វប្បធម៌ ជំនឿ
យល់សប្ដិឃើញវត្ថុបុរាណ ឬប្រាសាទ មានអត្ថន័យបែបនេះសោះ!
សុបិនឃើញវត្ថុបុរាណផ្សេងៗ សុទ្ធតែបង្ហាញពីវត្ថុបំណងនៃហេតុការណ៍ក្នុងយល់សប្ដិ ឲ្យយើងបានដឹងពីរឿងរ៉ាវនៅខាងក្រៅបច្ចុប្បន្ននេះ។ ខ្លះជាប្រផ្នូល ខ្លះជាហេតុភេទ ឬរឿងមិនសមប្រកបណាមួយក្នុងជីវិត។

សុបិនឃើញវត្ថុបុរាណ បញ្ជាក់បានថា ក្នុងអំឡុងពេលនេះ អ្នកនឹងមានសុខភាពល្អ គ្មានជំងឺដំកាត់ណាមកយីយា ជាពិសេសអាយុកាន់តែវែងដោយសារសុខភាពអ្នកល្អ។
សុបិនទិញវត្ថុបុរាណ បានន័យថា អ្នកនឹងទទួលបានរបស់មានតម្លៃ ឬអ្វីដែលមកក្នុងទម្រង់គ្រឿងអលង្ការ ឬនឹងទទួលមរតកពីដូនតាមក ដោយមិនដឹងខ្លួន។

សុបិនឃើញទីក្រុងបុរាណបញ្ជាក់ថា នៅក្នុងកិច្ចការការងារឬដំណើរផ្លូវឆ្ងាយ អ្នកនឹងជួបសំណាងល្អ។ ជាពិសេស ទោះបីជាជួបបញ្ហានានាតាមផ្លូវ ក៏ប្រសើរឡើងវិញដែរ។
សុបិនឃើញវិមានបុរាណមានន័យថា ចំពោះមនុស្សនៅលីវប្រាកដជាជួបរស្នេហាពិត ដែលប៉ងមកជាយូរហើយ។ ចំណែកអ្នករៀបការរួច មិនថាថ្មីថ្មោងឬយូរនោះទេ អាចនឹងមានកូនប្រុស-ស្រីសុំមកចាប់កំណើតក្នុងវេលានេះ។

សុបិនឃើញជញ្ជាំងបុរាណ បញ្ជាក់ថា អ្វីដែលអ្នកមាននៅក្នុងចិត្ត ឬកំពុងធ្វើអាចជួបឧបសគ្គមករារាំង ខណៈនេះវាត្រូវការពេលវេលា និងឆន្ទៈក្នុងការធ្វើវាបន្ថែមទៀត។ សូមខិតខំហើយស្វាតធ្យាយក្នុងកិច្ចការនេះឲ្យមែនទែន បើអ្នកខ្ជិលឬព្រលែងដៃ អ្នកនឹងបាត់បង់ឱកាសល្អនេះមិនខានឡើយ៕
គ្រូ ណុប
ចុចអាន៖យល់សប្ដិឃើញប្រភេទបក្សី ជាប្រផ្នូលនាំលាភសំណាង និងកិត្តិយសមកឲ្យអ្នក
ចុចអាន៖យល់សប្ដិឃើញខ្លួនឯងយំ មិនមែនមានន័យថា អ្នកជួបសំណាងអាក្រក់ឡើយ
ចុចអាន៖សុបិនឃើញពស់ អត្ថន័យមិនមែនសំដៅដល់គេលួចស្រលាញ់មួយមុខឡើយ តែក៏មានអ្នកស្អប់ដូចគ្នា

-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៧ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?