ជីវិតកម្សាន្ដ
ពីអ្នកប្រើចុងប៊ិច ប្តូរមកប្រើចុងកាំភ្លើង ដើម្បីការពារបូរណភាពទឹកដីជាតិខ្មែរ
បុរសមុខមាំ ដៃទាំងសងសាក់យ័ន្តជុំដោយខ្សែអង្កាំ មាឌធំក្រអាញពេញដោយអំណាច ឈ្មោះ សរ សុវណ្ណ ដែលត្រូវបានមហាជនកំពុងចាប់អារម្មណ៍នោះ ជានាយទាហានការពារព្រំដែនភូមិសាស្ត្រ ខេត្តបន្ទាយមានជ័យ និងជាធនធានមនុស្សចេញ ពីសមាគមអ្នកនិពន្ធខ្មែរ។ នេះបើតាមការបញ្ជាក់ពី លោក ពៅ សុខ សមាជិកសមាគមអ្នកនិពន្ធខ្មែរតាមរយៈបណ្តាញសង្គមហ្វេសបុក និងដោយមានការទទួលស្គាល់ពីសាមុីខ្លួន។

ប្រភពដដែលបញ្ជាក់ថា លោក សរ សុវណ្ណ ជាអតីតសិក្ខាកាមសមាគមអ្នកនិពន្ធខ្មែរជំនាន់ទី១៥ អំឡុងឆ្នាំ២០០១ ពោលគឺ២៤ឆ្នាំមុន។ ហើយដោយសារតែលោកជាមនុស្សចូលចិត្តដើរម្នាក់ឯង គ្មានបក្សពួក និងរស់នៅបែបឯកោ ដំណើរជីវិតបន្ទាប់របស់លោក ពុំមានសិក្ខាកាមរួមជំនាន់ណាម្នាក់អាចលម្អិតច្បាស់បានឡើយ។
យ៉ាងណា ជាង ២ទសវត្សរ៍ ក្រោយបុរសឯកោរូបនេះឃ្លាតឆ្ងាយពីសមាគមអ្នកនិពន្ធខ្មែរ ដ្បិតមិនមានអ្នកបានដឹងលម្អិតទាក់ទងនឹងដំណើរជីវិតរបស់លោក ប៉ុន្តែបច្ចុប្បន្នមហាជនសុទ្ធតែបានជ្រាបជាក់ថា ពីអ្នកប្រើចុងប៊ិច លោក សរ សុវណ្ណ រហ័សនាម តោកំណាចអធិរាជបារីស្លឹកសង្កែ បានផ្លាស់មកបម្រើក្នុងជួរកងទ័ព ក្នុងនាមជាកម្លាំងការពារជាយដែន ឈរជើងនៅកងវរៈ ៨៩១ ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ។
ដោយឡែក ពាក់ព័ន្ធនឹងការលើកឡើងដែលថា លោកជាអតីតប៉ូលីស A3 ដែលហ្វឹកហាត់ខ្លាំងបំផុត សម្រាប់ ច្បាំងជាមួយកងទ័ពខ្មែរក្រហម (ប៉ុល ពត) ក្នុងទសវត្សរ៍៨០ នោះ លោកបានបដិសេធ និងស្នើកុំឱ្យលើកតម្កើង លោកហួសពីការពិត។ លោកថា “ខ្ញុំមិនពូកែឬជាមេទព័អីទេ សូមបងប្អូនកុំលើកតំកើងខ្ញុំឱ្យហួសពីការពិតអី”។ លោកបន្ថែមថា លោក ក៏ដូចជាមិត្តរួមអាវុធដទៃ ដែលប្ដេជ្ញាការពារទឹកដឹមិនឱ្យសត្រូវឈ្លានពានបានជាដាច់ខាត និងហ៊ានប្ដូរផ្ដាច់ដល់ដង្ហើមចុងក្រោយ។

ដ្បិតបុរសស្ងប់ស្ងាត់រហ័សនាមតោកំណាចអធិរាជបារីស្លឹកសង្កែរូបនេះ ហាក់ចង់រក្សាអាថ៌កំបាំងសាវតាររបស់ខ្លួនយ៉ាងណាក្តី តែក៏មានប្រភពដែលស្គាល់លោកជាច្រើន ចេញមកទម្លាយបន្តបន្ទាប់ ដោយអះអាងថា លោកជាអ្នករៀនសូត្រជ្រៅជ្រះមួយ បានបួសរៀនតាំងពីកុមារភាព មានទាំងចំណេះ និងប្រសព្វទាំងកិច្ចការ។ ពិសេសភាពហានក្លាក្នុងនាមជាកងទ័ព ដែលមានតែអាវុធ សេចក្តីមោះមុត និងយុទ្ធសាស្ត្រប្រយុទ្ធតតាំងនឹងសត្រូវឈ្លានពាន៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២១ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២០ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ



