ព័ត៌មានជាតិ
ចោទឧកញ៉ា កុក អាន ដោយភ្ជាប់នឹងសម្ដេចតេជោ ជាល្បិចកលដ៏ស្មោគគ្រោករបស់ថៃ ដើម្បីរកលេសបង្ខូចឈ្មោះកម្ពុជាប៉ុណ្ណោះ
រឿងដែលកំពុងផ្ទុះក្នុងសារព័ត៌មានថៃ ថ្ងៃនេះ ពាក់ព័ន្ធនឹងការចោទប្រកាន់លោក កុក អាន ភ្ជាប់ជាមួយបណ្តាញឧក្រិដ្ឋកម្មឆបោកតាមអនឡាញ និងទាញភ្ជាប់មកសម្ដេចតេជោ ហ៊ុន សែន គ្មានអ្វីប្លែកសូម្បីតែបន្តិចសម្រាប់ក្រសែភ្នែកអ្នកតាមដាននយោបាយប្រទេសថៃ។ គេបានមើលឃើញកាន់តែច្បាស់ថា មេដឹកនាំថៃពិតជាក្រឡិចក្រឡុចហើយល្បិចកលរបស់ពួកគេកាន់តែស្មោគគ្រោកខ្លាំងឡើង។

រឿងដែលកើតមាននៅថ្ងៃនេះ ត្រូវគេមើលឃើញថា គ្រាន់តែជាល្បិចទុច្ចរិតរបស់អ្នកដឹកនាំប្រទេសនេះ ដើម្បីបិទបាំងភាពអាម៉ាស់របស់ខ្លួន ហើយបៀមឈាមព្រួសដាក់កម្ពុជាដូចទម្លាប់ដែលពួកគេបានធ្វើរួចមកហើយ។
គួរកត់សម្គាល់ថា ក្នុងប៉ុន្មានថ្ងៃចុងក្រោយនេះ ប្រទេសថៃជួបនឹងស្ថានភាពធ្ងន់ធ្ងរណាស់ពាក់ព័ន្ធទៅនឹងឧក្រិដ្ឋកម្មឆបោកតាមអនឡាញ រហូតដល់អ្នកជំនាញ និងអ្នកនយោបាយថៃមួយចំនួន ចាត់ទុកប្រទេសថៃ ថា ស្ថិតក្នុងស្ថានភាពប្រកាសអាសន្ន ពីព្រោះការរកឃើញបណ្តាញឧក្រិដ្ឋកម្មតាមអនឡាញមានច្រើនខ្លាំងពេកដែលមិនគួរឱ្យជឿ។

ដូច្នេះ មន្ត្រីថៃដែលពោរពេញដោយល្បិចខូចរាប់រយជំពូក ក៏ដេករកនឹកថា តើធ្វើដូចម្តេចដើម្បីលុបលាងភាពអាម៉ាស់របស់ខ្លួន និងអាចជះបញ្ហានេះដាក់កម្ពុជាបាន។ ប្រសិនបើរឿងនេះកើតនៅតាមបណ្តោយព្រំដែន គឺពិតជាងាយស្រួលណាស់សម្រាប់មន្ត្រីថៃក្នុងការផ្ទេរមកឱ្យកម្ពុជាតាមរយៈការចោទប្រកាន់ទាំងបំពានថា ក្រុមឧក្រិដ្ឋជនឆ្លងដែនពីកម្ពុជា ដូចដែលពួកគេធ្លាប់បានធ្វើកាលពីពេលកន្លងទៅ។
ប៉ុន្តែគ្រប់ករណីទាំងអស់ដែលកើតឡើងចុងក្រោយនេះគឺស្ថិតនៅជ្រៅក្នុងទឹកដីថៃដែលឆ្ងាយពីព្រំដែនកម្ពុជា។ ដូច្នេះ មានមធ្យោបាយតែមួយគត់ដែលពួកគេអាចធ្វើបាន គឺការចោទដាក់លើអ្នកជំនួញដែលមានទំនាក់ទំនងជាមួយមេដឹកនាំកម្ពុជា ដោយប្រើយុទ្ធសាស្ត្រព្រួញមួយបាញ់បានសត្វពីរ៖ ទី១ គឺបៀមឈាមព្រួសដាក់កម្ពុជា និងទី២ គឺបង្ខូចឈ្មោះមេដឹកនាំកម្ពុជា ពិសេសសម្ដេចតេជោ ហ៊ុន សែន ដោយចោទថា លោក កុក អាន ស្និទ្ធជាមួយសម្ដេចតេជោ ហ៊ុន សែន ជាការស្រេច។ ល្បិចនេះនៅលើគោកពេកហើយ និងក៏មិនខុសពីក្រុមជ្រុលនិយខ្មែរបាននិងកំពុងធ្វើនោះឡើយ។

បើពិនិត្យឱ្យបានដិតដល់ជាងនេះទៀត ទង្វើរបស់អាជ្ញាធរថៃ គឺមិនខុសអ្វីពីការចាប់មនុស្សជាចំណាប់ខ្មាំងនោះឡើយ។ ជម្លោះបញ្ហាព្រំដែនស្រាប់តែរាលដាលដល់អ្នកជំនួញដែលជារឿងមិនគួរឱ្យជឿនិងមិនគួរកើតមានឡើងទាល់តែសោះ។ យើងអាចចោទជាសំណួរថា ប្រសិនបើលោក កុក អាន មានកំហុសរឿងបណ្តាញឆបោកតាមអនឡាញមែន ចុះហេតុដូចម្តេចបានជាអាជ្ញាធរថៃមិនចាត់ការគាត់តាំងពីយូរមកហើយ?
ហេតុដូចម្តេចទើបតែមកផ្អើលនៅពេលដែលកម្ពុជានិងថៃមានទំនាស់តានតឹងរឿងព្រំដែននៅពេលនេះ? ពីព្រោះនរណាក៏ដឹងដែរថា លោក កុក អាន ចេញចូលរកស៊ីនៅស្រុកថៃយូរមកហើយដោយលោកមានផ្ទះនិងមានមុខជំនួញជាច្រើននៅក្នុងប្រទេសថៃ។

នយោបាយចាប់ចំណាប់ខ្មាំងបែបនេះមិនគួរធ្វើទាល់តែសោះពីព្រោះវាប៉ះពាល់ធ្ងន់ធ្ងរណាស់ដល់ជំនឿទុកចិត្តរបស់អ្នកវិនិយោគទុន ពីព្រោះទាំងនៅកម្ពុជា ទាំងនៅថៃ សុទ្ធតែមានអ្នកជំនួញជនជាតិទាំងពីរចេញចូលរកស៊ីជាច្រើន។
មេដឹកនាំខ្មែរ ទាំងសម្ដេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ទាំងសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សុទ្ធតែធ្លាប់បានបញ្ជាក់ថា មិនត្រូវធ្វើឱ្យទំនាស់ព្រំដែនរាលដាលទៅក្នុងវិស័យផ្សេងឡើយ។ សម្ដេច ហ៊ុន សែន ថែមទាំងធ្លាប់បានអំពាវនាវកុំឱ្យមានការរើសអើងជនជាតិថៃនិងកុំធ្វើពហិកាទំនិញថៃទៀតផង។ នេះសបញ្ជាក់ថា មេដឹកនាំកម្ពុជាមានភាពចាស់ទុំជាងមេដឹកនាំថៃឆ្ងាយណាស់។ ផ្ទុយទៅវិញ មេដឹកនាំថៃទាំងស៊ីវិលនិងយោធាតែងតែបញ្ចេញប្រតិកម្មដោយខ្វះភាពចាស់ទុំយ៉ាងខ្លាំង ហើយបានប្រើល្បិចកលពិសពុលនិងស្មោគគ្រោកកាន់តែខ្លាំង៕
ដោយសាស្ត្រាចារ្យ វង្ស មករា
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


