ព័ត៌មានជាតិ
ដំណាំសណ្ដែកខៀវ កំពុងមានទីផ្សារខ្លាំង មួយគីឡូក្រាមមានតម្លៃរហូតដល់៣២០០រៀលឯណោះ
លោក ម៉ៅ ណយ អាយុ៤៥ឆ្នាំ មានទីលំនៅបច្ចុប្បន្ននៅភូមិចុងផាងឃុំពូជ្រៃ ស្រុកពេជ្រាដាខេត្តមណ្ឌលគិរី បានប្រាប់«កម្ពុជាថ្មី»នៅថ្ងៃទី៨ ខែកក្កដាឆ្នាំ២០២៥នេះថា សព្វថ្ងៃគាត់មានរបរកសិកម្មដាំដំណាំសណ្ដែកខៀវ(សណ្តែកបាយ)ជាច្រើនឆ្នាំកន្លងមកហើយ ដែលដំណាំប្រភេទនេះកំពុងមានទីផ្សារយ៉ាងខ្លាំង។

លោកបន្តថា សណ្ដែកខៀវដែលដាំដុះនោះមានផ្ទៃដីចំនួន១៧ហិកតា។ ហើយកសិករជាច្រើននៅក្នុង ឃុំទាំងមូលរាប់ទាំងរាប់បញ្ចូលទាំង រូបគាត់ផងបានចាប់ផ្ដើមសម្រុកនាំគ្នាប្រមូលផលសណ្ដែកខៀវព្រមៗគ្នាបន្ទាប់ពីដាំ អស់រយៈពេលបីខែកន្លងមក។ លោកបន្ថែមថាកត្តាដែលជំរុញឱ្យលោកងាកមកចាប់ របរកសិកម្មដាំសណ្ដែកខៀវនេះ ដោយយល់ឃើញ ថាដំណាំមួយប្រភេទនេះ ងាយស្រួលដាំ ចំណាយដើមតិច បានឲ្យផលលឿន ងាយស្រួលរកទីផ្សាដែល ហើយចំណាយពេលមើលថែត្រឹមតែ៩០ថ្ងៃប៉ុណ្ណោះ កសិករនឹងអាចប្រមូលផលបានហើយ។

លើសពីនោះចំពោះតម្លៃវិញ ក៏បានថ្លៃគួរសមដែរ ដោយឆ្នាំមុនបានត្រឹមតែ២៨០០រៀលក្នុងមួយគីឡូក្រាម តែចំណែកឆ្នាំនេះដើមដៃបានរហូតទៅដល់៣២០០រៀលឯណោះ ក្នុងមួយគីឡូក្រាម។ ហើយបច្ចុប្បន្នតម្លៃក៏ចាប់ផ្ដើមថមថយចុះបន្តិចបន្តួច ដោយយោងទៅលើអាកាសធាតុភ្លៀងធ្លាក់ធ្វើឲ្យសណ្ដែកហាលមិនសូវស្ងួតល្អ។ បន្ថែមពីនេះ អ្វីដែលជាផលប៉ះពាល់បន្តិចបន្តួចសម្រាប់កសិករដាំសណ្តែកខៀវនៅក្នុងឆ្នាំនេះ គឺកត្តាអាកាសធាតុ គឺចាប់តាំងពីដើមរដូវមក គឺមានការធ្លាក់ភ្លៀងជាញឹកញាប់ រហូតមកដល់ពេលប្រមូលផលរួចដែលតម្រូវឱ្យយើង ពិបាកនៅក្នុងការហាលវាសាចុះសារឡើងផងដែរ។

លោកបានបញ្ជាក់ថា បើទោះបីជាមានផលប៉ះពាល់ពីអាកាសធាតុយ៉ាងណាក៏ដោយ ក្នុង មុខរបរកសិកម្មដាំសណ្ដែកខៀវនេះ លោកនៅតែអាចប្រមូលផលបាន ជាង១០តោនឯណោះបើសរុបផ្ទៃដីទាំង១៧ហិកតានៅក្នុងឆ្នាំនេះ ដោយឡែកបើធៀបនឹងឆ្នាំមុនគឺមិនខុសគ្នាប៉ុន្មាននោះទេ។ក្នុងនាមកសិករមួយរូបរស់នៅនៅខេត្តមណ្ឌលគិរី មានបទពិសោធដាំសណ្ដែកខៀវច្រើនឆ្នាំ សូមផ្ដាំទៅប្រជាពលរដ្ឋក៏ដូចជាកសិករផ្សេងដែលមានដីទំនេរ មិនទាន់សម្រេចចិត្តដាំដំណាំអ្វី ឬដាំដំណាំផ្សេងហើយមិនជោគជ័យ អាចងាកមកដាំ ដំណាំសណ្ដែកខៀវមួយប្រភេទនេះវិញម្ដង ព្រោះ ដំណាំមួយនេះមិនពិបាកមើលខែ ហើយមិនចំណាយដើមទុនច្រើនជាពិសេស គឺឆាប់ប្រមូលផលបានលឿន។

ប៉ុន្តែអ្វីសំខាន់គឺយើងត្រូវព្យាយាមមើលថែវាឱ្យបានល្អទើបវាអាចហុចទិន្នផលបានច្រើន។ ព្រោះគ្មានការងារអ្វីងាយស្រួលនោះទេ ដូច្នេះមានតែខិតខំប្រឹងប្រែង តែប៉ុណ្ណោះទើបអាច រកប្រាក់ចំណូលផ្គត់ផ្គង់ជីវភាពគ្រួសារ ក៏ដូចជាលើកកម្ពស់សេដ្ឋកិច្ចជាតិផងដែរ។

ជាមួយគ្នានេះ លោក អុីត កៃ ដែលជាជំទប់ទីមួយនៃឃុំពូជ្រៃ ស្រុកពេជ្រាដាខេត្តមណ្ឌលគិរី ក៏បានឱ្យដឹងផងដែរថា ប្រជាពលរដ្ឋទូទាំងឃុំ ភាគច្រើនប្រកបរបរកសិកម្ម ដាំដំណាំផ្សេងផ្សេងរួមមានដំណាំកសិឧស្សាហកម្ម ស្វាយចន្ទី ដំណាំកៅស៊ូ។

ដោយឡែក ដំណាំរដូវដែលមានរយៈពេលខ្លីរួមមាន ស្រូវ សណ្តែក ពោត ល្ង និងដំណាំផ្សេងផ្សេងទៀត។ លោកបានបញ្ជាក់ថា នៅពេលបច្ចុប្បន្ននារដូវនេះប្រជាពលរដ្ឋភាគច្រើន បានកំពុងសម្រុកនាំគ្នា ប្រមូលផលសណ្ដែកខៀវ ដែលជាដំណាំមួយប្រភេទ ដែលប្រើពេលត្រឹមតែបីខែប៉ុណ្ណោះ។

លើសពីនោះក្នុងនាមអាជ្ញាធរឃុំ ក៏សូមផ្ដាំផ្ញើក៏ដូចជាជំរុញទៅដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាននិងប្រជាពលរដ្ឋ នៅតំបន់ផ្សេង បើសិនជាមានដី ទំនេរអាចងាកមកបង្កបង្កើនផល បង្កើនការដាំដុះ ដើម្បីអាចរកប្រាក់ចំណូលបន្ថែម និងកាត់បន្ថយភាពក្រីក្រព្រោះប្រទេសរបស់យើងក្រោមម្លប់នៃ(សន្តិភាព) ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលនៅពេលបច្ចុប្បន្ននេះកសិករដែលប្រកបរបរកសិកម្មប្រើប្រាស់សុទ្ធតែម៉ាស៊ីនមិនមានប្រើ កម្លាំងពលកម្មតាមបែបបុរាណនោះទេ ដូច្នេះ មិនលំបាកក្នុងការប្រកបរបរកសិកម្មដាំដុះនោះឡើយ។ ជាពិសេសប្រជាពលរដ្ឋក៏ដូចជាពលករដែលទើបត្រឡប់មកពីប្រទេសថៃ មានដីអាចចាប់យកអាជីពការដាំដុះនេះវិញ ពីព្រោះ មានឈ្មួញក៏ដូចជារោងចក្រជាច្រើននៅក្នុងស្រុកទន្ទឹង រង់ចាំទិញកសិផលរបស់បងប្អូនផងដែរ។

ទន្ទឹមនឹងនោះលោក សុង ឃាង ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទបានឱ្យដឹងផងដែរថា ដំណាំសណ្ដែកបាយអនុវត្តបានសរុបចំនួន២១.៣២៥ហិកតា ស្មើនឹង១០១.៥% នៃផែនការឆ្នាំ។

លោកបញ្ជាក់ថា ដំណាំសណ្ដែកបាយ មានផ្ទៃដីប្រមូលផលសរុបចំនួន ១៧៥៧ហិកតា។ ទិន្នផលមធ្យម១.២៨១តោន/ហិកតា និងបរិមាណផលសរុបចំនួន២.២៥០តោន។ ឯតម្លៃនៅក្នុងឆ្នាំនេះសមរម្យចន្លោះពី២៨០០ទៅ៣២០០រៀលក្នុង១គីឡូក្រាម៕
អត្ថបទ ៖ រៀម សុខហេង
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


