Connect with us

សន្តិសុខសង្គម

កម្លាំងចម្រុះ ចុះពិនិត្យទីតាំងច្រកដែលសង្ស័យជាច្រកនាំបារីចូលទឹកដីថៃ ក្រោយយោធាថៃឃាត់ខ្លួនពលរដ្ឋខ្មែរពីរនាក់

បានផុស

នៅ

កម្លាំងជំនាញចម្រុះ ក្នុងនោះមានកម្លាំងនគរបាលអន្តោប្រវេសន៍ និងកម្លាំងយោធា កាលពីព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ ម្សិលមិញនេះ បានចុះត្រួតពិនិត្យច្រករបៀងដែលគេសង្ស័យថា ជាចំណុចនាំចេញបារីចូលទៅប្រទេសថៃហើយត្រូវបានយោធាថៃឃាត់ខ្លួនពលរដ្ឋខ្មែរចំនួនពីរនាក់ កាលពីពេលកន្លងទៅថ្មីៗនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការចុះពិនិត្យចំណុចសង្ស័យនេះ ធ្វើឡើងបន្ទាប់ពីទទួលដំណឹងពីការឃាត់ខ្លួនពលរដ្ឋខ្មែរពីរនាក់ពីសំណាក់យោធាថៃ ពាក់ព័ន្ធការលួចនាំចូលបារីរាប់ម៉ឺនកញ្ចប់ឆ្លងដែនចូលទឹកដីថៃ ដោយគ្មានការអនុញ្ញាត កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥កន្លងទៅ។

ទីតាំងច្រកដែលគេសង្ស័យជាច្រកនាំបារីចូលក្នុងទឹកដីថៃ គឺស្ថិតនៅខាងក្រោយ កាស៊ីណូ ដែលនៅមិនឆ្ងាយពីច្រកអន្តរជាតិភ្នំដី និងច្រកមួយកន្លែងទៀតដែលជាច្រកកូនភ្នំចាស់ ដែលបច្ចុប្បន្នគេបានវាយស័ង្គសី បិទ ហើយគោលដៅទាំងពីរនេះគឺស្ថិតក្រោមការគ្រប់គ្រងរបស់កម្លាំងនគរបាលវីរៈសេនាតូចការពារព្រំដែនគោកលេខ ៨១៧។ តែទោះយ៉ាងណាការចុះពិនិត្យរបស់មន្ត្រីជំនាញនៅពេលនេះ គេមិនបានដឹងថា តើការពិនិត្យនេះនឹងទទួលបានលទ្ធផលបែបណានោះទេ។

ដោយឡែកស្ត្រីឈ្មោះ ខេម ណៃ អាយុ៣៥ឆ្នាំ រស់នៅក្បែរចំណុចដែលគេសង្ស័យនេះបានរៀបរាប់ទាំងទឹកភ្នែកថា ខ្លួនត្រូវជាភរិយារបស់ឈ្មោះ កៀត កាយ និងម្នាក់ទៀតគឺត្រូវជាក្មួយថ្លៃ ដែលត្រូវកម្លាំងយោធាថៃចាប់ខ្លួន។ បើតាមស្រីឈ្មោះ ខេម ណៃ ការដែលប្ដីរបស់ខ្លួនត្រូវទាហានថៃចាប់នោះ គឺគាត់បានចេញទៅស៊ីឈ្នួលលីបារីឆ្លងដែនឲ្យឈ្មួញដើម្បីបានប្រាក់កម្រៃយកមកចិញ្ចឹមគ្រួសារ ដែលនេះជាលើកទីមួយ ហើយក៏ត្រូវទាហានថៃចាប់តែម្ដង ទាំងខ្លួនទើបសម្រាលកូនបាន ២០ថ្ងៃ ហើយបច្ចុប្បន្នគឺបាត់ដំណឹង សូន្យឈឹងតែម្ដង ក្រោយពីឮដំណឹងថា ប្ដីរបស់ខ្លួន និងប្អូនប្រុស ត្រូវបានកម្លាំងយោធាថៃបញ្ជូនទៅកាន់អង្គភាពគយនិងរដ្ឋាករ ខេត្តស្រះកែវ ដើម្បីអនុវត្តតាមផ្លូវច្បាប់។

គួរបញ្ជាក់ថា ពលរដ្ឋខ្មែរចំនួនពីរនាក់ ត្រូវបានទាហានព្រំដែនថៃឃាត់ខ្លួន បន្ទាប់ពីពួកគេកំពុងលីការ៉ុងដែលសុទ្ធសឹងជាបារី រាប់ម៉ឺនកញ្ចប់ឆ្លងដែនចូលទឹកដីថៃ ដោយគ្មានការអនុញ្ញាត។ យោងតាមការផ្សាយរបស់គេហទំព័រក្នុងប្រទេសថៃបានលើកឡើងថា កម្លាំងកងទ័ពជួរមុខថៃបានធ្វើការល្បាតតាមខ្សែបន្ទាត់ព្រំដែនកាលពីរសៀលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥ ក៏បានឃើញមានមនុស្សពីរនាក់កំពុងឈររេរាជាមួយនឹងការ៉ុងពណ៌ក្រហមជាច្រើនការ៉ុង។ នៅពេលនោះកម្លាំងយោធាព្រំដែនថៃ បានចុះត្រួតពិនិត្យទើបដឹងថា ក្នុងការ៉ុងទាំងនោះសុទ្ធតែជាបារីបរទេសដែលបម្រុងនាំចូលទៅក្នុងផ្សារខៅឌីន តាមច្រកខាងក្រោយផ្សារ ទើបយោធាថៃឃាត់ខ្លួនតែម្ដង។ ពួកគេទាំងពីរនាក់មានឈ្មោះ ១.កៀត កាយ ភេទប្រុស អាយុ៣៦ឆ្នាំ និង២.ខាយ ឈឿន ភេទប្រុស អាយុ២២ឆ្នាំ ជាជនជាតិខ្មែរ រួមជាមួយនឹងបារីចំនួន ១៥.៦០០ កញ្ចប់។

តាមចម្លើយាសារភាព បារីទាំងនេះគឺពួកគេស៊ីឈ្នួលលីឆ្លងដែនឲ្យឈ្មួញដែលចូលមកក្នុងប្រទេសថៃ ចំច្រក ៧៧ ថៃ ក្នុងឃុំក្លងហាត ស្រុកក្លងហាត ខេត្តស្រះកែវ និងខាងកម្ពុជា គឺស្ថិតក្នុងស្រុកសំពៅលូន ខេត្តបាត់ដំបង៕

អត្ថបទ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋបាលខេត្តប៉ៃលិន ប្រារព្ធទិវាមច្ឆាជាតិ ១ កក្កដា២០២៥ និង​ជំរុញ​ការ​ទប់ស្កាត់បទល្មើសនេសាទខុសច្បាប់

ព័ត៌មានជាតិ៥ ម៉ោង មុន

ថៃចង់ប្ដឹងកម្ពុជារឿងទាហានជាន់មីនក្នុងដីខ្លួនទៅUN÷ មេស៊ីម៉ាក់ ពន្យុះឱ្យថៃកាន់ដៃកម្ពុជាទៅICJ តែម្តងទៅ ព្រោះជាតុលាការរបស់UNស្រាប់

ព័ត៌មានជាតិ៦ ម៉ោង មុន

ប្រតិភូ​គណៈ​ចលនា​សាសនិកឥស្លាមកម្ពុជា អញ្ជើញ​ជួបសំណេះសំណាល និង​នាំ​យក​អំណោយ ឧបត្ថម្ភ​ជូនកងកម្លាំងជួរមុខ នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ

សន្តិសុខសង្គម៦ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ បង្រ្កាបទីតាំងលួចបង្កប់​ល្បែង​អនឡាញ​នៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ឃាត់ខ្លួនជនជាតិចិន១២នាក់

ព័ត៌មានជាតិ៧ ម៉ោង មុន

កសិករ​ដាំ​ទុរេន​នៅ​ក្បែរ​ទឹក​ជ្រោះប៊ូ​ស្រា​ ចាប់ផ្ដើមប្រមូលផលបានបណ្តើរៗហើយ

Sokha Hotels

ព័ត៌មានពេញនិយម