Connect with us

វប្បធម៌ ជំនឿ

សុបិនឃើញខ្មោចព្រាយបិសាចឬអារក្ស អាចនឹងមានរឿងក្ដីក្ដាំ ដល់ថ្នាក់ត្រូវឡើងតុលាការ

បានផុស

នៅ

សុបិនឃើញខ្មោចព្រាយបិសាច តាមជំនឿពីដូនតាខ្មែរ គឺសុទ្ធតែជាពពួកអមនុស្ស ដែលចង់មកយាយីយើង ឬប្រសិនបើយើងមានរាសីទាបជាង អាច​នឹង​មាន​ជំងឺ​ដំកាត់​ណាមួយ​មិន​ខាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក្នុង​ន័យ​នេះ ​គ្រូ​ ណុប នឹង​បកស្រាយ​តាម​រូបភាព​របស់មិត្ត​អ្នក​អាន ​ដែល​បាន​យល់​សប្តិ​ឃើញ ​ឲ្យ​បាន​ដឹង​ពី​ហេតុភេទ​កើតឡើង​ក្នុង​ជីវិត​បច្ចុប្បន្ន​នេះ។

សុបិនឃើញបិសាច ​បញ្ជាក់​អត្ថន័យ​ថា ​អ្នក​នឹង​មាន​លាភ​សំណាង ​ដែលរឿងទាំងនោះ​ចេញ​ពី​ការ​ប្រថុយ​អ្វីមួយ ឬអាចទទួលបានព័ត៌មានល្អៗ​ពីអ្នកជុំវិញខ្លួន​ផងដែរ។ ឈប់​ភ័យ​ព្រួយ​បារម្មណ៍ ថា​អ្នក​នឹង​ជួប​ទុក្ខ​ចុះ​ វា​មិន​អី​ឡើយ​ ទាំងនេះ​ជា​ន័យ​ផ្ទុយ​ ​ព្រោះ​បិសាច​ខ្លះ​មិន​អាក្រក់​ទាំងអស់​ឡើយ។

សុបិន​ឃើញ​បិសាច​ជា​ច្រើន​ មក​រញ៉េរញ៉ៃ​ជាមួយ​យើង​ បាន​ន័យថា ​អ្នក​អាច​ជួប​នឹង​សេចក្ដី​ទុក្ខ​ទាំង​ផ្លូវកាយ​និង​ផ្លូវចិត្ត ជា​សេចក្ដី​ក្រៀមក្រំ ។ ដែល​ទាំង​នោះ ​វា​មិន​បាន​នាំ​​ភាព​រីករាយ​មក​ឲ្យ​យើង​ឡើយ។ បើ​អាច​គួរ​សូត្រ​មន្ត​រំដោះ​គ្រោះ​ចេញ ​ឬ​ឲ្យ​ព្រះសង្ឃ​ស្រោច​ទឹក​ក៏​បាន។

សុបិន​ឃើញ​អារក្ស​ដែលមាន​ស្នែង​ និង​កន្ទុយ ​បកស្រាយ​ថា​ សុបិន​នេះ​នឹង​និយាយ​អំពី​ស្នេហា។ អ្នក​ដែល​មាន​ដៃគូ​ស្នេហា​ក្នុង​រយៈពេល​នេះ ​ប្រហែលជា​មិន​រលូន​ប៉ុន្មាន​ទេ​។ អ្នកទាំងពីរ​នឹង​មាន​ជម្លោះ​ពី​ខាងក្រៅ​ ហើយ​នាំ​ចូល​មកក្នុងផ្ទះនាំភាព​ក្ដៅក្រហាយ​ឲ្យ​គ្នា​ បើ​ម្នាក់ៗ​មិន​ចេះ​អត់​អោន​ទេ​ នឹង​អាច​ឈាន​ទៅ​បែកបាក់​មិន​ខាន។

សុបិន​ឃើញ​ខ្លួនឯង​កំពុង​តែ​រត់ចេញ​ពី​អារក្ស​ ឬ​បិសាច​ បាន​ន័យ​ថា ​ក្នុង​ខណៈ​នេះ ​អ្នក​កំពុង​ជួប​បញ្ហា​ជាប់​គាំង​ដោះស្រាយ​មិនចេញ។ ពពួក​អារក្ស​ឬ​បិសាច ​គឺ​តំណាង​ឲ្យ​មនុស្ស​អាក្រក់​ដែល​តាម​យាយី​យើង ​មិន​ចេះ​ចប់​ ដែល​ពួក​នោះ​ នឹង​នាំ​បញ្ហា​រហូត​ដល់​ថ្នាក់​ត្រូវ​ឡើង​តុលាការ ​ឬ​មាន​បណ្ដឹង​រញ៉េរញ៉ៃ​ ដែល​អ្នក​ត្រូវ​មក​ខាត​ពេល​ជាមួយ។

សុបិន​ឃើញ​អារក្ស​ស៊ីសាច់​មនុស្ស​ បញ្ជាក់​បានថា ក្នុង​អំឡុង​ពេលនេះ ​អ្នក​អាច​ជួប​ប្រទះ​បញ្ហា​ដែល​បណ្ដាល​ឲ្យ​មាន​រឿងរ៉ាវឈ្លោះគ្នា ​ឬ​ថា​គូស្វាមី​ភរិយា​ អាច​ជួប​ប្រទះ​ឧបសគ្គ​ក្នុង​បញ្ហា​ស្នេហា៕

គ្រូ ណុប

ចុចអាន៖យល់សប្ដិឃើញប្រភេទបក្សី ជាប្រផ្នូលនាំលាភសំណាង និងកិត្តិយសមកឲ្យអ្នក

ចុចអាន៖យល់សប្ដិឃើញខ្លួនឯងយំ មិនមែនមានន័យថា អ្នកជួបសំណាងអាក្រក់ឡើ

ចុចអាន៖យល់សប្ដិឃើញវត្ថុបុរាណ ឬប្រសាទ មានអត្ថន័យបែបនេះសោះ!

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលខេត្តពោធិ៍សាត់ ចុះ​ត្រួត​ពិនិត្យ​បទល្មើស​នេសាទ​ក្នុង​រដូវ​បិទ រក​ឃើញ​មាន​ត្រី​កើន​ឡើង​ជាង​ឆ្នាំ​មុន

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក​ ហេង សួរ ឯកភាព​ជា​មួយ​ CDRI ដើម្បី​សិក្សា​ស្រាវជ្រាវ​ពី​វឌ្ឍនភាព​តម្រូវ​ការ​ជំនាញនៅលើទីផ្សារ

សន្តិសុខសង្គម៤ ម៉ោង មុន

អាវុធហត្ថខេត្តតាកែវ បង្ក្រាបជនសង្ស័យគ្រឿងញៀន៥នាក់បញ្ជូនទៅតុលាការ

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងការងារ សហការជាមួយ ILO-BFC ពង្រឹងសមត្ថភាពមន្ត្រីផ្សះផ្សាវិវាទការងារ

ជីវិតកម្សាន្ដ៨ ម៉ោង មុន

សមាគមសិល្បករខ្មែរ​ នឹងនាំយកថវិកាពីសប្បុរសជនជូនកងទ័ពឆាប់ៗ ខណៈ «មូលនិធិទ្រទ្រង់កងទ័ពការពារព្រំដែនជាតិ» ដំណាក់កាលទី១​ ទើបបិទបញ្ចប់

Sokha Hotels

ព័ត៌មានពេញនិយម