ត៌មានជាតិ៦ ម៉ោង មុន

មេដឹកនាំថៃពូកែកាឡៃ និង ពង្រីកបញ្ហានាំរឿងដល់អ្នកជិតខាង !

ព័ត៌មានជាតិ៧ ម៉ោង មុន

សហជីព​កម្ពុជា​អំពាវនាវ​កុំយករឿងដំឡើង​ពន្ធ​របស់​សហរដ្ឋអាមេរិក​ធ្វើ​ជា​អាវុធនយោបាយ និង​ការ​បំភ័យ​កម្មករ

ព័ត៌មានជាតិ៧ ម៉ោង មុន

អាជ្ញាធរ​​នឹងប្រើ​ច្បាប់​រដ្ឋបាល បើពលរដ្ឋ៣គ្រួសារមិនព្រមទទួលសំណង​ជាង​៣លាន​ដុល្លារ​ ពីការសាងសង់ស្ពានឆ្លង​កាត់​ទន្លេ​បាសាក់

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

​កាសែតថៃ៖ ឧកញ៉ា​កុកអាន​​ប្រឈម​ការ​ចាប់ខ្លួន​​នៅថៃ ក្រោយ​សមត្ថកិច្ច​​​បង្ក្រាប​បទល្មើស​​​អន​ឡាញ​១៩​​ទីតាំង​​​មានជាប់​ពាក់​ព័ន្ធ​​

សន្តិសុខសង្គម១៦ ម៉ោង មុន

កម្លាំងចម្រុះ ចុះពិនិត្យទីតាំងច្រកដែលសង្ស័យជាច្រកនាំបារីចូលទឹកដីថៃ ក្រោយយោធាថៃឃាត់ខ្លួនពលរដ្ឋខ្មែរពីរនាក់

ព័ត៌មានជាតិ៧ ម៉ោង មុន

អាជ្ញាធរ​​នឹងប្រើ​ច្បាប់​រដ្ឋបាល បើពលរដ្ឋ៣គ្រួសារមិនព្រមទទួលសំណង​ជាង​៣លាន​ដុល្លារ​ ពីការសាងសង់ស្ពានឆ្លង​កាត់​ទន្លេ​បាសាក់

ព័ត៌មានជាតិ១០ ម៉ោង មុន

ចោទឧកញ៉ា កុក អាន ដោយភ្ជាប់នឹងសម្ដេចតេជោ ជាល្បិចកលដ៏ស្មោគគ្រោករបស់ថៃ ដើម្បីរកលេសបង្ខូចឈ្មោះកម្ពុជាប៉ុណ្ណោះ

កីឡា១២ ម៉ោង មុន

នេះ​បញ្ជីឈ្មោះក្រុមបាល់ទះកំពូល​ទាំង ៥ ក្នុង​​ពាន SEA V League

Sokha Hotels

ព័ត៌មានពេញនិយម